Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​កុះករ​ឈរ​អម​ទូកងដ៏ល្បី​​ប្រចាំ​វត្ត​ឯករង្សី​ចុះដងស្ទឹងសង្កែត្រៀមប្រកួតអុំទូក

បានផុស

នៅ

ខុសប្លែកឆ្នាំកន្លងទៅក្រោយពីទូកងដ៏ល្បីឈ្មោះ «នរិន្ទរង្សីពិជ័យចិត្របុត្រ​វត្ត» ប្រចាំ​វត្ត​ឯករង្សីក្នុងស្រុកឯកភ្នំកាន់​តែ​មានសន្ទុះគាំទ្រនៅ​ឆ្នាំនេះ ក្រោយ​ជួបគ្រោះថ្នាក់ដោយមានដើមពង្រ​មួយ​ដើមបានរលំសង្កត់កាលពីយប់ថ្ងៃទី ០២ ខែតុលាឆ្នាំ២០២៣ ខណៈហេតុការណ៍​នេះ​បានបង្កឲ្យពុទ្ធបរិស័ទ្ធជាច្រើនរួមទាំងមហាជននិងមន្ត្រីរាជការមួយចំនួនកើតក្តីខ្វល់​ខ្វាយនិងសោកស្តាយគ្រប់ៗគ្នាថានឹងខកខានក្នុងការចូលរួមប្រណាំងទូក​ជាប្រពៃណីដែលជិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ប៉ុន្តែគ្រោះថ្នាក់​នេះ​មិនអាចរំខានដល់ការចូលប្រកួតរបស់​ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ក្នុងឆ្នាំនេះឡើយ។ ផ្ទុយទៅវិញសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទ្ធព្រមទាំងព្រះសង្ឃផង ចេញមកអមដំណើរចុះដងស្ទឹងសង្កែយ៉ាងច្រើន​កុះករ​ជាងឆ្នាំកន្លងទៅក្នុងនោះក៏​មាន​វត្តមានរបស់ម្ចាស់ទូកគឺ លោកតា ចម ចិត្រ ព្រះចៅអធិការ វត្តឯករង្សីក្នុងស្រុកឯកភ្នំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋដែលមកឈរអបអរ​បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរពួកគាត់សង្ឃឹមថា ទូកដ៏ល្បី ​«នរិន្ទរង្សីពិជ័យចិត្របុត្រ» ដែលមានឈ្មោះបោះសម្លេង​ប្រកួត​មិន​ដែល​ចាញ់​នឹងរក្សា​កំណត់​ត្រា​ឈ្នះ​បន្ត​ទៀត​ពីការ​ប្រកួតក្នុងខេត្ត និង​ការ​ប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ។

ទូកងដ៏ល្បីឈ្មោះ «នរិន្ទរង្សីពិជ័យចិត្របុត្រ​វត្ត» មានប្រវែង ៣៤ ម៉ែត្រ និង មានចំណុះកីឡាករ ៧៥ នាក់។

បើតាម​មន្ត្រីទេចរណ៍ខេត្តបាត់ដំបង​រំពឹងថា ពិធីអុំទូកឆ្នាំនេះនឹងអាចមានកំណើនភ្ញៀវមកទស្សនាកម្សាន្តច្រើនជាងឆ្នាំមុន ស្រប​ពេលហេដ្ឋារចនាសម្ព័ន្ធក្នុង​ខេត្ត​មួយចំនួនទើបសាងសង់រួចរាល់នៅតាមដងស្ទឹងសង្កែមានដូចជាវិមានឯករាជ្យ​ដ៏ស្រស់ស្អាតដែលជាមេដែកមួយដុំបន្ថែមទៀត ដែលនឹងឆក់ទាញកំណើនភ្ញៀវទេសចរមកកម្សាន្តច្រើន​ជាងឆ្នាំកន្លងទៅ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៤ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម