Connect with us

ព័ត៌មានជាតិ

ចំពោះមុខ​ក្រុមប្រឹក្សារាជធានី ពលរដ្ឋខណ្ឌច្បារអំពៅលើកកង្វល់​ពីការ​យកពន្ធ រួម​ទាំង​បញ្ហា​​ក្នុង​មូលដ្ឋាន

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅបានលើកឡើងជាសំណើនិងសំណូមពរជាច្រើនដែលសំណើនិងសំណូមពរទាំងនោះ​មាន​ការយកពន្ធដារលើអចលនទ្រព្យក៏​ជារឿងសំខាន់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញនិងមន្ទីរពាក់ព័ន្ធជួយដោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ប្រជាពលរដ្ឋធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌច្បារអំពៅនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោកជួប ខុន តំណាង​លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅវត្តព្រែកប្រាខណ្ឌច្បារអំពៅ។

ពលរដ្ឋបានលើកឡើងថា ការប្រមូលពន្ធទៅលើដី ផ្ទះសំបែងរបស់ពួកគាត់ ត្រូវបានមន្ត្រីយកលើសកំណត់ បើទោះបីចំណែកដីខាងមុខផ្ទះត្រូវបានរដ្ឋកាត់យកជាចំណីផ្លូវសាធារណៈហើយក្តី ក៏ខាងខាងពន្ធដារនៅតែគិតតម្លៃដូចមុន ពោល​គឺដីដែលបានកាត់នោះនៅតែបង់លុយដដែល។

ប្រជាពលរដ្ឋលើកឡើងថា ពួកគាត់មិនបានដឹងថាផ្ទះរបស់គាត់ជាប់ពន្ធនោះទេ តែបែរជាមន្ត្រីពន្ធដារយកវិក័យប័ត្រមកបង្ហាញ​ជាមួយនឹងការផាកពិន័យជាង ១០ លានរៀល ខណៈដែលពួកគាត់មិនបានដឹងទាល់តែសោះ។

ក្រៅពីការលើកឡើងពាក់ព័ន្ធនឹងវិស័យពន្ធដារ ពលរដ្ឋ​ស្នើ​ឲ្យ​ការបង់ថ្លៃសំរាមសូមឱ្យដាក់ជាវិក័យប័ត្រតែ១។ ជាមួយគ្នានេះ ពលរដ្ឋ​ក៏​ស្នើ​សុំជួសជុលស្ពានព្រែកអ្នកតាវាំង ការដោះស្រាយបញ្ហាប្រឡាយបង្ហូរទឹក ការស្ថាបនាលូ ការសុំតបណ្ដាញទឹកស្អាត និងការសុំឲ្យក្រុមហ៊ុនស៊ីនទ្រីដាក់រទេះតូចៗដឹកសំរាមតាមផ្លូវតូចៗក៏ប្រជាពលរដ្ឋបាន​លើក​ស្នើ​ទៅកាន់អាជ្ញាធរក្នុងវេទិកានេះផងដែរ។

ពាក់ព័ន្ធសំណើនិងសំណូមពរប្រជាពលរដ្ឋពាក់ព័ន្ធពន្ធដារ ត្រូវបានមន្ត្រីពន្ធដារលើកឡើងថា ការបង់ពន្ធអចលនៈទ្រព្យ ចាប់ពីពេលនេះទៅរហូតដល់ចុងឆ្នាំ ២០២៤ គឺមិនត្រូវបានផាកពិន័យនោះទេ ពោលគឺបងប្អូនប្រជាពលរដ្ឋដែលជាប់ពន្ធអាចទៅបង់ពន្ធទៅតាមតម្លៃពន្ធតែប៉ុណ្ណោះ មិនមានការផាកពិន័យទេ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅក្នុងឱកាសនោះបាន បកស្រាយបំភ្លឺជុំវិញការលើកឡើង​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយអាជ្ញាធរនឹង​ពិនិត្យលទ្ធភាពដើម្បីធ្វើទៅតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ។

លោក ស៊ុយ សេរិទ្ធ បានលើកឡើងថា វេទិកានេះមានប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរដោយផ្ទាល់មាត់ ចំនួន ១៣ នាក់ និងសំណើរជាលាយលក្ខណ៍អក្សរចំនួន ៧៨ ច្បាប់ ហើយរាល់សំណើរនិងសំណូមដោយផ្ទាល់មាត់ត្រូវបានស្រាយបំភ្លឺរួចរាល់និងបន្តតាមដានពីវឌ្ឍនៈភាពបន្តទៀត។

ចំពោះសំណើជាលាយលក្ខណ៍អក្សររទាំង ៧៨ ច្បាប់ ក្រុមការងារនឹងប្រជុំពិភាក្សាពិនិត្យលទ្ធភាព ដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ៣ ឆ្នាំរំកិល។

លោក ជួប ខុន បានមានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើងក្នុង ១ ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋានជាដើម៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម