Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្វាយរៀង នឹងចាត់វិធានការមេខ្យល់-ឆបោក ប្រាក់ពលរដ្ឋដោយធានាឱ្យចូលធ្វើការតាមរោងចក្រ

បានផុស

នៅ

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានបើកកិច្ចប្រជុំក្រុមការងារ ដើម្បីចុះអង្កេត និងចាត់វិធានការចំពោះមេខ្យល់-ឆបោក ប្រាក់ប្រជាពលរដ្ឋជាច្រើននាក់ ដើម្បីជាថ្នូរនឹងការធានារត់ការចូលធ្វើការតាមរោងចក្រក្នុងខេត្តស្វាយរៀង។ កិច្ចប្រជុំនេះធ្វើនៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តបានឲ្យដឹងថា ដើម្បីឲ្យកិច្ចការទាំងអស់នេះទទួលបានលទ្ធផលផ្លែផ្កានោះ មន្ទីរការងារ ស្នើសុំបង្កើតឲ្យមានវេទិកាឯកជន និងរដ្ឋក្នុង១ត្រីមាសម្តង ដោយអញ្ជើញមន្ទីរដែលមានការពាក់ព័ន្ធទាំងអស់លើកពីផលលំបាកទាំងនិយោជិក និងនិយោជក់ ដើម្បីរកដំណោះស្រាយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនីមួយៗទូទាំងខេត្តស្វាយរៀង។ ក្រៅពីកិច្ចការខាងលើនេះ យើងត្រូវបង្កើតកម្មវិធីធ្វើទស្សនកិច្ចនៅក្រៅប្រទេស ដើម្បីបានបទពិសោធយកមកអនុវត្តនៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស និងបណ្តារោងចក្រក្នុងខេត្ត។

លោក ម៉ែន អេង អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីបម្រេីប្រជាពលរដ្ឋ ត្រូវធ្វេីយ៉ាងណាដេីម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត  ប្រជាពលរដ្ឋជឿជាក់លេីមន្ត្រីគ្រប់លំដាប់ថ្នាក់ ជាពិសេសពលរដ្ឋដែលកំពុងធ្វេីការងារ ប្រកបមុខរបរ ជាកម្មករ កម្មការិនីរោងចក្រ ដែលស្ថិតក្នុងខេត្តស្វាយរៀង។ លោកបន្តថា ទាំងអភិបាលខេត្តចាស់ និងអភិបាលខេត្តថ្មី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការមេីលទៅលេីសកម្មភាពរបស់កម្មករ កម្មការិនីដែលបានប្រកបកិច្ចការជាប្រចាំ។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា គ្រប់តំបន់រោងចក្រទាំងអស់ក្នុងខេត្តស្វាយរៀង  ពេលជ្រេីសរេីសបុគ្គលិក កម្មករ កម្មការិនីរោងចក្រ ត្រូវផ្តល់ដំណឹងដល់មន្ទីរការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ដេីម្បីបានដឹងពីចំនួនជាក់ស្តែង នៃការជ្រេីសរេីស។ ជាមួយគ្នានេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត និងមន្ត្រីដែលពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់អាជ្ញាធរស្រុក នាពេលកន្លងមកបានខិតខំប្រឹងប្រែងធ្វេីយ៉ាងណាដេីម្បីឱ្យកម្មករ កម្មការិនីទទួលបានទំនុបចិត្តខ្ពស់ និងមានភាពងាយស្រួលក្នុងការប្រកបមុខរបរការងារ៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម