ព័ត៌មានជាតិ
ព្រឹកស្អែក នាយករដ្ឋមន្ត្រីកម្ពុជា ចុះជួបកម្មកររោងចក្រ ជាលើកទី៦
នាវេលាព្រឹកថ្ងៃស្អែក ទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចុះជួបកម្មករ កម្មការនី រោងចក្រសហគ្រាស ជាលើកទី៦ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជាផ្លូវការណ៍ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ដំណើរចុះជួបកម្មករ កម្មការនី រោងចក្រសហគ្រាសជាលើកទី៥នេះ សម្ដេចធិបតី ត្រូវជួបសំណេះសំណាលជាមួយកម្មករ កម្មការនីចំនួន ១២.០៦០នាក់ ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កម្មក កម្មការនី រោងចក្រទាំង១២ ០៦០នេះ គឺមកពីរោងចក្រសហគ្រាសចំនួន១៤។រោងចក្រ សហគ្រាសទាំង ១៤នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៧ រោងចក្រដេរស្បែកជើង ចំនួន ៥ រោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្រតម្បាញ ចំនួន ១។

ជាក់ស្ដែង សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈនាយករដ្ឋមន្ត្រីបានចុះជួបកម្មកររោងចក្រចំនួន៥លើករួចមកហើយ។ ចំពោះជំនួបជាមួយកម្មករ៥លើកកន្លងគឺ សម្ដេចបានចុះជួបកម្មករ កម្មការនីជាលើកទី១ កាលពីថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិត ចូលរួមចំនួន ១៨,០១៣នាក់។ លើកទី២ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់។ លើកទី៣ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់។ លើកទី៤ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅស្រុកបាទី ខេត្តតាកែវកាលពីថ្ងៃទី១៩ ខែកញ្ញា ដែលមានកម្មករ និយោជិតចូលរួម ១៨,១០៤នាក់ និងលើកទី៥ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣សម្ដេចបានជួបជាមួយកម្មករចំនួន១៨ ០៩៩នាក់ ដែលកម្មករទាំងនោះមកពីរោងចក្រខណ្ឌមានជ័យ និងខណ្ឌដង្កោ។

ជាការកត់សម្គាល់ ដំណើរចុះជួបជាមួយកម្មករ កម្មការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត យកតម្រាប់តាម សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ពីព្រោះកំឡុងពេលសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ តែងតែចុះជួបជាមួយកម្មករ កម្មការនី និយោជិតរោងចក្រសហគ្រាស ក្នុងប្រទេសកម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច