Connect with us

ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​នគរបាល​ការពារ​ព្រំដែន​គោក​-​ទឹក ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ជាមួយ​កងទ័ព

បានផុស

នៅ

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​កងកម្លាំង​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក និង​ព្រំ​ដែនទឹក ចាក់​វាក់​សាំង​ប្រឆាំង​កូ​វីដ​-១៩ នៅ​អំឡុង​ពេល​ជាមួយ​កងយោធពល​ខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេច​អនុញ្ញាត​ឲ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​រួមគ្នា របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ស្នើសុំ​ទៅ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជូន​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក និង​ទឹក ជាមួយ​កងយោធពល​ខេមរភូមិន្ទ​។

លិខិត​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​ផ្ញើជូន​សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​បញ្ជាក់ថា “​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​វា​ជោ ហ៊ុន សែន ដែល​ផ្ដល់​អាទិភាព​ដល់​កងកម្លាំង​ជួរមុខ ដើម្បី​ទទួលបាន​នូវ​វាក់​សាំង​ការពារ Covid-19 នោះ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ពិចារណា​និង​ស្នើសុំ​សម្ដេច​តេ​ជោ​មេត្តា​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ផ្ដល់​ការចាក់​វ៉ាក់សាំង​ការពារ Covid-19 ដល់​កងកម្លាំង​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​-​ទឹក ដែលមាន​ចំនួន​សរុប​៥២២៨ នាក់ ក្នុងពេល​ជាមួយ​ការចាក់​វ៉ាក់សាំង​ដល់​កងយោធពល​ខេមរភូមិន្ទ​”​។

ជាមួយគ្នា​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បញ្ជាក់​ថា ក្នុងនាម​កងកម្លាំង​នគរបាលជាតិ ជាពិសេស​ផង​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​-​ទឹក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្ដេច​តេ​ជោ ដែល​តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ​ការលំបាក រួម​ទាំង​សុខមាលភាព​របស់​កង​កម្លាំង​នគរបាល​ជាតិ​នៅ​ជួរមុខ​។

ដោយ​ផ្អែក​តាម​សំណើសុំ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសម្រេច​យល់ព្រម ហើយ​ប្រគល់​ជូន​សម្ដេច​ពិជ័យ​សេនា​ទា​បាញ់ រៀបចំ​ការ​ចាក់​វ៉ាក់សាំង​នេះ នៅ​អំឡុងពេល​ជាមួយ​កងទ័ព​។

សូមបញ្ជាក់ថា វ៉ាក់សាំង​ប្រឆាំង​កូ​វី​-១៩ ដែល​ជំនួយ​របស់​ប្រទេស​ចិន នឹង​មកដល់​នៅ​ថ្ងៃអាទិត្យ​ទី​០៧ ខែកុម្ភៈ ខាងមុខ ហើយ​នៅពេល​វាក់​សាំង​មកដល់ សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ទៅ​ទទួល​ដោយផ្ទាល់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អម​ដោយ​មន្ត្រី​ពាក់ព័ន្ធ​។ ជាមួយគ្នា​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​កំណត់​យក​ថ្ងៃទី​១០ ខែកុម្ភៈ ខាងមុខនេះ (​មុន​ចូលឆ្នាំ​ចិន​) សម្រាប់​រៀបចំ​កម្មវិធី​ចាក់​វ៉ាក់សាំង​ជា​លើកដំបូង ដែល​ពិធី​នេះ នឹង​រៀបចំ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​សម្ដេច​នឹង​ទទួល​ការចាក់​វ៉ាក់សាំង​នេះ​មុនគេ​ជាមួយ នឹង​មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​មួយ​ចំនួន​ទៀត ហើយ​ក្រោយពេល​ចាក់​វ៉ាក់សាំង​រួច សម្តេច​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ចេញពី​មន្ទីរពេទ្យ​កាល់ម៉ែត ដែលជា​ទីតាំង​ចាក់​វ៉ាក់សាំង​នោះ​តែម្ដង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម