Connect with us

ព័ត៌មានជាតិ

ជប៉ុន ផ្តល់ថវិកាជិត១០លានដុល្លា ដើម្បីគាំទ្រការវាស់វែង និងការចុះបញ្ជីដីធ្លីនៅកម្ពុជា

បានផុស

នៅ

លោក  សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃកម្ពុជា និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៣៣៨ លានយ៉េន (ប្រមាណ ៩,៧ លានដុល្លារអាមេរិក)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានអះអាងថា ការចុះហត្ថលេខារួមគ្នានេះ “ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស”។  ក្រសួងការបរទេសបានអះអាងថា គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីតាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។

ក្រសួងការបរទេសបានវាយតម្លៃថា កាយវិការដ៏សប្បុរសនេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការជួយដល់កិច្ច ខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជំនួយនេះ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ ដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនង ការទូត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

សហជីព និង​កម្មករ​និយោជិត​នៅ​កម្ពុជា រំភើប​យ៉ាង​ខ្លាំង ក្រោយពី​កម្ពុជា​បំបែក​ឯតទគ្គកម្ម «​ការតាំង​បង្ហាញ​រថយន្ត​ទំនើប​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​»

សន្តិសុខសង្គម៣៦ នាទី មុន

រដ្ឋបាល​ជលផលខេត្ត​ក្រចេះ បង្ក្រាបឧបករណ៍​ឆក់​ត្រី​ និង​ទូក​ម៉ាស៊ីន​មួយ​គ្រឿង​ ខណៈ​ជនសង្ស័យ​រត់គេចខ្លួន​បាត់

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

​ព្យុះ​ Helene ទំនង​រុញ​ប្រ​ជាប្រិយភាព​​លោកស្រី ហារីស​​ខ្ពស់​ជាង​​លោក​ដូ ណាល់ត្រាំ​

ជីវិតកម្សាន្ដ១ ម៉ោង មុន

មាស សុខសោភា​ ប្រាថ្នាចង់ឱ្យ«ទិវាកម្ពុជា» ក្លាយជាប្រពៃណីប្រចាំឆ្នាំនៅក្រៅប្រទេស និងធ្វើច្រើនកន្លែង

សេដ្ឋកិច្ច១ ម៉ោង មុន

គម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ អានុភាព ៩០០ មេហ្គាវ៉ាត់ នឹងមានវត្តមាននៅ​ខេត្ត​មណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម