ព័ត៌មានជាតិ
អ្នកជំងឺ៖ មន្ទីរពេទ្យជាតិតេជោសន្តិភាពសេវាកម្មល្អ មិនចាញ់មន្ទីរពេទ្យក្នុងប្រទេសថៃឡើយ
នៅរាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ដួង ខែ ដែលជាអ្នកជំងឺបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាតិតេជោសន្តិភាព បានសរសេរកោតសរសើរថាក្រុមគ្រូពេទ្យនៅទីនោះផ្ដល់សេវាកម្មល្អ មិនចាញ់មន្ទីរពេទ្យក្នុងប្រទេសថៃឡើយ បើទោះបីជាអ្នកជំងឺគ្មានប្រាក់បង់សម្រាប់ថ្លៃព្យាបាល ឬប្រើប្រាស់បណ្ណ ប ស ស ក៏ដោយ។

គណនីហ្វេសប៊ុក ដួង ខែ បានសរសេរក្នុងន័យដើមថា “ សេវាកម្មល្អ ប្រើកាត ប ស ស ក៏សេវាល្អដែរ មិនចាញ់ប្រទេសថៃទេ”។ ក្រៅពីការកោតសរសើរ ម្ចាស់គណនីហ្វេសប៊ុកដដែលក៏បានអរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យ ដែលបម្រើការងារក្នុងមន្ទីរពេទ្យជាតិតេជោសន្តិភាព សម្រាប់ការយកចិត្តទុកដាក់ បម្រើសេវាកម្មបានល្អ ចំពោះខ្លួន។

ដោយឡែក កាលពីពេលកន្លងមក ប្រធានមន្ទីរពេទ្យជាតិតេជោសន្តិភាព លោកវេជ្ជបណ្ឌិត សួន សាមិត្ត បានអះអាងថា មន្ទីរពេទ្យជាតិមួយនេះ គឺព្យាបាលអ្នកជំងឺដោយមិនគិតលើប្រាក់ជាធំឡើយ ពោលគឺធ្វើយ៉ាងណាជួយសង្គ្រោះអាយុជីវិតអ្នកជំងឺជាមុនសិន។ ប្រសិនបើអ្នកជំងឺគ្មានប្រាក់ សូមបង្ហាញបណ្ណក្រីក្រ ឬបណ្ណ ប ស ស ទៅកាន់ក្រុមគ្រូពេទ្យ។ ក្នុងករណី គ្មានប្រាក់ គ្មានបណ្ណក្រីក្រ គ្មានបណ្ណ ប ស ស មន្ទីរពេទ្យនឹងមិនយកប្រាក់សូម្បីមួយរៀលឡើយ។

សូមជម្រាបថា មន្ទីរពេទ្យជាតិតេជោសន្តិភាព មានទីតាំងនៅតាមបណ្ដោយមហាវិថីឈ្នះ ឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះ សាងសង់ឡើងលើទំហំផ្ទៃដីប្រមាណ ៧.៥៨ហិកតា។ មន្ទីរពេទ្យជាតិមួយនេះ មានគ្រែសម្រាកព្យាបាលសរុបចំនួន ៩ ៤៩៦គ្រែ ក្នុងនោះគ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាលមានចំនួន ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ។

មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ។

មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺជាមន្ទីរពេទ្យដ៏ធំបំផុតប្រចាំកម្ពុជា។ មន្ទីរពេទ្យជាតិមួយនេះ បានបំពាក់នូវសម្ភារៈបរិក្ខាទំនើបៗ។ ជាពិសេសមន្ទីរពេទ្យជាតិនេះ មានចំណតឧត្ថម្ភាគចក្រសម្រាប់ទទួល និងបញ្ជូនអ្នកជម្ងឺផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ