ព័ត៌មានជាតិ
ផ្លូវក្នុងភូមិប្រលូង មេឃុំអះអាងនឹងសាងសង់នៅឆ្នាំ ២០២៤
ផ្លូវលំមួយខ្សែនិងស្ពានឈើនៅក្នុងភូមិប្រលូង នៅក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះមានសភាពទ្រុឌទ្រោម ខណៈអាជ្ញាធរឃុំអះអាងថាគ្រោងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤។
ទោះបីការដ្ឋានមិនទាន់ចាប់ផ្តើមជាផ្លូវការ តែក្រុមហ៊ុនសាងសង់បានដឹកគ្រឿងចក្រត្រាស់សេដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
មេឃុំសោប លោក ចេង ស៊ុយឡាយ បានឲ្យដឹងថា ផ្លូវលំដែលអាជ្ញាធរគ្រោងសាងសង់មានប្រវែង ៨ គីឡូម៉ែតចាប់ពីស្ពានព្រែកប្រលូងទៅស្រែងៀត។ ទោះបីការដ្ឋានផ្លូវមិនទាន់ដំណើរការជាផ្លូកការ ក្រុមហ៊ុនបាននាំគ្រឿងចក្រត្រាស់សេបណ្តើរៗ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ការត្រាស់សេផ្លូវបើតាមលោកមេឃុំ ក៏ត្រូវចំណាយពេលយូរដែរអាចដល់់ដាច់ឆ្នាំក៏ថាបាន មុនពេលក្រុមហ៊ុនរៀបចំបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៤។
គ្រាន់តែបានឃើញគ្រឿងចក្រមកភ្លាម បងប្អូនប្រជាពលរដ្ឋក្នុងភូមិមានភាពសប្បាយរីករាយយ៉ាងខ្លាំង ព្រោះគិតថាមិនយូរមិនឆាប់នឹងមានផ្លូវងាយស្រួលធ្វើដំណើរ។
អ្នកភូមិម្នាក់ឈ្មោះឌីណា បង្ហាញអារម្មណ៍សប្បាយរីករាយដោយគិតថាមិនយូរមិនឆាប់នឹងមានផ្លូវល្អស្អាតមិនពិបាកដូចមុន។
ចំណែកអ្នកភូមិម្នាក់ទៀតឈ្មោះ ចាន់ ដែលរស់នៅក្នុងភូមប្រលូងក៏សម្តែងទឹកចិត្តអរគុណដល់លោកមេឃុំដែលប្រឹងប្រែងជួយកសាងសង់ផ្លូវលំមួយខ្សែនេះ៕
អត្ថបទ៖ លី រតនា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់