Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខណ្ឌឫស្សីកែវស្នើសុំ ៧ ចំណុច​ ដល់​​ក្រុមប្រឹក្សារាជធានី​​ជួយ​ដោះស្រាយ

បានផុស

នៅ

តំណាងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌឫស្សីកែវបានស្នើសុំ​ឲ្យ​អាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយចំនួន ៧ បញ្ហា មានទាំងការ​ពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី ការផ្តល់សេវាលើការធ្វើប៉ាស័្ពរដែលមានភាពមិនប្រក្រតីមួយចំនួន ការផ្តល់ទឹកស្អាត និងការសុំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម។

ការស្នើឡើងនេះបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅភោជនីយដ្ឋាន Modern5 ខណ្ឌឫស្សីកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋរស់នៅសង្កាត់ទួលសង្កែទី ២ ចំនួន ៦៦ គ្រួសារ ស្នើ​ឲ្យ​អាជ្ញាធរពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី ក្រោយការវាស់វែងកំណត់ព្រំដីយូរខែហើយ និងការសុំដកបង្គោលភ្លើងលើផ្លូវលេខ ១០៣ សូមកែសម្រួលលើការផ្តល់សេវាធ្វើប៉ាស័្ពរដែលមានភាពមិនប្រក្រតីមួយចំនួន ការសុំផ្តល់សេវាទឹកស្អាត សុំ​ឲ្យ​ស្ថាប័នពាក់ព័ន្ធកំណត់ច្រាំងទន្លេនិងផ្លូវ​ឲ្យ​បានច្បាស់ ក្រោយពីសម្រេចអោយពលរដ្ឋចុះដីធ្លី ជាប្រព័ន្ធនិងការសុំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម។

លោកស្រី កែវ សុខពិសី បានលើកឡើងថា វេទិកានេះមានប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរដោយផ្ទាល់មាត់ចំនួន ២ នាក់ស្មើ ៧ បញ្ហា និងសំណើរជាលាយលក្ខណ៍អក្សរចំនួន ៦៦ ច្បាប់ ហើយរាល់សំណើនិងសំណូម ដោយ​ផ្ទាល់មាត់ ត្រូវបានស្រាយបំភ្លឺរួចរាល់និងបន្តតាមដានពីវឌ្ឍនៈភាពបន្តទៀត។

ចំពោះ សំណើរជាលាយលក្ខណ៍អក្សររទាំង ៦៦ ច្បាប់ ក្រុមការងារនឹងប្រជុំពិភាក្សាពិនិត្យលទ្ធភាពដាក់ចូលក្នុងគម្រោង​អភិវឌ្ឍន៍ ៣ ឆ្នាំរំកិល។

ពាក់ព័ន្ធសំណើរនិងសំណូមពរដោយផ្ទាល់មាត់ លោកស្រី កែវ សុខពិសី និងអាជ្ញាធរខណ្ឌព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធបានដោះស្រាយនិងបំភ្លឺថា ដីធ្លីប្រជាពលរដ្ឋនៅសង្កាត់ទួលសង្កែ​ចំនួន ៦៦ គ្រួសារ គឺជាការចុះវាស់វែងកំណត់ព្រំដី ដែល​ប៉ះពាល់ប្រឡាយនិងផ្លូវ ក្រោយពីកំណត់ហើយត្រូវឆ្លងស្ថាប័នជំនាញពាក់ព័ន្ធទើបសម្រេចផ្តល់កម្មសិទ្ធិជូន។ ចំពោះ​ការផ្តល់សេវាធ្វើប៉ាស័្ពរនៅអុីអន ២ គឺគេមានបារ៉ែមកំណត់តម្លៃត្រឹមត្រូវ។ ចំពោះការស្នើសុំផ្សេងៗទៀតនោះ អាជ្ញាធរ​នឹងដោះស្រាយជូនជាបន្តបន្ទាប់ទៀត ពោលគឺមិនទុកចោលនោះទេ។

លោក ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើង​ដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធិផលដែលសម្រេចបាន និងបញ្ហាប្រឈមជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយសំដៅធ្វើយ៉ាងណា​ឲ្យ​ការគ្រប់គ្រងរាជធានីភ្នំពេញកាន់តែល្អប្រសើរតាមរយៈការចូលរួមពីប្រជាពលរដ្ឋ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម