ព័ត៌មានជាតិ
ផ្លូវលំមួយខ្សែពលរដ្ឋពិបាកធ្វើដំណើរមេឃុំបង្ហើបថា ឃុំនឹងជួសជុលក្រោយពេលឈប់ធ្លាក់ភ្លៀង
ផ្លូវលំមួយខ្សែប្រវែងជាង ១ គីឡូម៉ែត្រ កំពុងតែរងការខូចខាតយ៉ាងធ្ងន់ធ្ងរឃុំបានដាក់ឲ្យដេញថ្លៃជួសជុលកន្លងមក តែក្រុមហ៊ុនទទួលម៉ៅការ មិនទាន់ចាប់ផ្ដើមដំណើរការជួសជុល ដោយសារអាកាសធាតុមិនអំណោយផលពោលគឺភ្លៀងខ្លាំងពេក។

ផ្លូវមួយខ្សែនេះ ចេញពីខាងក្រោយវត្តជ្រួយគរ ស្ថិតក្នុងភូមិជ្រួយគរ ឃុំជីរោទ៍ទី ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប្រភេទផ្លូវដីក្រាលគ្រួសក្រហម។
ប្រជាពលរដ្ឋដែលធ្វេីដំណេីរលេីផ្លូវលំមួយនេះ ពេលចូលដល់ក្នុងភូមិខាងលេីបានត្អូញត្អែរថា លំបាកធ្វើដំណើរយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋ គាត់ស៊ូនឹងភាពលំបាកនេះ ជាយូរមកហើយ តែក្រុមហ៊ុនទទួលម៉ៅការ ហាក់មិនអើពើអ្វីនោះទេ ទើបពួកគាត់មានការលំបាកបែបនេះ។

ប្រជាពលរដ្ឋដែលរស់នៅភូមិជ្រួយគរបានរៀបរាប់ឲ្យដឹងទៀតថា ផ្លូវលំនេះ ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ខែវស្សា ទឹកដក់ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ យ៉ាងខ្លាំង ពិបាកក្នុងការប្រាស្រ័យទំនាក់ទំនងគ្នាទាំង កុមារតូចៗ សិស្សសាលា ប្រជាពលរដ្ឋ ក៏ដូចជារាជការផងដែរ ក្នុងការអាស្រ័យផលលើផ្លូវនេះ។
ប្រជាពលរដ្ឋក្នុងភូមិនេះទាំងមូលបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាននេះ មេត្តា ចុះពិនិត្យមើលផ្លូវនេះផង ហេីយជួយជំរុញដល់ក្រុមហ៊ុន ដែលទទួលការជួសជុលផ្លូវខាងលើនេះឲ្យបានឆាប់ផង ដើម្បីជួយដោះស្រាយពីទុក្ខលំបាកដល់របស់ពួកគាត់ឲ្យបានសមស្របផង។

លោក ជា ប៊ុនពៅ មេឃុំជីរោទ៍ទី ២ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ ថា ចំពោះផ្លូវលំមួយខ្សែនេះ មានប្រវែងជាង ១គីឡូមែត្រ បានដាក់ឲ្យដេញថ្លៃប្រហែលជាជាង ១ ខែមកហើយ តែក្រុមហ៊ុនចូលធ្វើអត់កើត ឲ្យតែដាច់ទឹកភ្លៀងក្រុមហ៊ុនចូលធ្វើហើយ។
លោកមេឃុំបន្ថែមថា រដ្ឋបាលឃុំបានជំរាបដល់បងប្អូនប្រជាពលរដ្ឋហើយថា សូមរងចាំពេលដាច់ទឹកភ្លៀង ក្រុមហ៊ុននឹងចុះជួសជុលជូនបងប្អូនប្រជាពលរដ្ឋហើយ៕

អត្ថបទ៖ សាន វិឡែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


