ព័ត៌មានជាតិ
ក្លិបអ្នកកាសែតកម្ពុជា ទទូចឱ្យអ្នកសារព័ត៌មាន ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ
ក្រមសីលធម៌និងវិជ្ជាជីវៈ មិនគ្រាន់តែជួយអ្នកសារព័ត៌មានពីការចោទប្រកាន់ពីបទល្មើស ឬឃាត់ខ្លួននោះទេ តែក្រមសីលធម៌និងវិជ្ជាជីវៈ ជួយត្រួសត្រាយផ្លូវអ្នកសារព័ត៌មាន ក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជាផងដែរ។
នេះបើតាមសេចក្តីប្រកាសរបស់ ក្លិបអ្នកកាសែតកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែតុលានេះ។

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) លើកឡើងបែបនេះ បន្ទាប់ពីកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ នៅតែមានអ្នកសារព័ត៌មានជាបន្តបន្ទាប់ បានប្រឈមនឹងការឃាត់ខ្លួនពីសមត្ថកិច្ច ពាក់ព័ន្ធនឹងការបំពានលើក្រមសីលធម៌និងវិជ្ជាជីវៈ ដែលនាំឱ្យប៉ះពាល់ដល់ការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។ ជាក់ស្តែងថ្មីៗនេះ មានអ្នកសារព័ត៌មាន៤រូប ត្រូវសមត្ថកិច្ចខេត្តមណ្ឌលគិរី ឃាត់ខ្លួន អាចមកពីកង្វះខាតក្នុងការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈផ្នែកសារព័ត៌មាន។
ករណីនេះ មិនមែនជាបញ្ហាថ្មី សម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជាទេ ប៉ុន្តែអ្វីដែលក្លិបអ្នកកាសែតកម្ពុជាចង់រំលេច គឺទាំងស្ថាប័នជំនាញ ទាំងសមាគមសារព័ត៌មាន ជាពិសេសក្លិបអ្នកកាសែតកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអប់រំដល់អ្នកសារព័ត៌មាន ជាបន្តបន្ទាប់ អំពីក្រមសីលធម៌និងវិជ្ជាជីវៈ និងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវ។
តាមការគូសបញ្ជាក់ អ្នកសារព័ត៌មានមួយចំនួន ហាក់ដូចជាមិនទាន់អនុវត្តបាន នៅតែមានការធ្វេសប្រហែស ឬមើលរំលងនូវក្រមសីលធម៌និងវិជ្ជាជីវៈ ជាហេតុនាំឱ្យមានការឃាត់ខ្លួន។
ជាថ្មីម្តងទៀត ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌និងវិជ្ជាជីវៈ ដើម្បីជាការការពារខ្លួនឯងផង និងដើម្បីលើកកម្ពស់ការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន សំដៅធ្វើយ៉ាងណាឱ្យស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ ចៀសវាងភាពអសកម្ម ដែលនាំឱ្យប៉ះពាល់ដល់ការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ