ព័ត៌មានជាតិ
អភិបាលខេត្តកំពត ៖ មនុស្សគ្រប់រូប ទោះឋានៈណា ក៏មានចំណេះដឹងកើតចេញពីគ្រូបង្រៀនដែរ
នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀនក្របខ័ណ្ឌថ្មីដែលត្រូវចេញបម្រើការងារសម្រាប់ឆ្នាំ ២០២៣ ដោយលើកឡើងថា កម្ពុជា ក្រោយពីទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ។ ក្នុងនោះ វិស័យអប់រំ ត្រូវបានរាជរដ្ឋាភិបាលគិតគូរមុនគេ និងជាវិស័យអាទិភាពមួយ ក្រោយមានការបំផ្លិចបំផ្លាញក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ។

លោក ម៉ៅ ធនិន បន្តថា ក្រោយប្រទេសមានសុខសន្តិភាពពេញលេញ ការបណ្ដុះបណ្ដាលធនធានមនុស្សត្រូវបានចាត់ទុកជាវិស័យអាទិភាពមុនគេរហូតមកដល់បច្ចុប្បន្ន ហើយអ្វីដែលមិនអាចខ្វះបាននោះ គឺ គ្រូបង្រៀន ជាអ្នកផ្តល់ចំណេះដឹង។ ដូច្នេះ គ្រូ ត្រូវតែធ្វើជាគំរូល្អ ជាពុម្ពមួយដ៏ល្អសម្រាប់បង្កើតឲ្យបាននូវធនធានមនុស្សដែលមានសក្ដានុពល។

លោអភិបាលខេត្តកំពត បន្តទៀតថា ប្រទេសមួយមានការអភិវឌ្ឍរីកចម្រើនទៅបាន គឺអាស្រ័យទៅលើធនធានមនុស្សដែលមានចំណេះវិជ្ជា និងការយល់ដឹងខ្ពង់ខ្ពស់ច្រើន ដូច្នេះហើយគ្រូបង្រៀនមានតួនាទីសំខាន់ក្នុងការបណ្ដុះបណ្ដាលនូវចំណេះវិជ្ជា ចំណេះដឹង ដល់ប្រជាពលរដ្ឋក្នុងប្រទេស។

ទន្ទឹមនោះ លោក ម៉ៅ ធនិន ក៏បានសង្កត់ធ្ងន់ថា គ្រូ គឺជាអ្នកសាងសង់ស្ថាបនានូវគ្រឹះសង្គមរបស់ជនជាតិមួយ។ គ្រូ ជាអ្នកបណ្ដុះនូវពូជពង្សវង្សត្រកូលប្រកបដោយសមត្ថភាព និងមនសិការ។ ដូច្នេះគ្រូបង្រៀន គឺជាពុម្ពមួយដែលមានតួនាទីផលិតនូវធនធានមនុស្សសម្រាប់បន្តវេន។ លោកបន្ថែមថា នៅក្នុងលោកនេះ អ្នកណាក៏ដោយ មិនថាអ្នកនោះមានឋានៈណានោះទេ ឲ្យតែមានជីវិតរស់នៅ គឺត្រូវការគ្រូទាំងអស់ ព្រោះការចេះ ការដឹង ការយល់ គឺប្រសូតចេញពីគ្រូទាំងអស់។

លោកលើកឡើងបន្តថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានចាត់ទុកធនធានមនុស្សជាកត្តាសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ បើគ្មានធនធានមនុស្ស ដំណើរការអ្វីក៏មិនអាចធ្វើបានដែរ។ ដូច្នេះហើយ សូមប្អូនៗ ដែលត្រូវចេញទៅបំពេញការងារជាគ្រូបង្រៀននាពេលនេះ ត្រូវធ្វើយ៉ាងណាខិតខំបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានគុណភាព និងមានសក្ដានុពល។

ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់ លោក តាក ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត បានឲ្យដឹងថា គ្រូបង្រៀនក្របខ័ណ្ឌថ្មីដែលត្រូវចេញទៅបម្រើការងារក្នុងឆ្នាំ ២០២៣ នេះ មានចំនួន ៦៨ នាក់ ក្នុងនោះស្រី ៥៣ នាក់ ដែលមានគ្រូកម្រិតឧត្ដម បរិញ្ញាបត្រ+២ ចំនួន ៤ នាក់ ស្រី ៣ នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋាន ១២+៤ ចំនួន ៤ នាក់ស្រី, គ្រូបង្រៀនកម្រិតមូលដ្ឋាន ១២+២ មានចំនួន ១១ នាក់ ស្រី ៦ នាក់, គ្រូបឋមសិក្សា ១២+៤ មានចំនួន ១ នាក់ប្រុស, គ្រូបឋមសិក្សា ១២+២ ចំនួន ៤០ នាក់ ស្រី ៣២ នាក់, គ្រូមត្តេយ្យសិក្សា ១២+២ មានចំនួន ៨ នាក់ស្រី៕
អត្ថបទ ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ