ព័ត៌មានជាតិ
អះអាងចំពោះមុខពលរដ្ឋ អាជ្ញាធររាជធានីភ្នំពេញ ប្រកាសនឹងដោះស្រាយការជន់លិចនៅមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់
លោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី បានអះអាងចំពោះមុខពលរដ្ឋក្នុងខណ្ឌទួលគោកលើវិធានការដោះស្រាយការជន់លិចនៅមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ពេលមានភ្លៀងខ្លាំងម្តងៗ។
ថ្លែងនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៤ ខែតុលានេះ នៅមហោស្របចេនឡា ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីបានបញ្ជាក់ថា ខណ្ឌទួលគោកបានធ្វើបណ្ដាញលូជាច្រើនដើម្បីដោះស្រាយបញ្ហាលិចលង់។ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមដោយសារការលិចលង់នេះពោលគឺឱ្យតែមានភ្លៀងខ្លាំងម្ដងៗពិសេសនៅមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ផ្លូវម៉ៅសេទុង។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/លិចលង់-1024x614.jpg)
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបានកំពុងស្នើសុំទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីយកថវិកាមួយចំនួនមកដោះស្រាយបញ្ហាទាំងនេះពិសេសនៅមុខម៉ុងឌីយ៉ាល់និងនៅស្ថានីយបឹងទំពុន ស្របទៅតាមគោលនយោបាយរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែត ដែលនឹងធ្វើឲ្យរាជធានីភ្នំពេញលែងមានការលិចលង់ នៅក្នុងអាណត្តិនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/IMG_3328-1024x682.jpeg)
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី ៣ បានរៀបចំឡើងនាព្រឹកថ្ងៃទី២៤ ខែតុលានេះ នៅមហោស្របចេនឡា ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកក្រោមវត្តមានលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញតំណាងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើនិងសំណូមពរផ្ទាល់មាត់ចំនួន ៣ រូបនិងលាយល័ក្សអក្សរចំនួន ៣៨ បញ្ហា។ ចំពោះសំណើរសំណូមពរផ្ទាល់មាត់ ទាំង ៣ ត្រូវបានអាជ្ញាធររាជធានីក៏ដូចជាអាជ្ញាធរខណ្ឌស្រាយបំភ្លឺនិងសន្យាថានឹងដោះស្រាយជូនពួកគាត់ឱ្យបានល្អប្រសើរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/IMG_3322-1024x682.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2023/10/IMG_3320.jpeg)
ចំពោះសំណើនិងសំណូមពរផ្ទាល់មាត់នោះរួមមាន ការស្នើសុំឲ្យអាជ្ញាធរខណ្ឌទួលគោកជួយរៀបចំសម្រាប់ធ្នាប់សាធារណៈ ខឿនវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដោយសារតែមានរថយន្តចតលើចិញ្ចើមផ្លូវមិនអាចឲ្យសិក្សានុសិស្សនិងប្រជាពលរដ្ឋអាចធ្វើដំណើរបាន។ បន្ថែមពីនេះការលក់ដូររំលោភយកចិញ្ចើមផ្លូវ ក៏បានកើតឡើងជាមួយគ្នានេះផងដែរ ដែលទាមទារឲ្យមានការរៀបសណ្តាប់ធ្នាប់នៅទីនេះឲ្យបានល្អឡើងវិញ។
ប្រជាពលរដ្ឋក៏បានលើកឡើងឲ្យអាជ្ញាធររឹតបន្តឹងចំពោះការជីកដាក់បណ្ដាញទឹកស្អាត ដែលបានទុកចំហយូរពេកបង្កការគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋនិងការស្នើសុំឲ្យផ្ដល់ការកែអត្តសញ្ញាណប័ណ្ណឲ្យបានលឿន។ ពលរដ្ឋបញ្ជាក់ថា ពលរដ្ឋរស់នៅសង្កាត់បឹងសាឡាង តែអត្តសញ្ញាណប័ណ្ណដាក់នៅសង្កាត់បឹងព្រលិតឯណោះវិញ ហើយពួកគាត់ស្នើសុំកែតម្រូវឡើងវិញតាំងពីខែ ០២ រហូតមកដល់ពេលនេះនៅតែមិនទាន់បានទៀត។
លោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការបម្រើប្រជាពលរដ្ឋជារឿងត្រឹមត្រូវរបស់អាជ្ញាធរដែលត្រូវបំរើពួកគាត់។ ជុំវិញការស្នើសុំរៀបចំសណ្តាន់ធ្នាប់នៅចិញ្ចើមផ្លូវនៃវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក លោកបានបញ្ជាទៅអាជ្ញាធរខណ្ឌទួលគោក ត្រូវតែរៀបចំឲ្យបានល្អប្រសើរ។
លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានបញ្ជាក់ដែរថា រដ្ឋបាលខណ្ឌទួលគោកបានបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ ដូច្នេះហើយទើបការបើកវេទិកាសាធារណៈមិនសូវមានប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរច្រើន ព្រោះអ្វីជាកង្វល់និងបញ្ហារបស់ពួកគាត់ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ក៏ដូចជាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក ធ្វើការដោះស្រាយជូនពួកគាត់ជាប្រចាំដោយក្នុងមួយឆ្នាំៗបានដោះស្រាយជូនពី ២០០ ទៅ ៣០០ករណី។ នេះជាតួលេខមួយបង្ហាញពីការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។
លោកជួប ខុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើឡើងដើម្បីអោយអាជ្ញាធររាជធានី ខណ្ឌ សង្កាត់និងប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋអោយអាជ្ញាធរបានដឹងលឺ ហើយរួមគ្នាដោះស្រាយ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋានជាដើម៕
អត្ថបទ៖ ស្រីរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?