ព័ត៌មានជាតិ
អគ្គនាយកក្រុមហ៊ុនមីនីបៀ លើកឡើងពីលទ្ធភាពបង្កើតគម្រោងថ្មី សម្រាប់ការវិនិយោគនៅកម្ពុជា
អគ្គនាយកក្រុមហ៊ុនមីនីបៀ បានលើកឡើងពីលទ្ធភាពបង្កើតគម្រោងថ្មី សម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគលើថាមពលកកើតឡើងថ្មី។ ការលើកឡើងនេះ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ អនុញ្ញាតឲ្យលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ ចូលជួបសម្ដែងការគួរសម ដើម្បីរាយការណ៍ពីវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀនៅកម្ពុជា កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣នេះ។

នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយមានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសការបង្កើនភាពជាដៃគូវិនិយោគ ប្រកបដោយទំនុកចិត្តនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យក្រុមហ៊ុនលើកឡើងពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ក្នុងរយៈពេល ១២ឆ្នាំកន្លងមក ដែលក្រុមហ៊ុនបានវិនិយោគនៅកម្ពុជា។

លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ បានគោរពកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចផ្ទាល់ គឺជាឆ្មបបង្កើតក្រុមហ៊ុនមីនីបៀនៅកម្ពុជា ដែលរហូតមកដល់ពេលនេះមានរយៈពេល ១២ឆ្នាំមកហើយ។

លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានជម្រាបជូនសម្ដេចតេជោ ថា ក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន បានផលិតនូវផលិតផលថ្មីជាច្រើន ដើម្បីបម្រើឲ្យសក្តានុពលវិនិយោគនៅកម្ពុជា។ ក្នុងនោះ ផលិតផលអេឡិចត្រូនិច គឺជាផលិតផលថ្មីរបស់ក្រុមហ៊ុន ដែលត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តជាតិ។
ក្នុងនោះដែរ លោកអគ្គនាយកក្រុមហ៊ុនមីនីបៀ ក៏បានលើកឡើងអំពីលទ្ធភាពបង្កើតគម្រោងថ្មី សម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។
លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានបញ្ជាក់ដែរថា នៅក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្រុមហ៊ុនរបស់លោក នឹងកៀរគរបណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឲ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុន លើការវិនិយោគអំពូលភ្លើងឆ្លាត បំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?