Connect with us

សន្តិសុខសង្គម

ផ្ទះពលរដ្ឋនៅសង្កាត់ចាក់អង្រែក្រោម​​បន្តលិចលង់កាន់តែខ្លាំង

បានផុស

នៅ

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានប្រាប់កម្ពុជាថ្មីថា​ គិតត្រឹមម៉ោង ១១ ​ថ្ងៃទី ២៣ ​ខែតុលា​នេះទឹកជំនន់បង្កឲ្យលិចលង់លំនៅឋាន​របស់ប្រជាពលរដ្ឋ​ក្នុងសង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ ខ្លាំង​ជាងម្សិលមិញទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកចៅសង្កាត់បានបន្តថា ខណៈនេះលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៤ភូមិបានរងការលិចលង់​ចំណែក៤ភូមិទៀតមិនទាន់លិចលង់ទេ។ ម្យ៉ាងទៀត៤ភូមិដែលលិចលង់ពីម្សិលមិញ​នោះ​ទឹកបានកើនឡើងបន្ថែមទៀតដែលអាជ្ញាធរបានបន្ថែមម៉ាសុីនបូមទឹកខ្នាតធំចំនួន២គ្រឿងទៀតសារុប៦គ្រឿងហើយ។

​លោក ជា សុខៃ បានសម្ដែងការដឹងគុណដល់លោកអភិបាលខណ្ឌមានជ័យដែលបាននាំ​យក​ម៉ាស៊ីនខ្នាតធំដាក់បូមទឹកចេញពីទីតាំងរងការលិចលង់នៅសង្កាត់ចាក់អង្រែក្រោមបានទាន់ពេលបែបនេះ។​

ជំនន់ទឹកភ្លៀងបានលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៤ភូមិក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោមកាលពីថ្ងៃទី២១ខែតុលាមកនេះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ថៃ ប្រកាស​បិទ​សាលារៀន​ជិត​២០០កន្លែង​ចាប់ពី​១ថ្ងៃ​ដល់​១​សប្ដាហ៍ ព្រោះ​ខ្យល់ពុល

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ឥណ្ឌូណេស៊ី​៖ ការប្ដេជ្ញាវិនិយោគ​របស់ Apple មានត្រឹម ២០០ លាន​ដុល្លារ ប៉ុណ្ណោះ មិនមែន ១ ប៊ីលាន​ដុល្លារទេ

ព័ត៌មានជាតិ១៤ នាទីutes មុន

ប្រធានតុលាការភ្នំពេញឱ្យបន្តពន្លឿនចាត់ការរឿងក្ដីគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង និងអត្រានុកូលដ្ឋាន

ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

Sokha Hotels

ព័ត៌មានពេញនិយម