ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ជឿថាសម្ដេចធិបតី នឹងដឹកនាំកម្ពុជារីកចម្រើនគ្រប់វិស័យ
ប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ABC) លោក JENS Ruebber ជឿថាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជានឹងបន្តមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត។ ប្រធាន(EU-ABC) មានជំនឿបែបនេះ នៅក្នុងឱកាសដែលនាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនារសៀលថ្ងៃទី២៤ ខែតុលា ។

ជាកិច្ចចាប់ផ្ដើម សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់លោក JENS Ruebbert ប្រធាន EU-ABC ដែលបានដឹកនាំគណៈប្រតិភូតំណាងក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុប ដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា និងបានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហស្វាគមន៍រាល់ការវិនិយោគនៅកម្ពុជា របស់បណ្តាក្រុមហ៊ុននានាលើសកលលោក រួមទាំងសហភាពអឺរ៉ុប តាមរយៈការប្តេជ្ញាដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ដើម្បីបង្កើតភាពទាក់ទាញ។
ក្នុងន័យនេះ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនក្នុងនាមជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតនូវយន្តការភ្ជាប់ទំនាក់ទំនងជាប្រចាំ ដើម្បីរាជរដ្ឋាភិបាលអាចផ្តល់នូវការគាំទ្រជ្រោមជ្រែងតាមគ្រប់លទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនទទួលបានជោគជ័យ ពីព្រោះជោគជ័យរបស់ក្រុមហ៊ុន-សហគ្រាសឯកជន បានផ្តល់នូវឱកាសការងារសម្រាប់ប្រជាជនកម្ពុជា ហើយនេះ ក៏អាចនិយាយបានថា គឺជាជោគជ័យរបស់ប្រទេសកម្ពុជាទាំងមូល ។

ក្នុងឱកាសនៃជំនួបនេះ លោក JENS RUEBBERT បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចំនួន ២៥ រូប ក្នុងចំណោម ៧៥ រូប ជាតំណាងក្រុមហ៊ុនធំៗក្នុងវិស័យភេសជ្ជៈនិងអាហារ, សវនកម្ម, ថាមពល, ឱសថ, ដឹកជញ្ជូន, និងថ្នាំជក់ ។ល។ នៅក្នុងទ្វីបអឺរ៉ុប បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមជាមួយនឹងការអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ទន្ទឹមនឹងនេះ លោកប្រធាន EU-ABC បានសម្តែងនូវការកោតសរសើរចំពោះដំណើរការដោយរលូននៃការបង្កើតរាជរដ្ឋាភិបាល អាណតិ្តទី៧ នេះ និងក៏បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងបន្តមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត។
ដោយឡែក ក្នុងឱកាសនៃកិច្ចពិភាក្សានោះផងដែរ សម្តេចធិបតី ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗចំនួន ៨ ជាអាទិ៍៖ ក្រុមហ៊ុន Heineken, KPMG, Shell, Zuelling Pharma, Danone, DHL, JTI, និង Airbus ធ្វើការលើកឡើងអំពីកង្វល់ និងសំណួរនានាពាក់ព័ន្ធទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយក្នុងនោះ សម្តេចធិបតី បានធ្វើការឆ្លើយតប និងផ្តល់អនុសាសន៍ដ៏ល្អជាក់ស្តែងជាច្រើន សម្រាប់ជាការតម្រង់ទិសបន្តទៅមុខ ស្របទៅតាមទិសដៅដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ