Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ស្នើអភិបាលខេត្តជាប់ព្រំដែនពង្រឹងកិច្ចសហការដោះស្រាយបញ្ហាពលករ  

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានទទូចឱ្យអភិបាលខេត្តជាប់ព្រំដែនទាំងអស់ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយភាគីប្រទេសដែលជាប់ព្រំដែនជាមួយកម្ពុជាឱ្យបានល្អ ដើម្បីដោះស្រាយបញ្ហាឆ្លងដែនរបស់ពលករខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាការចំពោះកិច្ច សំដៅពង្រឹងវិធានការរបស់រាជរដ្ឋាភិបាលទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ នាថ្ងៃទី២៥​ ខែតុលា លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន បានថ្លែងឱ្យដឹងថា កិច្ចប្រជុំនេះ បានពិភាក្សាគ្នាលើការស្វែងរកដំណោះស្រាយជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលករ ដោយធានាយ៉ាងណា ឱ្យបាននូវភាពស្របច្បាប់ប្រកបដោយសុវត្ថិភាព។

បើតាមលោក សៀក សុជាតិ កិច្ចប្រជុំនេះ ក៏នឹងកំណត់ការដាក់ទិសដៅបន្តចុះត្រួតពិនិត្យតាមបណ្តាច្រកទ្វារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយអនុវត្តតាមការណែនាំរបស់លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច ក៏ដូចជាលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បានបញ្ជាក់ថា ជាទិសដៅបន្ត គឺការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីជួយសម្របសម្រួលដល់ពលករក្នុងការធ្វើដំណើរឆ្លងដែនប្រកបដោយសុវត្ថិភាព ក៏ដូចជាចូលរួមធានាថែ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរនៅតាមច្រកទ្វារព្រំដែន។ លោក បន្ថែមថា កម្ពុជា នឹងបន្តពិភាក្សាជាមួយភាគីថៃបន្តទៀត ដើម្បីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសរវាងខេត្ត និងខេត្តដែលនៅជាប់ព្រំដែន។

ក្នុងនាមជាអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន លោក សៀក សុជាតិ បានស្នើសុំដល់អភិបាលខេត្តជាប់ព្រំដែនទាំងអស់ ត្រូវពង្រឹងយន្តការសហការជាមួយភាគីប្រទេសជិតខាងឱ្យបានល្អ ជៀសវាងកុំអោយមានបញ្ហា ឬហានិភ័យដល់ពលករកម្ពុជា។ ក្នុងនោះ អាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធតាមព្រំដែន ក៏ដូចជាស្ថាប័នឈរជើងតាមបណ្តាច្រកទ្វារអន្តរជាតិ ក៏ត្រូវចូលរួមឱ្យបានសកម្មថែមទៀត ដើម្បីជួយសម្របសម្រួលការងារនេះកុំឱ្យកកស្ទះ សំដៅធ្វើយ៉ាណាបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម