Connect with us

ព័ត៌មានជាតិ

បណ្ឌិត សុខ ទូច ៖ បើប្រទេសមួយផ្ទុះសង្រ្គាម កុំនិយាយថា ឯណាទៅសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ

បានផុស

នៅ

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រសិនបើប្រទេសមួយផ្ទុះសង្រ្គាមហើយ កុំឡើយនិយាយថា តើ​ឯណា​ទៅសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ? ការលើកឡើងនេះ គឺនៅក្នុងវេទិកាភ្នំពេញលើកទី ២ ស្ដីពី អប្បភាគីនិយម៖ មជ្ឃភាពអាស៊ាន និងការប្រកួតប្រជែងមហាអំណាច កាលពីព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យកម្ពុជា បានមានប្រសាសន៍ថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងសង្រ្គាមលោកលើកទី ៣ ដែលមូលហេតុចម្បងមកពីប្រទេសមហាអំណាចទាំងអស់ ចង់បង្ហាញអាវុធនុយក្លេអ៊ែ ហើយប្រទេសទាំងនោះ បានយកប្រទេសតូចៗ ជាកូនអុក​របស់ខ្លួន។ លោកបន្ថែមទៀតថា ប្រសិនបើយើងក្រឡេកមកមើលកម្ពុជាវិញ ក៏ធ្លាប់បានស្រកទឹកភ្នែកដោយសារអាម៉េរិក បានយកកម្ពុជា និងវៀមណាម ជាទីលានបង្ហាញអំពីឥទ្ធិពលនៃអាវុធរបស់ពួកគេ។

លោក សុខ ទូច បន្តថា ទាំងអស់នេះហើយ ដែលកម្ពុជាជ្រើសរើសទ្រឹស្ដីសន្តិភាព ប្រសើរជាងពាក្យថា «សង្រ្គាម» ដែលនាំមកតែទឹកភ្នែក ការបង្ហូរឈាម និងកាប់សម្លាប់គ្នាទៅវិញទៅមក។ លោក សុខ ទូច សង្កត់ធ្ងន់ថា ប្រសិនបើ ប្រទសមួយផ្ទុះសង្រ្គាមហើយ កុំឡើយនិយាយថា «ឯណាទៅសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ? តែផ្ទុយទៅវិញ មានតែការខាតបង់តែមួយមុខគត់»។

លោកបណ្ឌិត សុខ ទូច មានប្រសាន៍ទៀតថា អ្វីដែលលោក​មើលឃើញស្ថានភាព នៃពិភពលោកបច្ចុបន្ននេះ មហាអំណាចទាំងអស់ កំពុងតែភ្លេចខ្លួន និងមិនបានមើលពីប្រវត្តិសាស្រ្តកន្លងមក ថាមូលហេតុអ្វីដែលនាំឱ្យផ្ទុះសង្រ្គាមលោកទី ១​ និងសង្រ្គាមលោកលើកទី ២ ប្រសិនបើមិនគិតដល់ចំណុចទាំងនេះ ច្បាស់ណាស់ថា​ សង្រ្គាមលោកលើកទី ៣ នឹងផ្ទុះឡើងជាមិនខាតឡើយ។

ក្រៅពីនេះ លោកបណ្ឌិត សុខ ទូច ក៏បានបង្ហើបទៀតថា​​ ពិភពលោកសតវត្សថ្មីនេះ គឺនឹងប្រឈមនឹងវិបត្តិសង្រ្គាមធំៗ រួមមាន៖ ទី១. សង្រ្គាមរុស្សី និងអ៊ុយក្រែន ទី២.​ សង្គ្រាមតំបន់អាហ្វ្រិក និងទី៣. សង្រ្គាមដែលត្រជាក់ ដែលកើតឡើងដោយសារប្រទេសមហាអំណាច បច្ចុប្បន្ននេះ៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម