ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃចុះស្រាវជ្រាវ ការគ្រប់គ្រងនិងការអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិច
ក្រសួងមហាផ្ទៃសហការជាមួយភាគីពាក់ព័ន្ធនឹងចុះស្រាវជ្រាវ ការគ្រប់គ្រង និងការអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិចដើម្បីជួយលើកកម្ពស់ការរស់នៅរបស់បងប្អូនជនជាតិភាគតិចឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារស្ដីពីបេសកកម្មសិក្សា ស្រាវជ្រាវ ការគ្រប់គ្រង និងការអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិចនៅទីស្ដីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ហើយនៅខេត្តមណ្ឌលគិរី នៅមានបញ្ហាប្រឈមច្រើន រួមទាំងដីសហគមន៍ជនជាតិដើមភាគតិចផងដែរ។

ពាក់ព័ន្ធនឹងដីសហគមន៍នេះ លោកបានបន្តថា « ការសិក្សា ស្រាវជ្រាវ ការគ្រប់គ្រង និងការអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិចនៅមិនទាន់មានការសិក្សាស្រាវជ្រាវបានគ្រប់គ្រាន់នៅឡើយ ហើយនៅមានបញ្ហាប្រឈមជាច្រើន ដែលទាមទារឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធដើម្បីរៀបចំ និង បំពេញកិច្ចការងារនេះឲ្យកាន់តែសុក្រឹត្យ»។
បន្ថែមពីនេះ លោក បានណែនាំដល់ក្រុមការងារត្រូវរួមគ្នាសិក្សាពីបញ្ហាប្រឈមនានារបស់បងប្អូនជនជាតិដើមភាគតិច ហើយតើគួរមានវិធីសាស្ត្រ ឬកម្មវិធីបែបណា ដើម្បីជួយដោះស្រាយបញ្ហារបស់ពួកគាត់នាពេលអនាគត។
លោក រដ្ឋលេខាធិការ បានស្នើដល់ភាគីពាក់ព័ន្ធអង្គប្រជុំឲ្យចូលរួមជាមតិយោបល់ដើម្បីទទួលបាននូវធាតុចូលនានាក្នុងការរិះរកវិធីសាស្ត្រដោះស្រាយបញ្ហាប្រឈម និងដំណើរការនៃការសិក្សា ស្រាវជ្រាវ លើការគ្រប់គ្រង និងការអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិចទទួលបានលទ្ធផលល្អប្រសើរ ក្នុងការដាក់សំណើទៅកាន់រាជរដ្ឋាភិបាលនិងមានការសិក្សារួមគ្នាជាមួយក្រសួងពាក់ព័ន្ធនានា។
ជាមួយគ្នានេះ លោក ងី ច័ន្ទ្រផល ក៏បានលើកឡើងថា «យើងត្រូវមានការយកចិត្តទុកដាក់ដល់ជនជាតិដើមភាគតិច ក៏ដូចជាការគ្រប់គ្រង និងការអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិចផងដែរ»។
សូមរំលឹកថា កាលពីឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់ការអភិវឌ្ឍជនជាតិភាគតិច សហការជាមួយកម្មវិធីអង្គការសហប្រជាជាតិ ដើម្បីធ្វើការអភិវឌ្ឍដល់បងប្អូនជនជាតិដើមភាគតិចដែលកំពុងរស់នៅក្នុងតំបន់ភ្នំ និងខ្ពង់រាប។
បន្ថែមពីនេះ ក្នុងឆ្នាំ២០០៩ សម្រាប់ការអភិវឌ្ឍជនជាតិដើមភាគតិច រាជរដ្ឋាភិបាលមានគោលនយោបាយមួយចំនួន ដូចជា គោលនយោបាយស្ដីពីការចុះបញ្ជីដី និងសិទ្ធិប្រើប្រាស់ដីសហគមន៍ជនជាតិដើមភាគតិចនៅព្រះរាជាណាចក្រកម្ពុជា គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ។
ជាងនេះទៅទៀត ក្នុងឆ្នាំ២០១៩ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ មានសមត្ថកិច្ចក្នុងការផ្ដល់ភាពជានីតិបុគ្គល ជូនដល់សហគមន៍ជនជាតិដើមភាគតិច ដើម្បីទទួលបានសិទ្ធិពេញលេញសម្រាប់ស្នើសុំចុះបញ្ជីជាកម្មសិទ្ធិសមូហភាព៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី