Connect with us

ព័ត៌មានជាតិ

តើគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ មានតួនាទីដូចម្ដេច?

បានផុស

នៅ

ពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចតែងតាំងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលសម្រាប់ការតាមដានកិច្ចការព័ត៌មាន និងសាធារណមតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីសម្រេចរបស់សម្ដេចធិបតី ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ក៏បានសម្រេចតែងតាំងសមាសភាពអនុប្រធាន និងសមាជិកមួយចំនួនទៀតនៃគណៈកម្មាធិការជាតិនេះ រួមមាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាអនុប្រធានទី ១ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាអនុប្រធានអចិន្ត្រៃយ៍ លោក ទិត សុធា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងលោក មាស សោភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ជាអនុប្រធាន អមដោយសមាជិកជាអ្នកនាំពាក្យក្រសួងការបរទេស អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច អ្នកនាំពាក្យក្រសួងព័ត៌មាន និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ការតែងតាំងសមាសភាពថ្មីនេះ គឺក្រោយពេលរាជរដ្ឋាភិបាល សម្រេចបង្កើតឱ្យមានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ដែលសរសរជាអក្សរកាត់ថា គ.ស.ព.ស. ជាសេនាធិការរបស់រាជរដ្ឋាភិបាលសម្រាប់កិច្ចការព័ត៌មាន និងសាធារណមតិ ដើម្បីការពារសមិទ្ធផល ស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ បើតាមអនុក្រឹត្យសម្ដេចធិបតី ចុះកាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិនេះ មានតួនាទី និងភារកិច្ចលើការងារពង្រឹងសាធារណមតិ តាមរយៈការតាមដានស្តាប់គ្រប់ស្ថានការណ៍ ឃោសនា ពន្យល់ និងការពាររូបភាពវិជ្ជមានរបស់កម្ពុជា ការពារអធិបតេយ្យជាតិ ផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងកសាងរូបភាពវិជ្ជមាន និងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។

បន្ថែមពីលើនេះ គណៈកម្មាធិការជាតិនេះ ចូលរួមជំរុញប្រសិទ្ធភាពការងារឆ្លើយតបព័ត៌មានក្លែងក្លាយ តាមរយៈការរៀបចំយន្តការឆ្លើយតបឱ្យទាន់ពេលវេលាជាប្រព័ន្ធតួអង្គតែមួយ និងបង្កើនសមត្ថភាពយុទ្ធសាស្ត្របែបឌីជីថល ផ្តួចផ្ដើមគំនិតលើការផលិតខ្លឹមសារគ្រប់ប្រភេទសម្រាប់ពង្រឹងសាធារណមតិ សហការជាមួយបណ្តាញផ្សព្វផ្សាយ ដើម្បីចែករំលែកខ្លឹមសារ និងផ្សព្វផ្សាយបន្ត រួមទាំងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

សម្រាប់តួនាទីរបស់ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ គឺដឹកនាំកិច្ចការទូទៅរបស់គណៈកម្មាធិការជាតិនេះ ប្រសិនបើ ប្រធានអវត្ដមាន ឬមានករណីចាំបាច់ អាចប្រគល់សិទ្ធិជូនអនុប្រធានទី១ ឱ្យទទួលដឹកនាំការងារប្រចាំថ្ងៃរបស់គណៈកម្មាធិការ ក្នុងឋានៈជាប្រធានស្ដីទី។ អនុប្រធានទី១ អនុប្រធានអចិន្ត្រៃយ៍ និងអនុប្រធាននៃគណៈកម្មាធិការជាតិនេះ គឺអនុវត្តការងារតាមការកំណត់ ដោយសេចក្តីសម្រេចរបស់ប្រធាន។

មាត្រា៦ នៃអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ក៏បានអនុញ្ញាតឱ្យគណៈកម្មាធិការនេះ អាចអញ្ជើញអ្នកនាំពាក្យក្រសួង-ស្ថាប័ន និងអ្នកនាំពាក្យរដ្ឋបាលរាជធានី-ខេត្ត ចូលរួមប្រជុំពិគ្រោះយោបល់ និងបំភ្លឺរាល់បញ្ហាទាំងឡាយដែលពាក់ព័ន្ធនឹងក្របខ័ណ្ឌការងាររបស់ខ្លួន និងការងារចាំបាច់នានាបាន។

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ មានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ជាសេនាធិការ និងគាំទ្រដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន ហើយមានលេខាធិការដ្ឋានមួយ ជាសេនាធិការសម្រាប់ដំណើរការការងារប្រចាំថ្ងៃ ដែលមានទីតាំងនៅទីស្តីការគណៈរដ្ឋមន្ត្រី​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម