ព័ត៌មានជាតិ
ក្រុមហ៊ុនស្ថាបនាប្រព័ន្ធលូកខ្វក់ និងទឹកភ្លៀងកាយអាចម៍ដីទុកចោលរាយប៉ាយបង្កការលំបាកដល់ពលរដ្ឋធ្វើដំណើរ
ក្រុមហ៊ុនទទួលសិទ្ធិកសាងប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀង ក្នុងក្រុងសិរីសោភ័ណ ទុកអាចម៍ដីចោលរាយប៉ាយពេញផ្លូវ បង្កការលំបាកដល់ពលរដ្ឋធ្វើដំណើរស្របពេលរដូវភ្លៀងផង។
ផ្ទះប្រជាពលរដ្ឋដែលត្រូវក្រុមហ៊ុនកសាងប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀងធ្វើកាត់នោះម្នាក់ៗបាននិយាយប្រាប់អ្នកយកព័ត៍មានថា ការអភិវឌ្ឍន៍ក្នុងខេត្តពួកគាត់សប្បាយចិត្តណាស់ តែក្រុមហ៊ុនទទួលសិទ្ធិគួរអនុវត្តកសាងប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀងនេះមិនដឹងក្រុមហ៊ុនគិតយ៉ាងណា ធ្វើទុកចោលអាចម៍ដីរាយប៉ាយក្រឡុកធំៗ។ ប្រជាពលរធ្វើដំណើរចេញចូលមិនចង់រួចពិសេសនៅចំណុចម្តុំបេនឡានមុខប្រៃសនីយ៍ ម្តុំមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ផ្លូវលេខ២ លេខ៣ និង លេខ៤ជាដើម។

ប្រជាពលរដ្ឋនិយាយបន្តឲ្យដឹងទៀតថា ពួកគាត់សុំឲ្យក្រុមហ៊ុនធ្វើនៅត្រង់ណាធ្វើឲ្យរួចរាល់សិន ចាំបន្តទៅធ្វើកន្លែងផ្សេងទៀត កុំធ្វើកន្លែងណាបំផ្លាញកន្លែងនោះទុកអាចម៍ដី រាយប៉ាយចោលក្រឡុកក្រហេងក្រហូងដក់ទឹកធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរមិនកើតនោះវាមិនល្អនោះទេ។
ក្រុងសិរីសោភ័ណឲ្យតែដល់រដូវវស្សាចូលមកដល់ ពេលមានភ្លៀងធំមក ១ មេៗលិចស្ទើរគ្រប់ទីកន្លែងពិសេសគឺ បេនឡានចាស់ថ្មីរង្វង់មូលស្រីគ្រប់ល័ក្ខណ៍។ ពេលខ្លះផ្សារហ៊ុយឡេងក៏លិចដែរ រាប់ម៉ោងទើបទឹកភ្លៀងស្រក់ហូរចូលស្ទឹងអស់ ដោយសារអ្នកនៅចំណុចបេនឡានចាស់ ពេលសាងសង់ផ្ទះថ្មចាក់ដីលុបលូហើយខ្ពស់ជាងថ្នល់ជាតិចង់កន្លះម៉ែត្រ។ តែ ឆ្នាំ ២០២៣នេះ ក្រុងសិរីសោភ័ណឈប់លិចដូចឆ្នាំមុនៗទៀតហើយ ព្រោះក្រុមហ៊ុនទទួលសិទ្ធិអនុវត្តកសាងប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀងកំពុងចាប់ផ្តើមធ្វើនៅជុំវិញបេះដូងខេត្តនេះហើយ។


យ៉៉ាងណាមិញក្រុមហ៊ុនទទួលសិទ្ធិអនុវត្តដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀងបង្កកអាចម៌ដីរាយប៉ាយពេញថ្នល់ បង្កឲ្យផ្លូវមួយចំនួនបានខូចខាត ដោយសារការជីកកាយដីថ្នល់និងដាក់ប្រព័ន្ធទុយោលូនិងកសាងហេដ្ឋារចនាសម្ព័ន្ធ ហើយបង្កការរំខាន និងការលំបាកដល់ការរស់នៅនិងការធ្វើដំណើររបស់ពលរដ្ឋ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ឲ្យដឹងថា ប្រព័ន្ធលូទឹកកខ្វក់និងលូរំដោះទឹកភ្លៀងនៃ “គម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន ២” នៅក្រុងសិរីសោភ័ណ ដែលកំពុងអនុវត្តបានធ្វេីការជួសជុលផ្លូវឡើងវិញជាបណ្តេីរៗហើយ។
ចំណែក លោក សយ សេដ្ឋា ប្រធានការដ្ឋាននៃក្រុមហ៊ុនសំណង់ ទីក្រុងប៉េកាំង ហ្គ្រុប ប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការអនុវត្តការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀង នៃគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណនេះ ប្រើឥណទានធនាគារអភិវឌ្ឃន៍អាស៊ី (ADB) ហើយមានទីប្រឹក្សាបច្ចេកទេស ដូចជា RAMBOLI ,OC GLOBAL ,SCE ,TANCONS និងសាងសង់ ដោយក្រុមហ៊ុន BUCG អនុវត្តបាន ៤៧% នៃរយៈពេលអនុវត្ត គិតពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកញ្ញា ឆ្នាំ២០២៤ ។
លោក ខែម ពេជ្ររស្មី មន្ត្រីសាលាក្រុង និងជាមន្ត្រីសម្របសម្រួលគម្រោង បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀងនៃគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន ២ នៅក្រុងសិរីសោភ័ណ មានក្រសួងនិងមន្ទីរសាធារណការ និងដឹកជញ្ចូន ជាម្ចាស់គម្រោង ហើយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ចូលរួម។ ប្រព័ន្ធលូនេះ មានប្រវែងសរុប ១១២ គីឡូម៉ែត្រគ្របដណ្តប់លើផ្នែកវិសាលភូមិសាស្ត្រ សង្កាត់កំពង់ស្វាយ ព្រះពន្លា អូរអំបិល និងសង្កាត់ទឹកថ្លា ហើយប្រើឥណទាន ធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ២២ លានដុល្លារ៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា