Connect with us

ព័ត៌មានជាតិ

ម្ចាស់​កសិដ្ឋាន​​មួ​យ​​​បង្ហើបតិចនិកចិញ្ចឹមជ្រូក ២ របៀបតាមបែប​ធម្មជាតិ មិនមានក្លិន​ស្អុយ

បានផុស

នៅ

លោក ប៊ុន ចាន់វីរៈ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ចៀម គៀតហ្វាម (KEAT FARM) បាន​បង្ហើប​ពី​របៀប​ចិញ្ចឹម​ជ្រូក​តាម​បែប​ធម្មជាតិ ២ ​បែប​ខុស​គ្នា​ ហើយ​ទទួល​បាន​សាច់​ជ្រូក​ល្អ ស្រប​តាម​ធម្មជាតិ និង​មិន​មាន​ផល​រំខាន​ដោយ​ក្លិនលាមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ចៀម គៀត​ហ្វាម លោក ប៊ុន ចាន់វីរៈ បាន​ឲ្យ «​កម្ពុជា​ថ្មី​» ដឹង​ថា នៅ​ក្នុង​កសិដ្ឋាន​របស់​លោក ក្រៅ​ពី​ចិញ្ចឹមចៀម ក៏​មាន​ចិញ្ចឹមជ្រូក ពពែ ទន្សាយ និងគោទឹកដោះ បន្ថែមទៀតផងដែរ។

ដោយឡែក​ទាក់ទង​ការ​ចិញ្ចឹម​ជ្រូក​ លោក​បាន​បង្ហាញ​ពី​បច្ចេកទេស​ចិញ្ចឹម​​ ២​ របៀប​ ដែល​ធ្វើ​ឲ្យ​ជ្រូក​មាន​សាច់​ល្អ​តាម​ធម្មជាតិ និង​មិន​មាន​ផល​រំខាន​ដោយ​ក្លិនលាមក។

លោក​ថា ទី១ ការ​ចិញ្ចឹម​នៅ​ក្នុង​ទ្រុង តាម​​បែប​អតិសុខុមប្រាណ ដោយ​មិន​ចាំ​បាច់​​សំអាតលាមក និង​មិន​មាន​ក្លិន​ស្អុយ​ ទី២ ការ​​ចិញ្ចឹមជ្រូក​នៅ​លើ​វាលស្មៅ ដែល​​ស្រដៀង​គ្នា​ទៅ​នឹង​ជ្រូក​ព្រៃ​ដែរ ព្រោះ​ត្រូវ​​ការ​ទីតាំង​ធំនិង​ការ​ប្រើ​សំណាញ់​ឆក់​ ដើម្បី​កុំ​ឲ្យ​ជ្រូក​ចេញ​ក្រៅ​ផុត​ពី​រង្វង់​ដី​ដែល​បាន​ព័ទ្ធ​សំណាញ់ និង​ត្រូវ​ផ្លាស់ប្ដូរ​កន្លែង​ជា​រៀង​រាល់ ២-៥ ថ្ងៃម្តង។

លោក​ ចាន់វីរៈ លើក​ឡើងបន្ត​​ថា ការ​ចិញ្ចឹម​ជ្រូក​តាម​របៀប​ទី​១ ដែល​ស្ថិត​នៅ​ខាង​ក្នុងទ្រុង​ជា​ការ​ចិញ្ចឹម​ល្អ ព្រោះ​លាមក​មិន​មាន​ក្លិន​ភាយ​មក​ខាង​ក្រៅ ហើយ​ការ​ចិញ្ចឹម​​នៅ​លើ​វាលស្មៅ ​អាច​មាន​ក្លិន​ភាយ​ត្រឹម ២-៣ ថ្ងៃ នោះ​លាមក​​នឹង​ក្លាយ​ទៅ​ជា​ជី​វិញ​បន្ទាប់​ពី​ផ្លាស់ប្ដូរ​ទៅ​កន្លែង​ថ្មី។

លោកបាន​​គូស​បញ្ជាក់​ថា «ការ​​ចិញ្ចឹម​ជ្រូក​តាម​បែប​អតិសុខុមប្រាណ ដោយ​សារ​ខ្ញុំ​បាន​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​នៅ​​ក្នុង​សហគមន៍ ភាគ​ច្រើន​ចិញ្ចឹម​ជ្រូក​នៅ​ក្នុង​ផ្ទះ ក្នុង​ភូមិ ណា​មួយ​គាត់​ក៏​មិន​មាន​ដី​ធំ​ចិញ្ចឹម​នៅ​​លើ​ស្មៅ​ដែរ ដូច្នេះ​ខ្ញុំ​គិត​ថា​ប្រសិន​អ្នក​ភូមិជ្រើសរើសការ​ចិញ្ចឹម​តាម​បែប​អតិសុខុម​ប្រាណ គឺ​ល្អ​ខ្លាំង »

លោក ​​ ចាន់វីរៈ បាន​សិក្សា​ស្រាវជ្រាវ​ការ​ធ្វើ​ជី​តាម​បែប​ធម្មជាតិនិង​អតិសុខុមប្រាណនេះ​អស់​រយៈ​ពេល​ជាង ២​ឆ្នាំ​មក​ហើយ ដោយ​យក​ជីធម្មជាតិ​មក​លាយ​ជា​មួយ​ធាតុ​ផ្សំ​ផ្សេង​ទៀត​ប្រមាណ​ជា ១០​ មុខ និង​លាយ​អតិសុខុមប្រាណ​ធ្វើ​ឲ្យ​លាមក​ជ្រូក​មិន​មាន​ក្លិន និង​ប្លែង​ទៅ​ជា​ជី​កំប៉ុស​ដោយ​ខ្លួន​ឯង​។

ម្ចាស់​កសិដ្ឋាន​រូប​នេះបាន​បញ្ជាក់​បន្ថែម​ថា ការ​រៀប​ចំ​ទ្រុង​បែប​អតិសុខុមប្រាណ​នេះ​មាន​កម្ពស់ ១ ម៉ែត្រ ដែល​មាន​ដាក់​ស្លឹក​​ឈើ គល់ឈើ អាចម៌​​រណា អំបិល ធ្យូង និង​អតិសុខុមប្រាណ ដែល​ធ្វើ​​ម្តងអាច​​ប្រើប្រាស់​​បាន​រយៈ​ពេល​ដល់​ជាង ១០ឆ្នាំ ហើយ​លាមក​ជ្រូក​នឹង​បំប្លែង​ទៅ​ជា​ជីកំប៉ុស​ដោយ​ខ្លួន​ឯង​ មិន​មាន​ក្លិន​ស្អុយ​ឡើយ។

ទៀត​សោត ការ​អនុវត្ត​វិធី​ចិញ្ចឹម​ជ្រូក​តាម​របៀប​អតិសុខុមប្រាណ នេះ​​អាច​ឲ្យ​កសិករ​ទទួល​បាន​ផល​ប្រយោជន៍​ជា​ច្រើន​ដូច​ជា បាត​ទ្រុង​ធ្វើ​ម្តងប្រើ​បាន ១០ឆ្នាំ មិន​ជីក​ស្រះ ប្រើ​ដី​តូច មិន​មាន​ក្លិនស្អុយ លាមក​ជ្រូក​អាច​លក់​ធ្វើ​ជី ប្រព័ន្ធ​ការពារ​ជ្រូក​ខ្លាំង មិន​ប្រើ​ថ្នាំ មិន​សូវ​មាន​បញ្ហា​ក្នុង​ការ​​ចិញ្ចឹម គុណភាព​សាច់​ខ្ពស់ ឆ្ងាញ់​ខុស​ពី​គេ មិន​មាន​ក្លិន មិន​សូវ​មាន​ខ្លាញ់។ មួយ​វិញ​ទៀត ពេល​លាយ​ចំណី​ធម្មជាតិ​ម្តង ប្រើ​បាន ១ខែ ចំណាយ​តិច​ងាយ​ស្រួល​ប្រកួត​ប្រជែង​​ទីផ្សារ លក់​បាន​ថ្លៃ ចំណាយ​ពលកម្ម​តិច មិន​ប្រើ​ទឹក​បាញ់​ទ្រុង ឬ​បាញ់​ជ្រូក​ និង​មិន​មាន​សម្លេង​រំខាន​ជាដើម។

លោក ប៊ុន ចាន់វីរៈ បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះកសិដ្ឋាន​របស់​លោក​មាន​ចិញ្ចឹម​​ជ្រូក​សាច់​ ៥០០ ​ក្បាល ​ដែល​មាន​សមត្ថភាព​អាច​ផ្គត់ផ្គង់​នៅ​លើ​ទី​ផ្សារ​ សាច់​ជ្រូក ១២០​ក្បាល​ក្នុង​ ១​ខែ ហើយ​លោក​ក៏​មាន​គម្រោង​នឹង​ពង្រីក​ការ​ផ្គត់ផ្គង់​សាច់​ ៣០០ ​ក្បាល​ក្នុង​ ១​ខែ រៀប​ចំ​បង្កើត​កសិ​ទេសចរណ៍ និង​កែច្នៃ​ផលិតផល​ជា​ច្រើន​មុខ​ទៀត។

បើ​តាម​ម្ចាស់​កសិដ្ឋាន​រូប​នេះ​ក៏​បាន​បង្រៀន​សិស្ស​ប្រមាណ​ជា ៣០០​នាក់ រួច​​ហើយ ពី​របៀប​នៃ​​ការ​ចិញ្ចឹម​ជ្រូក​បែប​អតិសុខុមប្រាណ​ ដើម្បី​ឲ្យ​ប្រជាកសិករ​អាច​ចិញ្ចឹម​បាន​តាម​ធម្មជាតិ​ ព្រោះ​នៅ​ក្នុង​ភូមិ​ស្រុក អ្នក​ចិញ្ចឹម​ជ្រូក​គឺ​មាន​ក្លិន​ស្អុយ​ខ្លាំង​ និង​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ជិត​ខាង​។

គួរ​ជម្រាប​ថា កសិដ្ឋាន​ចិញ្ចឹម​ចៀម គៀត​ហ្វាម(KEAT FARM) របស់​លោក​ ប៊ុន ចាន់វីរៈ មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ខ្វិត​ទួល​ឃ្លាំង ឃុំ​ក្បាល​ទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។ ​ក្នុង​កសិដ្ឋាន​របស់​លោក​ ក៏​មាន​ចិញ្ចឹម​សត្វ​ចៀម​ ១ ពាន់​ក្បាល ក្នុង​នោះ​មាន​ជ្រូក​សាច់​ ៥០០ ក្បាល ទន្សាយ ១០០​ក្បាល ពពែ​ទឹកដោះ ៣០​ ក្បាល គោ​ទឹក​ដោះ​ ២០​ក្បាល ព្រម​ទាំង​ដូង​ក្រអូប ៥​ ហិកតា ដំណាំ​ផ្លែ​ឈើ​ចម្រុះ​ជាង ២០០ ​មុខ​ ចំនួន ៥​ ហិកតា៕

អត្ថបទ៖​ ឌិន ថារី
រូបភាព៖ គៀត​ហ្វាម(KEAT FARM)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៤ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម