Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន បង្ហើបថា អ្នកនាំពាក្យ បច្ចុប្បន្នមានបីប្រភេទ

បានផុស

នៅ

អ្នកនាំពាក្យជាតួនាទីមួយសំខាន់សម្រាប់ស្ថាប័ន ដើម្បីធ្វើការឆ្លើយតបរាល់ចម្ងល់ ឬពាក់ព័ន្ធនឹងព្រឹក្ដិការណ៍នានា ទៅដល់សាធារណៈជន ពិសេសអ្នកនាំពាក្យ ត្រូវតែជាមនុស្សដែលមានភាពវាងវៃក្នុងការបញ្ចេញសារចេញទៅ ឱ្យសមស្រប និងត្រឹមត្រូវ។

អ្នកនាំពាក្យមានបីប្រភេទ ទី១ អ្នកនាំពាក្យគ្មានពាក្យនាំ, ទី២ នាំទាំងពាក្យនាំទាំងរឿង, និងទី៣ អ្នកនាំពាក្យសកម្ម ស្វាហាប់ និងវាងវៃ។ នេះជាការបញ្ជាក់របស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានពន្យល់ថា អ្នកនាំពាក្យគ្មានពាក្យនាំ ភាគច្រើនចេញតែសេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសព័ត៌មានតាម លិខិត ហើយបិទទូរសព្ទ មិនឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មាន ដោយពុំមានការពន្យល់អ្វីទាំងអស់។ ចំណែកអ្នកនាំពាក្យ ទី២ មិនមែននាំត្រឹមពាក្យទេ តែនាំទាំងរឿងថែមទៀត។ មានន័យថា ចូលចិត្តអត្ថាធិប្បាយបូបាច់ច្រើននូវរឿងដែលមិន ត្រូវនិយាយ។ លោកថា មិនមែនគ្រប់រឿងទាំងអស់ដែលអ្នកនាំពាក្យដឹងត្រូវនិយាយនោះទេ ត្រូវចេះពិចារណាថារឿង ណាអាចនិយាយបាន និងរឿងដែលមិនអាចនិយាយបាន ទាំងពេលវេលា និងទីកន្លែង។

ដោយឡែកអ្នកនាំពាក្យមួយប្រភេទទៀត គឺមានភាពសកម្ម ស្វាហាប់ និងវាងវៃ ដោយដឹងពីរបៀបនិយាយ និងរឿងដែល ត្រូវនិយាយ។ លោកបានបន្តថា អ្នកសារព័ត៌មានត្រូវការពន្យល់អត្ថាធិប្បាយបន្ថែមនូវខ្លឹមសារមួយចំនួន ដើម្បីបញ្ជាក់ កាន់តែច្បាស់អំពីរឿងរ៉ាវដែលបានកើតឡើង ដូច្នេះតួនាទីជាអ្នកនាំពាក្យត្រូវតែធ្វើការអត្ថាធិប្បាយ។

ថ្លែងនៅក្នុងកម្មវិធី «Grow under peace» របស់កម្ពុជាថ្មី លោក ជិន ម៉ាលីន បានលើកឡើងដូច្នេះថា «មិនមែន គ្រប់រឿងទាំងអស់អាចនិយាយបាន​ ទៅកាន់មនុស្សគ្រប់គ្នា គ្រប់ពេលវេលា គ្រប់ទីកន្លែងនោះទេ។ អ្នកនាំពាក្យត្រូវមាន ភាពរហ័សវាងវៃ ថាសារប្រភេទណាអាចបញ្ចេញបាន ហើយសារណាខ្លះមិនអាចបញ្ចេញទៅបាន»។

លោក បានសង្កត់ធ្ងន់ថា អ្នកនាំពាក្យមានទំនួលខុសត្រូវទាំងស្ថានប័ន និងរាជរដ្ឋាភិបាល ពោលគឺនិយាយអ្វីកុំឱ្យហួស បន្ទាត់ក្របខណ្ឌនយោបាយរួម។

មានបទពិសោធន៍ជាអ្នកនាំពាក្យជាច្រើនឆ្នាំ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន យល់ឃើញថា អ្នក​នាំ​ពាក្យ​ និង​អ្នក​សារព័ត៌មាន​គឺជាភាគី ដែលត្រូវ​ការ​ពឹង​ពាក់​គ្នា​បាន​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ប្រព័ន្ធ​ផ្សព្វ ផ្សាយ និង​ស្ថាប័ន​សាធារណៈ ​ឬ​សហគ្រាស​ឯកជន។ នៅ​ក្នុង​ប្រទេសកម្ពុជាសព្វថ្ងៃ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ដើរ​តួនាទី​សំខាន់ ក្នុង​ការ​នាំ​យក​ដំណឹង​ពិត​គ្រប់​ច្រក​ល្ហក​ប្រកប​ដោយ​វិជ្ជាជីវៈ ទៅ​ប្រាប់​ដល់​សាធារណៈជន។​ ជាងនេះទៅទៀត ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់ គ្រប់​ជ្រុង​ជ្រោយ ចាំ​បាច់​ត្រូវ​មាន​អ្នក​នាំ​ពាក្យ​ដែល​ពាក់​ព័ន្ធ​នឹង​ប្រធាន​បទ​នៃ​ការ​ផ្សព្វផ្សាយ​ជួយ​បំពេញ​បន្ថែម ផងដែរ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម