ព័ត៌មានជាតិ
អាជ្ញាធរចិន រំពឹងថា តាមរយៈការអញ្ជើញអ្នកសារព័ត៌មានទៅទស្សនកិច្ច ខេត្តក្វាងស៊ី នឹងមានមនុស្សស្គាល់កាន់តែច្រើន
(ក្វាងស៊ី, ចិន)៖ លោក លីវ ឃុន អាជ្ញាធរខេត្តក្វាងស៊ី បានរំពឹងថា តាមរយៈការអញ្ជើញអ្នកសារព័ត៌មានមកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ មនុស្សកាន់តែច្រើន នឹងបានស្គាល់ក្វាងស៊ី។ លោក បានថ្លែងបែបនេះ នៅក្នុងកម្មវិធីដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានប្រទេសអាស៊ីអាគ្នេយ៍នៅលើទឹកដីខេត្តក្វាងស៊ី ដែលបានរៀបចំបើកជាផ្លូវការនៅព្រឹកថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះ លោក លីវ ឃុន អនុរដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន តំបន់ស្វយ័តខ្វាងស៊ី ក៏បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានអាស៊ាន នឹងក្លាយជាស្ពានផ្សារភ្ជាប់ក្វាងស៊ី ជាមួយសហគមន៍អន្តរជាតិ។
ក្រោមទិស្លោក «ឆ្នាំ២០២៣ ក្វាងស៊ីក្នុងក្រសែភ្នែកអ្នកព័ត៌មានអន្តរជាតិ៖ ជំរុញការអភិវឌ្ឍប្រកបដោយ គុណភាព និងចារក្នុងទំព័រនៃការធ្វើទំនើបកម្មខេត្តក្វាងស៊ី តាមបែបចិន» អាជ្ញាធរខេត្តក្វាងស៊ី បានអញ្ជើញអ្នកសារព័ត៌មាន និងអ្នកមានប្រជាប្រិយភាពលើបណ្តាញសង្គម មកពីអាស៊ីអាគ្នេយ៍ចំនួន៨ប្រទេសទស្សនកិច្ចនៅក្នុងខេត្តរបស់ខ្លួន។ ក្នុងដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍នេះ អ្នកសារព័ត៌មានមកពីកម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពិន ត្រូវបានរៀបចំឱ្យទស្សនកិច្ចនៅទីក្រុងជីញកាំង ដែលនឹងទៅពិនិត្យការធ្វើសកម្មភាពឡើងវិញនៃការដោះដូរទំនិញ ដ៏រស់រវើកនៃកំពង់ផែហ្វាំងជីញកាំង, ទស្សនារោងចក្រផលិតយានយន្តដើរដោយអគ្គិសនី និងតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍បែបវប្បធម៌ប្រពៃណីរបស់ជនជាតិចិននៅជីញកាំងជាដើម។ បន្ថែមពីលើនេះ ក្រុមអ្នកសារព័ត៌មាន ក៏នឹងត្រូវនាំទៅកាន់ក្រុងគួយលីង ដែលជាទឹកដ៏ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏ស្រស់ស្អាត និងទាក់ទាញរបស់ចិន។

ពីកម្មវិធីបើកដំណើរការទស្សនកិច្ចរបស់អ្នកសារព័ត៌មាន លោក លីវ ឃុន បានលើកឡើងថា កម្មវិធីដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានអាស៊ីអាគ្នេយ៍នាពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវការងើបឡើងវិញនៃឧស្សាហកម្មនៅក្នុងទីក្រុងជីញកាំង និងទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌នៃទីក្រុងគួយលីង ដែលធ្វើជាសក្ខីភាព នៃការស្ទុះឡើងនៃសេដ្ឋកិច្ចបៃតងក្នុងខេត្តក្វាងស៊ី។ បន្ថែមពីលើនោះ ក៏បានដកស្រង់បទពិសោធន៍ និងវបធ្បម៌ចម្រុះ និងយ៉ាងសម្បូរបែប ព្រមទាំងទស្សនា ទេសភាពដ៏ស្រស់ស្អាត និងអស្ចារ្យក្នុងទីក្រុងគួយលីន និង ឈ្វេងយល់ពីវិធីសាស្ត្រ នៃការអភិវឌ្ឍនៅខេត្តក្វាងស៊ីផងដែរ។

លោក លីវ ឃុន នាយកការិយាល័យការិយាល័យព័ត៌មានតំបន់ស្វយ័តក្វាងស៊ី ក៏បានលើកឡើងអំពីខេត្តក្វាងស៊ីថា ខេត្តក្វាងស៊ី ជាទីកំណើតមួយនៅក្នុងចំណោមទីកំណើតដ៏ សំខាន់ៗដទៃទៀត នៃផ្លូវសូត្រសមុទ្របុរាណ និងជាព្រំដែន និងកាលានុវត្តភាពសម័យទំនើបនៃភាព បើក ចំហ របស់ចិន និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ លោកបន្តថា នៅឆ្នាំ២០១៥ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានដាក់គោលដៅឱ្យខេត្តក្វាងស៊ីចំនួន៣ កសាងទំនាក់ទំនងល្អជាមួយ អាស៊ាន ដើម្បី បង្កើតយុទ្ធសាស្ត្រស្នូលថ្មីមួយ សម្រាប់ការបើកចំហ និងការអភិវឌ្ឍនៅភាពនិរតី ភាគកណ្ដាល និងភាគខាងត្បូងនៃតំបន់។
ក្នុងពិធីបើកនោះ លោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន តំណាងឱ្យប្រតិភូអ្នកសារព័ត៌មានពីកម្ពុជា ដែលមានចូលរួមដែរនោះ បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តក្វាងស៊ី ដែលបានស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ លោក បានគូសរំលេចថា ក្វាងស៊ី និងកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា។ ដូច្នេះលោក រំពឹង ថា តាមរយៈការផ្សព្វផ្សាយដ៏សម្បូរបែបនៅពេលនេះ នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងខេត្តក្វាងស៊ីរបស់ចិនកាន់តែមានភាពស្អិតល្មួត និងល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា ខេត្តក្វាងស៊ី ជាតំបន់មានជនជាតិដើមភាគតិចរហូតដល់ទៅ១២។ នៅចុងឆ្នាំ២០២២ ខេត្តក្វាងស៊ី មានប្រជាជនរស់នៅសរុប ៥៧.៤៣លាននាក់ ក្នុងនោះមាន ២២.៤៤លាននាក់ជាជនជាតិដើមភាគតិច ស្មើនឹងជាង៣៩ភាគរយ។ នៅក្នុងចំណោមជនជាតិដើមភាគតិច មាន ១៨.៦៦លាននាក់ ជាជនជាតិជួង ស្មើនឹងជាង ៣២.៤៩ភាគរយ។ ក្វាងស៊ី មានទីក្រុងធំៗចំនួន ១៤ បែកចែកទៅជាទីក្រុងតូចៗ និងស្រុកចំនួន១១១។
ក្វាងស៊ី មានផ្ទៃដីទំហំ ២៣៧,៦០០គីឡូម៉ែត្រក្រឡាជាប់ខេត្តក្វាងទុង ហុងកុង និងម៉ាកាវ ព្រមទាំង ជាប់ ឈូង សមុទ្រប៉េប៊ូ នៅភាគខាងត្បូង និងដែនសមុទ្រខេត្តហៃណាន។ ក្វាងស៊ីចែកជា៨តំបន់ នៅភាគនិរតី ជាប់វៀតណាម និងមានព្រំដែនគោកប្រវែង ៦៩៦គីឡូម៉ែត្រ និងឆ្នេរប្រវែង ១,៦២៨.៥៩ គីឡូម៉ែត្រ។ ក្វាងស៊ី គឺជាតំបន់តែមួយគត់នៅក្នុងប្រទេសចិន ដែលស្ថិតនៅក្បែរបណ្ដាប្រទេសអាស៊ាន តាមសមុទ្រ និងដីគោក និងផ្ដល់ភាពងាយស្រួលបំផុតក្នុងការចូលទៅកាន់សមុទ្រនៅភាគខាងនិរតីប្រទេសចិន និងជាបណ្ដាញតភ្ជាប់យ៉ាងសំខាន់នៃផ្លូវសូត្រសមុទ្រក្នុងសតវត្សរ៍ទី២១។

ក្វាងស៊ី ជាខេត្តដែលមានអរិយធម៌ដ៏ចំណាស់មួយរបស់ចិន ហើយក៏ជាខេត្តនៃច្រកដ៏សំខាន់មួយរបស់ចិន ដែលមានព្រំដែនជាប់ជាមួយប្រទេសអាស៊ីអាគ្នេយ៍តាមព្រំដែនគោក និងព្រំដែនសមុទ្រ។ ជាពិសេសនៅក្នុងសម័យបុរាណប្រជាពលរដ្ឋខេត្តក្វាងស៊ី បានផ្លាស់ប្តូរទំនាក់ទំនងច្រើនជាមួយ ពលរដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍ ហើយក៏បានផ្លាស់ប្តូរវប្បធម៌ និងទំនៀមទម្លាប់នៃការរស់នៅជាច្រើនរវាងគ្នា៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ជីវិតកម្សាន្ដ២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ