ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ប្រកាសប្រមូលសំណល់បរិក្ខារអគ្គិសនីពីពលរដ្ឋ សំដៅការពារផលប៉ះពាល់បរិស្ថាន
ក្រោមការសហការជាមួយក្រុមហ៊ុន ហ៊ុន អេកូបាត អេនើជី អ៊ិនវេសម៉ិន អ៊ិនធើណេសិនណល ឯ.ក ក្រសួងបរិស្ថាន បានសម្រេចធ្វើការប្រមូលសំណល់អាគុយ សំណល់ថ្មពិល និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកនានា ដើម្បីយកមកទុកដាក់ឱ្យបានត្រឹមត្រូវនិងប្រកបដោយសុវត្ថិភាពបរិស្ថាន។

ក្រសួងបរិស្ថាន បានចង្អុលបង្ហាញថា សំណល់ដែលក្រសួងនិងក្រុមហ៊ុនសហការ សម្រេចប្រមូលយកមកវិញពីសាធារណជន មានជាអាទិ៍ ទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនព្រីន និងម៉ាស៊ីនថតចម្លងជាដើម។

ក្រសួងបរិស្ថានបានពន្យល់ថា ដោយសារតែពពួកសំណល់អាគុយ សំណល់ថ្មពិល និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ត្រូវបានចាត់ទុកជាសំណល់ដែលគ្រោះថ្នាក់ ដោយសារវាមានផ្ទុកសារធាតុគ្រោះថ្នាក់មានកម្រិតពុលខ្លាំង ដូចជា បារត កាត់ម្ញ៉ូម នីកែល ក្រូម អាសេនិក និងសំណ ហេតុនេះការទុកដាក់ឬបោះចោលសំណល់អាគុយ សំណល់ថ្មពិល និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកមិនបានត្រឹមត្រូវ នឹងធ្វើឱ្យមានការសាយភាយសារធាតុគ្រោះថ្នាក់ចូលក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្សដូចជា ប៉ះពាល់ឆ្អឹង ខូចតម្រងនោម ខូចប្រព័ន្ធប្រសាទ ខូចចលនាសាច់ដុំ ខូចប្រព័ន្ធភាពស៊ាំ និងប៉ះពាល់ការបង្កកំណើតទារក និងទារកក្នុងផ្ទៃ ជាដើម។


ក្រសួងបរិស្ថាន អំពាវនាវដល់សាធារណជនទាំងអស់រក្សាទុកសំណល់អាគុយ សំណល់ថ្មពិល និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកជាបណ្ដោះអាសន្នឱ្យបានត្រឹមត្រូវ និងយកទៅទុកនៅទីតាំងដែលមានធុងប្រមូលសំណល់អាគុយ សំណល់ថ្មពិល និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ឬទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទ ០១១ ៣៩៩ ១២២/០១១ ៩៩៩ ៩១០/០១៧ ៤៦១ ៨១៩៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា