ព័ត៌មានជាតិ
អភិបាលខេត្តកែប ស្នើអាជ្ញាធរខេត្តកំពត ជួយសម្រួលរបាំងលើដងផ្លូវលេខ ១៣៣៥ ចេញ មុនថ្ងៃបុណ្យសមុទ្រចូលមកដល់
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានស្នើអាជ្ញាធរខេត្តកំពត ជួយសម្រួលរបាំងលើដងផ្លូវលេខ ១៣,៣៥ ចេញ មុនថ្ងៃបុណ្យសមុទ្រចូលមកដល់។

ការស្នើនេះ ខណៈ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ ឆ្នាំ ២០២៣ នៅសាលាខេត្តកែប កាលពីថ្មីៗ នេះ។

ជាមួយគ្នានេះ លោក នៃ គង់ អភិបាលរងខេត្តកំពត បានបញ្ជាក់ដែរថា នឹងយកបញ្ហាមួយនេះដាក់ជូនទៅថ្នាក់ដឹកនាំខេត្តកំពត ដើម្បីពិនិត្យមើល និងដោះស្រាយ។

ដោយឡែក លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាស្វែងរកដំណោះស្រាយសមស្រប ដើម្បីអាចឲ្យពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ ដែលនឹងប្រារព្ធនៅលើទឹកដីខេត្តកែប នាថ្ងៃទី ០១ ដល់ទី ០៣ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខ ប្រព្រឹត្តិទៅដោយភាពសប្បាយរីករាយ និងជោគជ័យខ្ពស់។

គួរជម្រាបថា ផ្លូវលេខ ១៣៣៥ ដែលភ្ជាប់គ្នារវាងផ្លូវជាតិលេខ ៣ ស្រុកឈូក ខេត្តកំពត និងផ្លូវជាតិលេខ ៣៣ ស្រុកដំណាក់ចង្អើរ ខេត្តកែប តាមរយៈតំបន់ភ្នំវល្លិ៍ ទើបតែស្ថាបនារួចរាល់។ ក្នុងនោះ នៅកំណាត់ផ្លូវត្រង់ព្រំប្រទល់ នៃខេត្តកំពត ចូលមកខេត្តកែប មានដាក់របាំងលូធំៗ រឹងមាំ ជាមួយរបារផងនោះ ស្ទើរតែរថយន្តមិនអាចបើកបរឆ្លងកាត់បាន ហេតុនេះដើម្បីសម្រួលដល់ការធ្វើដំណើរ ជាពិសេសប្រជាពលរដ្ឋ និងក្រុមប្រតិភូថ្នាក់ជាតិដែលមកបុណ្យសមុទ្រនាពេលខាងមុខនេះ អភិបាលខេត្តកែប បានសំណូមពរដល់រដ្ឋបាលខេត្តកំពត យករបាំងនោះចេញជាបណ្ដោះអាសន្នមុនពិធីបុណ្យសមុទ្រចូលមកដល់។

ក្រៅពីបញ្ហារបាំងផ្លូវនៅបណ្ដោយផ្លូវ ១៣៣៥ នេះ លោក សោម ពិសិដ្ឋ ក៏បានសំណូមពរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ជួយសម្រួលផ្លូវជាតិលេខ ៣៣ ដែលកំពុងកែលំអនេះ ធ្វើយ៉ាងណាត្រួសត្រាយឲ្យបានស្អាត ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយសារបច្ចុប្បន្នផ្លូវមួយខ្សែឆ្លងកាត់ខេត្តកែប និងកំពតនេះ មានសភាពហុយ និងជង្ហុកច្រើនកន្លែង៕
អត្ថបទ ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ