ព័ត៌មានជាតិ
ស្រូវពូជជាង ១៦៦ តោន ចែកកសិករដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់
គ្រាប់ពូជស្រូវចំនួន ១៦៦,៨ តោន ត្រៀមចែកជូនកសិករ ដើម្បីដាំដុះស្ដារឡើងវិញបន្ទាប់ពីរងការខូចខាតដោយសារទឹកជំនន់នៅខេត្តពោធិ៍សាត់នៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣។
លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ ដំណាំស្រូវជាង ២ ពាន់ហិកតា(២.៤៣៩) ក្នុងខេត្តពោធិ៍សាត់រងការខូចខាតដោយសារទឹកជំនន់។

ពូជស្រូវដែលរាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋនៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣នេះសរុបចំនួន ១៦៦,៨ តោន ស្មើនឹង ១៦៦៨គ្រួសារ ក្នុងនោះ ស្រុកកណ្តៀង ១១២០ គ្រួសារ និងក្រុងពោធិ៍សាត់ចំនួន៥៤៨គ្រួសារ។
របាយការណ៍របស់រដ្ឋបាលខេត្តពោធិ៍សាត់បង្ហាញថា ដំណាំរបស់ប្រជាកសិករជាង ១ ម៉ឺនហិកតា (១២.០៤២) រងការប៉ះពាល់ដោយសារទឹកជំនន់ក្នុងនោះមានដំណាំរួមផ្សំ និងឧស្សាហកម្មជាង ១ ពាន់ហិកតា (១.៤៩១)។ ក្នុងចំណោមដំណាំដែលប៉ះពាល់ មានដំណាំស្រូវជាង ២ ពាន់ហិកតា(២.៤៣៩) រងការខូចខាតទាំងស្រុង។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រសួងមានក្រុមការងារកំពុងរៀបចំធ្វើរបាយការណ៍ស្នើស្បៀងបម្រុង ដើម្បីចែកស្រូវពូជដល់ប្រជាកសិករដែលមានដំណាំរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។
លោកបញ្ជាក់ថា ការផ្ដល់ពូជស្រូវនេះ ក៏ត្រូវសិក្សាពីតំបន់ដែរ ខណៈតំបន់ខ្លះមានពូជស្រូវក៏គ្មានទឹកធ្វើដែរ ដូច្នេះ!ការចែកស្រូវមិនផ្ដល់គ្រប់ទីកន្លែងនោះទេ លើកលែងតែតំបន់ដែលមានតម្រូវការចាំបាច់ ហើយកសិករអាចធ្វើបានមួយជុំបន្តទៀត។
កន្លងមកគ្រាប់ពូជស្រូវចំនួន ១១៨,៦ តោន ត្រូវបានរាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជាង ១ ពាន់គ្រួសារ (១ ១៨៦) នៅខេត្តក្រចេះ ដើម្បីដាំដុះស្ដារឡើងវិញផងដែរ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ