Connect with us

ព័ត៌មានជាតិ

អង្គភាពជំនាញកម្ពុជា-វៀតណាម ឯកភាពបន្តកិច្ចសហការរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

បានផុស

នៅ

ក្នុងនាមជាប្រទេសជាប់ព្រំដែនជាមួយគ្នា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែនវៀតណាម បានឯកភាពបន្តកិច្ចសហការរួមគ្នាលើការទប់ស្ដាត់ឧក្រិដ្ឋកម្មឆ្លងដែនតាមគ្រប់រូបភាពរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឯកភាពរវាងភាគីទាំងពីរនេះ បានលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាប្រចាំឆ្នាំរវាងអគ្គនាយកអន្តោប្រវេសន៍កម្ពុជា និងនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែនវៀតណាម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នាទីក្រុងហាណូយ។ នៅ​ក្នុងកិច្ចពិភាក្សានេះ ភាគីកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងភាគីវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ត្រី ផាម ដាំង ខ្វា ប្រធាននាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែន។

កិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សា ផ្លាស់ប្ដូរបទពិសោធរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃនៃកម្ពុជា និងនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែន នៃក្រសួងនគរបាលវៀតណាម ជុំវិញស្ថានភាពប្រជាជននៃប្រទេសទាំងពីរចេញ-ចូលឆ្លងដែន និងស្នាក់នៅប្រទេសទាំងពីរ​ ក៏ដូចជាបន្តសម្របសម្រួលជូនប្រជាពលរដ្ឋទាំងសងខាង ក្នុងនាមជាអ្នកជិតខាងល្អ។​ ក្នុងនោះ ភាគីទាំងពីរ បានលើកឡើងការបន្តសហការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធលើការទប់ស្កាត់ បទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព និងបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបន្តធានាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនរវាងកម្ពុជា-វៀតណាម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ ក៏បានថ្លែងអំណរគុណដល់នាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែនវៀតណាម ដែលបានផ្តល់នូវវគ្គបណ្តុះបណ្តាលដល់មន្ត្រីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន២០រូបលើវគ្គគ្រប់គ្រងការចេញ-ចូលឆ្លងដែន។ តាមរយៈកិច្ចសហប្រតិបត្តិការល្អនេះ លោកឧត្តមសេនីយ៍ឯក​ សុខ​ វាសនា បានស្នើ សុំភាគីវៀតណាមបន្តផ្តល់ការបណ្តុះបណ្តាលដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្ថែមទៀត ដើម្បីបន្តពង្រីកសមត្ថភាពរបស់មន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃកម្ពុជា និងឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែននៃប្រទេសវៀតណាម បានឯកភាពគ្នារឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣១ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម