Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ ​ដាក់​កម្លាំង​លាង​សំអាត​ទាំង​កណ្តាល​យប់​ បន្ទាប់ពី​មាន​ប្រេងរំអិល​កំពប់​លើ​ស្ពាន​

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ បាន​ដាក់​កម្លាំង​លាង​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ទាំង​កណ្តាលយប់​ខណៈ​មាន​ប្រេងរំអិល​កំពប់​លើ​ស្ពាន​ ​បង្ក​ឲ្យ​មាន​អ្នក​ដំណើរ​រអិលដួល និង​​របួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រភព​ពី ​លោក ​ហ៊​ត គឹម​នី អភិបាលរងខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​ថា ​កាលពី​យប់​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​៣​វិច្ឆិកា​នេះ ​មាន​ប្រេង​កំពប់​លើ​ទ្រូង​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ​ដែល​បង្ក​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​ត្រឡប់ត្រឡិន ​និង​រង​របួស​ទៀត​ផង​។​

​បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើតឡើង​ លោក​ ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ បាន​ប្រមូល​កម្លាំង​ ដោយមាន​រថយន្ត​លាង​ផ្លូវ ​រថយន្ត​បាញ់​ទឹក ​ចុះទៅ​លាង​សំអាត​ជាបន្ទាន់ ​ព្រមទាំង​ដាក់​កម្លាំង​សម្រួល​ចរាចរណ៍​ បញ្ចៀស​ពី​កន្លែង​ប្រេង​កំពប់ ​ដើម្បី​ការពារ​កុំ​ឲ្យ​រងគ្រោះ​ដល់​អ្នក​ធ្វើដំណើរ​។​

​លោក​អភិបាលរង ​បញ្ជាក់​ថា ការ​ដាក់​កម្លាំង​លាង​សំអាត​ទ្រូង​ស្ពាន ​រហូតដល់​ម៉ោង​៧​ ព្រឹក​ថ្ងៃទី​៣​ខែ​វិច្ឆិកា​នេះ ​ទើប​លាង​ជម្រះ​ស្អាត​ដូចដើម​វិញ​។​

​ចំពោះ​សកម្មភាព​លាង​សំអាត​ស្ពាន​ទាំង​កណ្តាល​យប់​នេះ​ ធ្វើ​ឲ្យ​អ្នកដំណើរ​ បាន​សម្តែង​ការ​អរគុណ​ដល់​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​ដែល​ចុះ​លាង​សំអាត​ទាន់​ពេល​ កុំ​អី​មិន​ដឹង​ជា​មាន​អ្នក​ជួប​គ្រោះថ្នាក់​ប៉ុន្មាន​ទៀត​ទេ​៕

អត្ថបទ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៦ នាទីutes មុន

ការរឹតត្បិតនាំចូលទុរេនរបស់ចិន ផ្ដល់ទាំងឱកាស និងផលអវិជ្ជមានសម្រាប់ទុរេនកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អាមេរិក​អនុម័ត​ការ​លក់​សព្វាវុធ​​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ​ឲ្យ​​អារ៉ាប់រួម មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ

ព័ត៌មានជាតិ១៧ នាទីutes មុន

ប្រុងប្រយ័ត្ន!ក្រសួងសុខាភិបាលថា ប៉ុន្មានខែចុងក្រោយនេះកម្ពុជាមានការឆ្លងថ្មីវីរុសកូវីដ-១៩

កីឡា២០ នាទីutes មុន

Liverpool ចង់បានខ្សែការពារស្លាបស្តាំនៅ Bundesliga ម្នាក់មកជំនួស Arnold

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

វិមានក្រឹមឡាំង៖ ពូទីន មាន​ភាព​ម៉ត់ចត់​ណាស់​លើ​កិច្ច​ចរចា​​​​ទល់មុខ​គ្នា​​ជាមួយ ហ្សេលេនស្គី

ព័ត៌មានជាតិ២២ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក និងចិន ព្រមគ្នា​ទម្លាក់ពន្ធ​​ក្នុងអត្រារៀងខ្លួនរយៈពេល ៩០ ថ្ងៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម