ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាភ្នំពេញលើកទី២ នៅថ្ងៃពុធសប្តាហ៍នេះ
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាភ្នំពេញលើកទី២ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ខាងមុខ ស្តីពី «អប្បភាគីនិយម៖ មជ្ឈភាពអាស៊ាន និងការប្រកួតប្រជែងមហាអំណាច»។ វេទិកានេះ នឹងមានអ្នកចូលរួមជាង១០០នាក់ ជាវាគ្មិន អ្នកជំនាញ អ្នកស្រាវជ្រាវ បញ្ញវន្តមកស្ថាប័នធនាគារខួរក្បាល(Think Tank) និងសាកលវិទ្យាល័យ ក្នុង និងក្រៅតំបន់អាស៊ី និងតំណាងក្រសួង ស្ថាប័នមួយចំនួននៅកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-1419.png)
វេទិកាភ្នំពេញ គឺជាវេទិកាពហុទិស (Multi-track platform) ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល ធនាគារខួរក្បាល ស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ ផ្នែកស្រាវជ្រាវនៃវិស័យឯកជន ទីភ្នាក់ងារប្រឹក្សាយោបល់ អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ អ្នកចូលរួមទាំងអស់មកពីបណ្តាប្រទេសអាស៊ាន តំបន់ទន្លេមេគង្គ ប្រទេសជិតខាង និងប្រទេសពាក់ព័ន្ធផ្សេងទៀត។ អ្នកចូលរួមធ្វើការរួមគ្នាដោយលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេ ជាមួយនឹងការពង្រឹងតម្លាភាព និងគណនេយ្យភាព ព្រមទាំងលើកកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងតម្រូវតាមការថ្មីរបស់អ្នកពាក់ព័ន្ធខាងក្រៅនិងក្នុងស្រុក ដើម្បីមានការចូលរួមជាសាធារណៈកាន់តែទូលំទូលាយឡើង។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-1420.png)
វេទិកាភ្នំពេញនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៦។ គោលបំណងទី១ កសាងទំនុកចិត្ត និងចូលរួមដោះស្រាយការទូត គោលនយោបាយ ដោយរក្សានិរន្តរភាពកិច្ចពិភាក្សាជាប្រចាំ លក្ខណៈជំនាញ និងក្រៅផ្លូវការក្នុងសហគមន៍ការទូត និងការសិក្សាជាអន្តរជាតិ។ ទី២ ជាវេទិកានៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការពិភាក្សាពីគោលនយោបាយ និងការទូតចំពោះបញ្ហាខាងនយោបាយ សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់។ ទី៣ បង្កើតជា «វេទិកាបញ្ចេញទស្សនៈ» ដែលជាកន្លែងបង្កើតគំនិតផ្តួចផ្តើមនិងដំណោះស្រាយ និងជាកន្លែងផ្លាស់ប្តូរទស្សន:នានា។
ទី៤ ផ្តល់ជាកន្លែងសម្រាប់ថ្លែងគំនិតផ្តួចផ្តើមការទូតនិងទស្សនៈនានាទាំងផ្លូវការ ទាំងមិនផ្លូវការ ដើម្បីដោះស្រាយបញ្ហាសន្តិសុខដ៏តឹងតែងបំផុតនៅក្នុងតំបន់។ ទី៥ ផ្តល់លំហ «ទីបី» សម្រាប់កិច្ចប្រជុំក្រៅផ្លូវការរវាងអ្នកចូលរួមនានា ដើម្បីជំរុញការទូតតាមរយៈកិច្ចពិភាក្សាផ្សេងៗ។ ទី៦ បោះពុម្ពផ្សាយរបាយការណ៍វេទិកាភ្នំពេញជាកម្រងអត្ថបទសង្ខេបប្រចាំឆ្នាំ ដែលជាតួលេខ ផែនទី និងការស្រាវជ្រាវពាក់ព័ន្ធបញ្ហាប្រឈមការទូត និងគោលនយោបាយសំខាន់ៗនៃតំបន់អាស៊ីអាគ្នេយ៍។
សូមជម្រាបថា វេទិកាភ្នំពេញ ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជាកាលពីឆ្នាំ២០២២។ វេទិកានេះ នឹងមានការរៀបចំជារៀងរាល់ឆ្នាំ ដើម្បីលើកយកបញ្ហាតានតឹងនៅក្នុងតំបន់មកពិភាក្សា និងស្វែងរកដំណោះស្រាយជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ កាលពីឆ្នាំ២០២២កន្លងទៅ វេទិកាភ្នំពេញលើកទី១ ធ្វើឡើងនៅក្នុងខែកញ្ញា ស្តីពី តួនាទីធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទថ្មី៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច