Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ បើបុគ្គលម្នាក់ មានចក្ខុវិស័យ ជំនាញ តែអត្តចរិតមិនល្អ ក៏គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដឹកនាំកិច្ចការឲ្យមានប្រសិទ្ធភាពឡើយ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ សង្កត់​ធ្ងន់​ថា បើ​បុគ្គល​ម្នាក់ មាន​ចក្ខុវិស័យ ជំនាញ តែ​អត្តចរិត​មិន​ល្អ ក៏​បុគ្គល​នោះ គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​កិច្ចការ​នានា ឲ្យ​មាន​គុណភាព និង​ប្រសិទ្ធភាព​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សង្កត់​ធ្ងន់​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សាលា​ភូមិន្ទ​រដ្ឋបាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង«ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​ជាន់​ខ្ពស់ ជំនាន់​ទី ១ និង​បើក​វគ្គ​បណ្ដុះបណ្ដាល​តម្រង់​ទិស​ដំបូង​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល ក្របខ័ណ្ឌ​ថ្មី ឆ្នាំ ២០២៣ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា” នៅ​សាល​សហ​សិក្សា​សាលា​ភូមិន្ទ​រដ្ឋបាល កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​តុលា ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​ថា ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​ទៅ​ថ្ងៃ​អនាគត បុគ្គល​គ្រប់រូប ចាំបាច់​ត្រូវ​មាន​សមត្ថភាព​បច្ចេកទេស​រៀងៗ ខ្លួន ហើយ​ត្រូវ​ដុសខាត់​សម្រួច ចំណេះ ជំនាញ​របស់​ខ្លួន​ជា​ប្រចាំ។ ឯកឧត្ដម សង្កត់​ធ្ងន់​ថា «ដោយឡែក ទោះបីជា​បុគ្គល​ម្នាក់ មាន​ចក្ខុវិស័យ មាន​ជំនាញ តែ​មិន​មាន​អត្តចរិត​ល្អ ក៏​បុគ្គល​ម្នាក់​នោះ មិន​ទាន់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​កិច្ចការ​នានា មាន​គុណភាព និង​ប្រសិទ្ធភាព​នោះ​ឡើយ»។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​ថា «បុគ្គល​គ្រប់រូប សុទ្ធ​តែ​មាន​ចក្ខុវិស័យ​ផ្ទាល់ខ្លួន ដើម្បី​ការ​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត។ ហើយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា យើង​មាន​ចក្ខុវិស័យ​សម្រាប់​ប្រទេស​ជាតិ​របស់​យើង នោះ​គឺ ចក្ខុវិស័យ​ឆ្នាំ ២០៣០ និង ២០៥០»។

ឯកឧត្ដម ហ៊ុន ម៉ានី រំលឹក​ថា ឯកឧត្ដម តែងតែ​ចងចាំ​សារ​ដាស់តឿន​របស់ សម្ដេច​តេ​ជោ មួយ​ឃ្លា​ថា «ជាតិ​ជា​មន្ត្រី​ល្អ ដាក់ខ្លួន​ឲ្យ​ទាប ឫកពា​ឲ្យ​សុភាព មារយាទ​ឲ្យ​ខ្ពស់ កុំ​បាត់​ម្ចាស់ការ»។ ឯកឧត្ដម បន្ថែម​ថា ថ្ងៃនេះ ឯកឧត្ដម បាន​ចែករំលែក​សារ​នេះ​ជាមួយ​សិក្ខាកាម នៃ​សាលា​ភូមិន្ទ​រដ្ឋបាល ដែល​ជា​មន្ត្រី​ជាន់ខ្ពស់ និង​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល ក្របខ័ណ្ឌ​ថ្មី ឆ្នាំ ២០២៣។

ជាមួយ​គ្នា​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​បន្ត​ថា ជា​ការ​ពិត ការ​បណ្ដុះ​បណ្ដាល​អភិវឌ្ឍន៍​សមត្ថភាព​វិជ្ជាជីវៈ​មាន​សារៈសំខាន់ តែ​មន្ត្រី​ដែល​មាន​ឥរិយាបថ​ការងារ​ល្អ ការ​បំពេញ​ការងារ​ប្រកប​ដោយ​ក្រមសីលធម៌ វិន័យ គុណភាព និង​គុណធម៌ នឹង​ធានា​បាន​នូវ​ការ​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​ប្រជាជន​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។ មិន​ខុស​ពី​អ្វី ដែល ឯកឧត្ដម តែងតែ​បាន​លើក​ឡើង​ជារឿយៗ នោះ​ទេ អ្នកដឹកនាំ​ត្រូវការ​កត្តា​ចំនួន​បី ដើម្បី​ជំរុញ​គុណភាព នៃ​ភាព​ជា​អ្នកដឹកនាំ​ល្អ ក្នុង​នោះ​រួមមាន ៖ ចក្ខុវិស័យ (Vision) ជំនាញ (Expertise) និង​អត្តចរិត​ល្អ (Character)៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម