ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ សម្រុករៀបចំតុងតែងលម្អតាមទីសាធារណៈដើម្បីទទួលពិធីបុណ្យអុំទូក
ឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានកំពុងរៀបចំតុបតែង ធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញកាន់តែមានសោភណ្ឌភាពស្រស់បំព្រង ជាមួយនឹងការរៀបចំកន្លែងកីឡាករអុំទូកស្នាក់នៅ ការរៀបចំបន្ទប់ងួតទឹក និងបង្គន់អនាម័យជាដើម។បន្ថែមពីនេះ មន្ទីរនូវបានត្រៀមកម្លាំងកម្មករជាង៣០០នាក់ ដើម្បីសម្អាតសម្រាមនៅលើសួនច្បារថែមទៀត។



លោក ស៊ូ សាវ៉ន ប្រធានការិយាល័យ សួនច្បារ និង រុក្ខជាតិ នៃ មន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែខាងមុខនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ មានភារកិច្ចជាច្រើនដើម្បីលើកសោភ័ណភាពរបស់រាជធានីភ្នំពេញអោយកាន់តែស្រស់បំព្រង ក្នុងនោះក្រុមការងារបានកាត់តៃមែកឈើនៅតាមមហាវិថីសំខាន់ៗនៅមហាវិថីព្រះសីហនុ បានរួចរាល់,នៅមហាវិថីព្រះសុរ៉ាម្រិតបានរួចរាល់, នៅសួនឆ្នេរទន្លេកំពុងអនុវត្ត, មហាវិថីសុធារស នឹងអនុវត្តនៅសប្តាហ៍នេះ,តិរិវិថីព្រះស៊ីសុវត្ថិនឹងអនុវត្តនៅសប្តាហ៍ទី១ ខែវិច្ឆិកា ២០២៣, មហាវិថីព្រះនរោត្តម នឹងអនុវត្តនៅសប្តាហ៍ទី២ខែវិច្ឆិកា ២០២៣។


ចំពោះការងារលាបកំបោពណ៌សតាមគល់ដើមឈើ និងខឿនផ្លូវ នឹងអនុវត្តនៅសប្តាហ៍ទី១ ខែវិច្ឆិកា ២០២៣។ ដាក់ភ្លើងលម្អតាមដើមឈើ បង្គោលភ្លើង សួនច្បារ និងស្ពានសំខាន់ៗ ការងារនេះ ក្រុមការងារកំពុងអនុវត្ត។ រៀបចំរបាកាត់ទទឹងផ្លូវ។ លាបគំនូសចរាចរណ៍តាមមហាវិថីសំខាន់ៗ នឹងអនុវត្តនៅសប្តាហ៍ទី១ ខែវិច្ឆិកា ២០២៣។ ជួសជុលថ្មក្រានីតនៅតាមសួនច្បារវិមានឯករាជ្យ សួនមុខវត្តបទុម សួនសម្តេចនាយក និងសួនឆ្នេរទន្លេ ការងារនេះ ក្រុមការងារបាននឹងកំពុងអនុវត្ត។
លោក ស៊ូ សាវ៉នបន្តថា ក៏មានការកែលម្អសួនរង្វង់មូលសម្តេចសង្ឃរាជជួន ណាត សួនច្រមុះជ្រូកខាងលិចសួនរង្វង់មូលជួន ណាត សួនសែនមនោរម្យ សួនរង្វង់មូលសំពៅមាស និងសួនច្រមុះជ្រូកខាងជើងស្ពានអាកាស៧មករា បានអនុវត្តរួចរាល់។ រៀបចំបន្ទប់ទឹកចល័តចំនួន ១០០ គ្រឿង (៨-១០ ទីតាំង) ចាប់ពីមុខផ្សាររាត្រីដល់ស្ពានកោះពេជ្រ អនុវត្តនៅចុងសប្តាហ៍ទី២ ខែវិច្ឆិកា ២០២៣។
ក្រៅពីនេះក៏ត្រៀមរៀបចំកម្លាំងចំនួន ៣៩២ នាក់ និងសំភារៈផ្សេងៗសម្រាប់សម្អាតសម្រាមនៅលើសួនច្បារក្នុងកំឡុងពេលបុណ្យអុំទូក។ រៀបចំកន្លែងកីឡាករអុំទូកស្នាក់នៅ។ ឈួសឆាយព្រៃ ត្រែង និងពង្រាបដី កំពុងសម្របសម្រួល។ រៀបចំហេដ្ឋារចនាសម្ព័ន្ធ (ទឹក ភ្លើង និងផ្លូវ) នឹងអនុវត្ត នៅសប្តាហ៍ទី១ ខែវិច្ឆិកា ២០២៣ ជាមួយនិងការរៀបចំបន្ទប់ងួតទឹកចំនួន ១០០ បន្ទប់ និងបង្គន់អនាម័យ ៣០០ គ្រឿង៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ