Connect with us

ព័ត៌មានជាតិ

សង្កាត់ព្រែកត្នោតក្រុងបូកគោ ជាប់ជ័យលាភីបរិស្ថានស្អាតជាងគេ នៅឆ្នាំ ២០២៣

បានផុស

នៅ

កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ លោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោត បានប្រាប់ឱ្យដឹងថា ឆ្នាំនេះ ខេត្តកំពត មានសង្កាត់ព្រែកត្នោត និងឃុំទូកមាសខាងលិច បានជាប់ជ័យលាភី បរិស្ថានស្អាត មានអនាម័យ និងសោភ័ណភាពល្អ ក្នុងចលនាប្រឡងប្រណាំង ឃុំសង្កាត់មានសុវត្ថិភាព ពីក្រសួងបរិស្ថាន ដែលពិធីប្រគល់ជ័យលាភី ធ្វើនៅថ្ងៃទី ២៦ តុលា នេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោត មានប្រសាសន៍បន្តថា ក្រុងបូកគោ ខេត្តកំពត ផ្តើមចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ពិសេសការផ្តោតសំខាន់ទៅលើបញ្ហាបរិស្ថាន ដោយបានដាក់ចុះនូវគោលនយោបាយ ឃុំ សង្កាត់ មានសុវត្ថិភាព ថែមទាំងជំរុញតាមរយៈចលនាប្រឡងប្រណំាងផងនោះ។ សង្កាត់ព្រែកត្នោត បានបញ្ចូលការងារបរិស្ថានទៅក្នុងផែនការអភិវឌ្ឍរបស់ខ្លួន និងធ្វើសកម្មផ្សព្វផ្សាយ ណែនាំជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យសង្កាត់មានបរិស្ថាន អនាម័យ និងសោភ័ណភាពស្អាត គួរឱ្យចង់រស់នៅ និងសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តថែមទៀត។

លោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោត បានបន្ថែមទៀតថា តាមការជូនដំណឹងរបស់ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថា សង្កាត់ព្រែកត្នោត បានជាប់ជ័យលាភីលេខ ១ លើវិស័យបរិស្ថានស្អាត នៅក្នុងចលនាប្រឡងប្រណាំង ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងក្របខណ្ឌលក្ខណៈសម្បត្តិទី ៦ ដែលពិធីប្រគល់ធ្វើនៅថ្ងៃទី ២៦ ខែតុលានេះ នាទីស្តីការក្រសួងបរិស្ថាន។

ជាមួយគ្នានេះ ចំពោះការវាយតម្លៃ លោកថា ក្រសួង បានផ្តោតសំខាន់ទៅលើទីកន្លែងផ្តល់សេវាសាសាធារណៈផ្សេងៗ នៅទូទាំងសង្កាត់ ដូចជា សាលាសង្កាត់ មន្ទីរពេទ្យ សាលារៀន ផ្សារ វត្តអារាម និងលំនៅឋានពលរដ្ឋ ជាដើម។  ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងភាពជោគជ័យមួយនេះ លោកចៅសង្កាត់ព្រែកត្នោត ក៏នៅតែបន្តបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ សូមជួយបន្តចូលរួមផ្សព្វផ្សាយការងារថែរក្សាបរិស្ថាន អនាម័យ និងសោភ័ណភាព ឱ្យបានកាន់តែល្អប្រសើរជាងនេះទៅទៀត ដោយធ្វើយ៉ាងណាឱ្យមូលដ្ឋាននេះក្លាយជា ភូមិ ឃុំ សង្កាត់ ពណ៌បៃតង មានសោភ័ណភាពស្រស់ស្អាត អនាម័យល្អ បរិស្ថានស្អាត គួរជាទីចង់រស់នៅ និងចង់មកលេងកម្សាន្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៤ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម