ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ថៃ នឹងបញ្ចុះតម្លៃការធ្វើទិដ្ឋាការការងារដល់កម្មករខ្មែរ ចាប់ពីខែធ្នូ តទៅ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៦ តុលានេះថា ចាប់ពីខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះតទៅ រាជរដ្ឋាភិបាលថៃ នឹងបញ្ចុះតម្លៃការធ្វើទិដ្ឋាការការងារដល់កម្មករខ្មែរពី ១៩០០ បាត មកត្រឹម ៥០០ បាត ដើម្បីលើកទឹកចិត្តដល់ពលករមកបំពេញបែបបទស្របច្បាប់ ក្នុងការចូលទៅធ្វើការនៅប្រទេសថៃ។
លោក កត្តា អ៊ន បានបញ្ជាក់ថា ការបញ្ចុះតម្លៃការធ្វើទិដ្ឋាការនេះ នឹងជួយសម្រួលដល់ពលករខ្មែរទៅធ្វើការនៅប្រទេសថៃបានយ៉ាងច្រើនដូចជា ជួយកាត់បន្ថយការចំណាយរបស់ពលករ និងជួយលើកទឹកចិត្តពលករមកបំពេញបែបបទស្របច្បាប់ ក្នុងការចូលធ្វើការនៅប្រទេសថៃជាដើម។
បើតាម លោក កត្តា អ៊ន គិតត្រឹមខែសីហា ឆ្នាំ ២០២៣ កម្ពុជា មានពលករកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសចំនួន ១ ៣៤២ ៩៦៣ នាក់ ស្រី ៥៤៦ ៩៨១ នាក់ ក្នុងនោះនៅប្រទេសថៃមាន ១ ២៤៨ ២៤៥ នាក់ ស្រី ៥០២ ២៥០ នាក់។
ថ្មីៗនេះ គណៈរដ្ឋមន្ត្រីថៃ បានចេញសេចក្ដីសម្រេចមួយទៀតក្នុងការអនុវត្តការកាត់បន្ថយថ្លៃសេវាទិដ្ឋាការបណ្ដោះអាសន្នពីចំនួនផ្លូវការ ២០០០ បាត និងថ្លៃបន្ត បន្ទាប់ពី ១៩០០ បាត ទៅ ៥០០ បាត សម្រាប់ប្រទេសទាំងពីរ។ ការសម្រេចចិត្តកាត់បន្ថយថ្លៃទិដ្ឋាការជាបណ្ដោះអាសន្ន បង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីថៃ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ជួយសម្រួលដល់ការធ្វើចំណាកស្រុកជាទៀងទាត់ និងលើកកម្ពស់ការងារស្របច្បាប់របស់ពលករបរទេស។
ការកាត់បន្ថយថ្លៃឈ្នួលនេះ នឹងមានសុពលភាពរយៈពេល ៤ ឆ្នាំ ចាប់ពីថ្ងៃចូលជាធរមាន នៃបទបញ្ជាក្រសួង (TBA) រៀងៗ ខ្លួន ហើយអាចអនុវត្តបានចំពោះពលករបរទេសទាំងអស់នៅក្នុងប្រទេសថៃ មិនថាអ្នកនៅក្រោមប្រព័ន្ធ MOU ឬ អ្នកដែលត្រូវបានអនុញ្ញាតពិសេសឲ្យស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃក្រោមការឧបត្ថម្ភ នៃដំណោះស្រាយគណៈរដ្ឋមន្ត្រីរៀងៗ ខ្លួន។
រដ្ឋាភិបាលថៃ ស្នើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅភាគីកម្ពុជា អាចដំណើរការគ្រប់វិធានការចាំបាច់ ស្របតាមការអភិវឌ្ឍដូចបានរៀបរាប់ខាងលើ និងសំណូមពរជួយផ្សព្វផ្សាយបន្ត ដើម្បីលើកទឹកចិត្តដល់ពលករខ្មែរ ឲ្យចុះឈ្មោះទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ និងជៀសវាងការបោកបញ្ឆោត និងការគិតថ្លៃហួសហេតុក្នុងដំណើរការនេះ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ