Connect with us

ព័ត៌មានជាតិ

ស្វែង​យល់ពី​តួនាទីភារកិច្ច​ ការ​​ជ្រើសតាំង​គណៈ​អភិបាល​រាជធានីខេត្ត ក្រុង ​ស្រុក ខណ្ឌ

បានផុស

នៅ

ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ បង្ហាញពី​ដំណើរ​ការប្រព្រឹត្តិទៅ​នៃ​គណៈអភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ គណៈអភិបាលរួមមាន ប្រធានមួយរូប​ដែលហៅថាអភិបាល និង​អភិបាលរង​មួយចំនួន។

អភិបាលរាជធានី អភិបាលខេត្ត ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យតាមសំណើ​របស់នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើ​សុំ​ពីរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ អភិបាលរងរាជធានី អភិបាលរងខេត្ត អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ ត្រូវ​តែងតាំង​ដោយ​អនុក្រឹត្យ​តាមសំណើ​របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អភិបាលរងក្រុង អភិបាលរងស្រុក អភិបាលរងខណ្ឌ ត្រូវតែងតាំង​ដោយប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

យោង​តាម​មាត្រា ១៤០ ថ្មី បានបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ដូច​ខាង​ក្រោម៖

-គណៈអភិបាលរាជធានីភ្នំពេញ​មានចំនួន​យ៉ាងច្រើន ១១ រូប។
-គណៈអភិបាលខេត្តមានចំនួនពី ៧ រូប ទៅ ១១ រូប។
-គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥ រូប ទៅ ៧ រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួន​ជាក់ស្តែងនៃ​គណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើរបស់រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

តាម​មាត្រា ១៤៣ អភិបាល​រាជធានី អភិបាលខេត្ត ត្រូវជ្រើសរើសពី​ក្នុងចំណោម​មន្ត្រីទាំងពីរភេទ ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែលមាន​លក្ខណសម្បត្តិ​ដូច​ខាង​ក្រោម ៖

– មាន​ឋានន្តរសក្ដិ​ឧត្តម​មន្តី
– មាន​អាយុចាប់ពី​សាមសិបប្រាំ (៣៥) ឆ្នាំ​ឡើង គិតដល់ថ្ងៃតែងតាំង
– មាន​បទពិសោធន៍​ការងារ​ផ្នែករដ្ឋបាល​សាធារណៈ​យ៉ាងតិច​ចំនួនប្រាំពីរ (០៧) ឆ្នាំ ឬ/​និង​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ដែល​ទទួលស្គាល់​ដោយក្រសួងអប់រំ យុវជន និង​កីឡា
– មាន​ឈ្មោះ​ក្នុង​បញ្ជីឈ្មោះបោះឆ្នោត​ផ្លូវការ​ក្នុងរយៈពេលនៃការតែងតាំង
– មិនធ្លាប់​មាន​ទោសឧក្រិដ្ឋ ឬ​មជ្ឈិម​ណាមួយ។

លោក សួន សុម៉ាលីន ដែល​ទើប​ទទួល​បាន​ការ​តែងតាំង​ជាអភិបាលនៃគណ:អភិបាលខេត្តព្រៃវែង

អភិបាលរង​រាជធានី អភិបាលរងខេត្ត ត្រូវជ្រើសរើសពីក្នុងចំណោមមន្ត្រីទាំងពីរភេទ ដែលស្ថិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃដែលមានលក្ខណសម្បត្តិ ដូចខាងក្រោម ៖

– មាន​ឋានន្តរសក្ដិ ចាប់ពី​វរមន្ត្រីឡើងទៅ
– មានអាយុចាប់ពីសាមសិបប្រាំ (៣៥) ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
– មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈយ៉ាងតិចចំនួនប្រាំ (០៥) ឆ្នាំ ឬ/​និង​មានសញ្ញាបត្របរិញ្ញាបត្រ​ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
– មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការក្នុងរយៈពេលនៃការតែងតាំង
– មិនធ្លាប់​មានទោសឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ។

អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ ត្រូវ​ធ្វើការ​ជ្រើសរើស​ពី​ក្នុងចំណោម មន្ត្រី​ទាំងពីរ​ភេទ​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែល​មាន​លក្ខណ​សម្បត្តិ ដូច​ខាង​ក្រោម​៖

– មានឋានន្តរសក្ដិចាប់ពី​អនុមន្ត្រីឡើង
– មានអាយុ ចាប់ពីសាមសិប (៣០) ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
– មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈ​យ៉ាងតិចចំនួនប្រាំ (០៥) ឆ្នាំ ឬ/​និងមានសញ្ញាបត្របរិញ្ញាបត្រ​ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
– មាន​ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការក្នុងរយៈពេលនៃការតែងតាំង
– មិនធ្លាប់​មានទោសឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ។

អភិបាលរងក្រុង អភិបាលរងស្រុក អភិបាលរងខណ្ឌ ត្រូវធ្វើការជ្រើសរើសពីក្នុងចំណោម​មន្ត្រីទាំងពីរ​ភេទ ដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីក្រមការក្រសួងមហាផ្ទៃ ដែលមាន លក្ខណ​សម្បត្តិ​ដូចខាង​ក្រោម ៖

– មានឋានន្តរសក្ដិ​ចាប់ពីនាយក្រមការ​ឡើង
– មានអាយុចាប់ពីម្ភៃប្រាំ (២៥) ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
– មាន​បទពិសោធន៍ការងារ​ផ្នែករដ្ឋបាលសាធារណៈ​យ៉ាងតិចចំនួនបី (០៣) ឆ្នាំ ឬ/​និង​មានសញ្ញាបត្របរិញ្ញាបត្ររងដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជននិងកីឡា
– មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការក្នុងរយៈពេលនៃការតែងតាំង
– មិនធ្លាប់មានទោសឧក្រិដ្ឋ ឬ មជ្ឈិមណាមួយ។

​បើ​យោង​តាម​មាត្រា ១៤៦ ក្នុងករណីចាំបាច់ អភិបាល អភិបាលរង អាចជ្រើសរើស​ពីក្នុង​ចំណោម​មន្រ្តី​ទាំងពីរភេទដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រៅពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ប៉ុន្ដែ​ត្រូវមាន​លក្ខណសម្បត្តិសមស្របតាម​ច្បាប់​ដែល​បាន​កំណត់។

អភិបាល អភិបាលរង មាន​អាណត្តិការងារ​មិនលើសពីបួន (០៤)ឆ្នាំ។ អភិបាល អភិបាលរង​អាច​ត្រូវបានតែង​តាំង​បានបួន (០៤) ឆ្នាំ​ទៀត សម្រាប់ អាណត្តិទី២ ​នៅក្នុងដែន​សមត្ថកិច្ច​ដដែល។

អភិបាល អភិបាលរងមិនមែនជាសមាជិកក្រុមប្រឹក្សាឡើយ។ អភិបាល អភិបាលរង​អាចចូលរួម​គ្រប់​អង្គប្រជុំ និងមានសិទ្ធិបញ្ចេញមតិក្នុង​អង្គប្រជុំរបស់​ក្រុម​ប្រឹក្សាបាន តែ​មិនអាច​ធ្វើការបោះឆ្នោត​បានឡើយ។

តាម​មាត្រា ១៥០ អភិបាល អភិបាលរង ត្រូវបញ្ឈប់ពីមុខតំណែង​នៅមុនពេលបញ្ចប់​អាណត្តិការងារប្រសិន​បើ​សាមីខ្លួន៖

– ដាក់ពាក្យលាលែងជាលាយលក្ខណ៍អក្សរជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬ
– ត្រូវបានដកហូតពីមុខតំណែង។

ក្នុង​មាត្រា ១៥១ អភិបាល អភិបាលរងណាមួយ ត្រូវដកហូត​ពីមុខតំណែង​មុនពេល​បញ្ចប់​អាណត្តិ​ការងារក្នុងករណី​ណាមួយដូចខាងក្រោម ៖

– បាត់បង់លក្ខណ​សម្បត្តិ​ជាអភិបាល ឬ​អភិបាលរង
– អសមត្ថភាព
– បំពេញការងារ​មិនបានល្អ
– មានបញ្ហាសុខភាព ឬ បាត់បង់សម្បទាវិជ្ជាជីវៈ ដោយ​មានលិខិត​បញ្ជាក់​ពី​សា្ថប័ន​មានសមត្ថកិច្ច
– បោះបង់ចោល​ការងារ
– ប្រព្រឹត្ត​ខុសឆ្គងពី​ក្រមសីលធម៌​វិជ្ជាជីវៈ។

តាម​មាត្រា១៥២ ក្រុមប្រឹក្សា​អាចស្នើជាលាយលក្ខណ៍​អក្សរទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បី​ដកហូត​អភិបាល អភិបាលរង​ចេញពី​មុខតំណែង ដោយផ្អែកតាម​ករណីណាមួយក្នុងចំណោមករណី​ដូចមាន​ចែងក្នុងមាត្រា ១៥១ នៃច្បាប់​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវធ្វើការស៊ើបអង្កេតជាបន្ទាន់នូវ​សំណើខាងលើនេះ​ ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍​ជូនប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យសម្រេច​ចំពោះអភិបាល​រាជធានី អភិបាលខេត្ត អភិបាលរង​រាជធានី អភិបាលរងខេត្ត អភិបាលក្រុង អភិបាល ស្រុក អភិបាលខណ្ឌ។

ចំពោះ​អភិបាលរងក្រុង ស្រុក ខណ្ឌ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃត្រូវធ្វើការស៊ើបអង្កេតនិង​ដោះស្រាយ​ជា​បន្ទាន់។

ក្នុង​មាត្រា១៥៣ អភិបាល អភិបាលរង ត្រូវទទួល​ប្រាក់​បៀវត្សនិង​អាច​ទទួល​កម្រៃ​ផ្សេងៗ​ទៀតដែល​សមស្រប​នឹងមុខតំណែង។ ប្រាក់​បៀវត្ស និង​កម្រៃផ្សេងៗ​ទៀត​របស់អភិបាល អភិបាលរង​ត្រូវ​កំណត់​ដោយអនុក្រឹត្យ​តាមសំណើ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់​ពីបាន​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

​មាត្រា ១៥៤ ច្បាប់​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ អភិបាល​មាន​តួនាទី​ជា​តំណាង​ក្រសួង ស្ថាប័ន​នានា​​របស់​រាជរដ្ឋាភិបាល​ដើម្បី​ណែនាំ​សម្របសម្រួលតម្រង់​ទិស​មន្ទីរ អង្គភាព ខ្សែ​បណ្ដោយ​របស់​ក្រសួង ស្ថាប័ន​និងទីភ្នាក់ងារ​​​របស់​រាជរដ្ឋាភិបាល ដែល​ធ្វើសកម្មភាព​ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា។

អភិបាលត្រូវធ្វើ​ជាតំណាង​រាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការងារ សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ច្បាប់ និង​សិទ្ធិ​មនុស្ស​ក្នុងដែន​សមត្ថកិច្ច​របស់​ខ្លួន។

ក្នុងតួនាទីជាតំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល អភិបាល​ត្រូវមាន​គណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រសួង​ស្ថាប័ននានា។

ក្នុង​ករណីចាំបាច់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​អាចស្នើរាជរដ្ឋាភិបាល​ចេញអនុក្រឹត្យដើម្បី​កំណត់តួនាទីសិទ្ធិ​អំណាច​របស់អភិបាល​ក្នុងតួនាទីជាតំណាងរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ននានាតាម​ការ​ចាំបាច់។

ក្នុង​មាត្រា ១៥៧ ក្រុមប្រឹក្សាអាចកោះអញ្ជើញគណៈអភិបាល ឬ អភិបាល និង បុគ្គល​ដែល​ពាក់ព័ន្ធ​មកសាកសួរ​បំភ្លឺក្នុងកិច្ចប្រជុំសាមញ្ញឬវិសាមញ្ញរបស់ក្រុមប្រឹក្សា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣២ វិនាទី មុន

មរណភាព Kim Sae Ron មិនអាចទៅដោយសន្តិភាព ខណៈរឿងចម្រូងចម្រាសនៅតែអូសបន្លាយ

សេចក្ដីជូនដំណឹង៥ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

បារាំង និយាយ​ថា ចិន​អាច​ដឹកដៃ​រុស្ស៊ី ចូល​តុចរចា​បញ្ចប់​សង្គ្រាម​នៅ​​អ៊ុយក្រែន

សេចក្ដីជូនដំណឹង១០ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ព័ត៌មានជាតិ១៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ អំពាវនាវកម្មករ-និយោជិត បង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ

ព័ត៌មានជាតិ៥ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម