ព័ត៌មានជាតិ
ពលរដ្ឋឃុំថ្មស១៨០គ្រួសារចង់ឱ្យមានអ្នកវិនិយោគផលិតទឹកស្អាតចំនួន២ ដើម្បីប្រកួតគ្នាដោះស្រាយវិបត្តិទឹកស្អាត
ស្របពេលវិបត្តិទឹកស្អាតប្រើប្រាស់មិនគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ ប្រជាពលរដ្ឋចំនួន១៨០គ្រួសាររស់នៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ចង់ឱ្យមានអ្នកវិនិយោគលើការផលិតទឹកស្អាតចំនួន២ផ្សេងៗ ដើម្បីប្រកួតគ្នាដោះស្រាយជូនពួកគាត់។

អ្នកស្រី ភូ ស្រ៊ុន អ្នកស្រី ចេង មួយ និងអ្នកស្រី ទ្រី ណង តំណាងប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្មស បាននាំគ្នាត្អូញត្អែរពីផលលំបាកអំពីការប្រើប្រាស់ទឹកគីបរបស់លោកស្រី ហុង ស្រីមុំ យ៉ាងដូច្នេះថា ជិត១០ឆ្នាំមកហើយ បញ្ហាកង្វះទឹកស្អាតក្នុងភូមិឃុំ តែងតែគ្មានដំណោះស្រាយណាមួយបានល្អនោះទេ ដោយគុណភាពទឹកប្រើប្រាស់មិនអាចទទួលយកបានធ្វើឱ្យប៉ះពាល់ការរស់នៅប្រចាំថ្ងៃ ពិសេសរដូវប្រាំង។

តំណាងពលរដ្ឋជាង១៨០គ្រួសារ អះអាងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ថា ទឹកស្អាតរបស់លោកស្រី ហុង មុំ ដែលបញ្ចេញទៅកាន់ខ្នងផ្ទះពលរដ្ឋប្រើប្រាស់មានសភាពកង្វក់ និងក្លិនជូរ ប្រសិនបើងូតរមាស់ខ្លួន សក់ក្បាលរឹង បើធៀបនឹងទឹករបស់លោក ភួង សុភាព ត្បិតបូមចេញពីអណ្តូងក៏ពិតមែន ប៉ុន្តែអាចប្រើប្រាស់បានយ៉ាងល្អ។ ដូច្នេះពួកគាត់ ស្នើសុំដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ធ្វើយ៉ាងណាដោះស្រាយឱ្យមានអ្នកវិនិយោគទឹកស្អាតចំនួន២ក្នុងមូលដ្ឋាន ដើម្បីប្រកួតប្រជែងគ្នាផលិត និងផ្គត់ផ្គង់ប្រកបដោយគុណភាពលក់ចែកជូនពលរដ្ឋអោយបានទាន់ពេលវេលា ខណៈរដូវប្រាំងខិតជិតមកដល់។

ក្នុងវេទិកាសាធារណៈផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បកស្រាយថា មូលហេតុនាំឱ្យខ្វះទឹកស្អាតផ្គត់ផ្គង់ទឹកស្អាតចែកចាយជូនពលរដ្ឋ ក៏ព្រោះតែវិបត្តិបញ្ហាអាកាសធាតុក្តៅ ការចូលរួមបង់ថ្លៃសេវាមិនសូវគោរពតាមគោលការណ៍ និងប្រភពទឹកពុំមានគ្រប់គ្រាន់ជាដើម។ ទោះយ៉ាងណា លោកបន្តខិតខំសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយជូនពលរដ្ឋ ដោយតម្រូវឱ្យលោកស្រី ហុង មុំ ពង្រីកការជីកអណ្តូងចំនួន២បន្ថែមទៀត ប៉ុន្តែលោកមិនគាំទ្រឱ្យមានក្នុងតំបន់មួយមានអ្នកវិនិយោគចំនួន២នាក់នោះទេ។

រីឯលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុងទទួលបន្ទុក អះអាងថា បញ្ហានេះមិនមែនជារឿងថ្មីទេ តែត្រង់ថា ភាគីលោកស្រី ហុង មុំ ម្ចាស់សេវាករទឹកមានអាជ្ញាបណ្ណ និងលោក ភួង សុភាព មានលក្ខន្តិកៈអនុញ្ញាតឱ្យផ្តត់ផ្គង់អនាម័យទឹកស្អាតពីអង្គការអភិវឌ្ឍន៍សហគមន៍បូទុមសាគនៅមិនទាន់ឯកភាពគ្នាជារួមដោយផ្អែកលើផលប្រយោជន៍ដល់ពលរដ្ឋប្រមាណជាង៥.០០០នាក់។

លោកអភិបាលរងខេត្តកោះកុង បន្ថែមថា ចំពោះករណីទឹកគ្មានគុណភាពប្រើប្រាស់ អាជ្ញាធរនឹងពិនិត្យអង្កេតលម្អិតតាមបច្ចេកទេស តែរកឃើញកំហុសណាមួយរបស់អ្នកវិនិយោគ អាចប្រឈមនឹងការដកអាជ្ញាបណ្ណចោល ឬសម្របសម្រួលឱ្យភាគីលោកស្រី ហុង មុំ និងលោក ភួង សុភាព ចាចរគ្នាលក្ខខណ្ឌជ្រកក្រោមស្លាកអាជ្ញាបណ្ណទិញលក់ទឹករវាងគ្នា ដើម្បីអាចចែកចាយទឹកបាន៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ