Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការដាក់ចេញគោលនយោបាយនីមួយៗ គឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការដាក់ចេញគោលនយោបាយនីមួយៗរបស់រាជរដ្ឋាភិបាល គឺជាការទទួលខុសត្រូវ មិនមែនចេះតែដាក់ចេញនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី ១ នៃគោលនយោបាយជាអាទិភាពទាំង ៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រូសារងាយរងហានិភ័យ នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣។  

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «គោលនយោបាយ មិនមែនចេះតែសរសេរទេ ហើយខ្ញុំកន្លងទៅឃើញអ្នកខ្លះ អង្គុយគេថាអ្នកវិភាគចេះដឹងគ្រប់ទាំងអស់ ឲ្យតែយើងចេញគោលនយោបាយ គេថា គោលនយោបាយហ្នឹង មិនដើរ ធ្វើដូចអត់ចេះដឹកនាំ មានតែគេទេចេះ អ្នកខ្លះអង្គុយមួយថ្ងៃៗ អង្គុយតែវិភាគគ្រប់តែរឿង ចេះគ្រប់តែរឿង»។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលនយោបាយនីមួយៗ របស់រាជរដ្ឋាភិបាល មិនមែនចេះតែដាក់ចេញនោះទេ ពោលគឺមានការគិតគូរយ៉ាងម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះថា «ខ្ញុំសូមប្រាប់ថា គោលនយោបាយមួយៗ របស់រដ្ឋាភិបាល មិន មែនឆក់​កន្ដៀត​ មិនមែនកើតឡើងពីការទៅហ្គោហ្គល វាយអក្សរ ហើយកូបពីផាសនោះទេ មិនមែនជាការសរសេរនិក្ខេបទ ដើម្បីឲ្យគ្រូយកដាក់ពិន្ទុ ជាប់ឬមិនជាប់នោះទេ គោលនយោបាយនីមួយៗ គឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល»។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងដែរថា បើគោលនយោបាយល្អ តែការអនុវត្តគ្មានប្រសិទ្ធភាព មិនមែនជាគោលនយោបាយល្អនោះទេ។ គោលនយោបាយដែលមានប្រសិទ្ធភាព គឺគោលនយោបាយ ដែលផ្អែកលើមូលដ្ឋានជាក់ស្ដែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម