ព័ត៌មានជាតិ
មកស្គាល់ឧកញ៉ា ៥ រូប មានសកម្មភាពលេចធ្លោលើបណ្តាញសង្គម
ស្របពេលដែលសម័យបច្ចេកវិទ្យាកាន់តែជឿនលឿន និងវិវត្តរៀងរាល់ថ្ងៃ ការប្រើប្រាស់បណ្តាញសង្គមកាន់តែសកម្មភាពញឹកញាប់មិនថាពលរដ្ឋទូទៅ ដល់ឥស្សរជន និងអ្នកជំនួញធំៗ។ ថ្ងៃនេះ កម្ពុជាថ្មី នឹងលើកពី ឧកញ៉ា ៥ រូប ដែលមានភាពលេចធ្លោនៅលើបណ្តាញសង្គមហ្វេសប៊ុក៖
១. ឧកញ៉ា ហុង ពីវ

អ្នកឧកញ៉ា ហុង ពីវ ជាមនុស្សមានឥទ្ធិពលនៅលើបណ្តាញសង្គម។ អាជីវកម្មលក់បុរីពិភពថ្មី បានធ្វើឲ្យកេរ្តិ៍ឈ្មោះឧកញ៉ា តែងតែត្រូវបានតាមដានពីមនុស្សម្នាទូទៅ រួមទាំងអតិថិជនដែលគាំទ្របុរីពិភពថ្មី។ លើបណ្តាញសង្គមដែលមានអ្នកគាំទ្រជាង ២ លាននាក់ ឧកញ៉ាតែងតែផ្សព្វផ្សាយពីគម្រោងលក់បុរីរបស់លោក រួមទាំងការងារជួយសង្គមដូចជាថ្មីៗនេះ បានបរិច្ចាកថវិការាប់លានដុល្លារជួយដល់មន្ទីរពេទ្យគន្ធៈបុប្ផា។
២. អ្នកឧកញ៉ា គិត ម៉េង

អ្នកឧកញ៉ា គិត ម៉េង ជាអ្នកជំនួញដ៏លេចធ្លោដែលមានអាជីវកម្មជាច្រើនក្នុងដៃរាប់តាំងពីក្រុមហ៊ុនទូរគមនាគមន៍ សណ្ឋាគារ និងប្រព័ន្ធផ្សព្វផ្សាយ។ នៅលើបណ្តាញសង្គមលោកតែងតែបង្ហោះពីក្រុមគ្រួសារ រួមទាំងទស្សនៈជំរុញលើកទឹកចិត្តដល់យុវជន ក្នុងការបង្កើតក្តីស្រមៃ និងការរៀបចំផ្លូវជីវិតឲ្យជោគជ័យ។
៣. ឧកញ៉ាម៉ុង ឬទ្ធី

ឧកញ៉ា ម៉ុង ឬទ្ធី ត្រូវបានគេប្រសិទ្ធិនាមជាសេដ្ឋីកសិកម្មនៅស្រុកខ្មែរ។ ជំនួញភាគច្រើនរបស់លោកគឺផ្នែកកសិកម្ម ហើយលោកក៏មានចម្ការដូងប្រេងរាប់ម៉ឺនហិកតានៅខេត្តព្រះសីហនុ។ ក្រៅពីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងវិស័យកសិកម្ម លោកក៏តែងលើកពីជីវិតគ្រួសារ ការតស៊ូ និងបទពិសោធន៍អាជីវកម្មដល់អ្នកតាមដានជាង ៣ សែននាក់។
៤. ឧកញ៉ា គួច ម៉េងលី

ឧកញ៉ា គួច ម៉េងលី ជាស្ថាបនិកនិងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ លោកឧកញ៉ាដែលមានសញ្ជាតិខ្មែរ-អាមេរិកផងនោះ ជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត ជាសហគ្រិន។ នៅលើបណ្តាញសង្គម លោកក៏មានសកម្មភាពជាញឹកញាប់ ផុសចែករំលែកពីគំនិតអាជីវកម្ម ការថែទាំសុខភាព ការបណ្តុះផ្នត់គំនិតវិជ្ជមានដល់យុវជន។ គណនីរបស់លោក មានអ្នកតាមដានជិត ១ លាននាក់។
៥. ឧកញ៉ា ឡេង ណាវ៉ាត្រា

ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានវ័យក្មេង និងជាអ្នកជំនួញអចលនទ្រព្យដ៏ជោគជ័យ។ ក្នុងរយៈពេលមិនដល់ ០៥ ឆ្នាំផង ឧកញ៉ារូបនេះបានបង្កើតភាពលេចធ្លោតាមរយៈជំនួញពុះដីឡូត៍ និងគម្រោងអភិវឌ្ឍផ្ទះល្វែងរាប់ពាន់ល្វែងសម្រាប់អ្នកមិនសូវធូរធារ។ នៅលើបណ្តាញសង្គមក្រៅពីផ្សព្វផ្សាយជំនួញដីធ្លី លោកក៏បង្ហាញជីវិតតស៊ូ គ្រួសារ និងការងារជួយដល់សង្គម៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព