Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាលប្រកាសបិទចរាចរតាម​ផ្លូវទឹក​ ២ ថ្ងៃ ត្រៀមរៀបចំប្រកួតអុំទូក

បានផុស

នៅ

មន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្តាលបាន​ជូនដំណឹង​ពីការ​ចូលរួមអបអរសាទរ​ព្រះរាជពិធីបុណ្យខួប​លើក​ទី ១៩ នៃការគ្រង​ព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប អកអំបុក សំពះព្រះខែនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជួនបាន​ណែនាំ​​ពីការ​បិទចរាចរណ៍ទូកដរចម្លង ជលយាន សាឡង់បូមខ្សាច់ និងមធ្យោបាយដឹកជញ្ជូនផ្លូវទឹកគ្រប់ប្រភេទ តាមបណ្ដោយទន្លេបាសាក់ចាប់ពីវិហារអ្នកតាសានថៃជឺ ដល់ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ (ស្ពានព្រែកសំរោង) ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន ០២ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ព្រោះរដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេលចំនួន ០១ ថ្ងៃ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

ខេត្តកណ្តាលឆ្នាំនេះ​មានទូកសរុបចំនួន ៧៤ ទូក ចូលរួម ប្រណាំង ក្នុងនោះ រួមមាន៖ ទូកអុំខ្នាតអន្តរជាតិនារីបុរស និងទូកចែវបុរសនាទីជាដើម។

ជាមួយគ្នានេះ ខេត្តក៍មានរៀបចំ ដាក់តាំង ពិព័រណ៍ លក់ផលិតផល ក្នុងស្រុកជាច្រើនប្រភេទហើយនៅពេលរាត្រី​នឹង​មានរៀបចំបណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួចនិងមានកម្មវិធីប្រគុំតន្ត្រីសម័យដែលមានតារាចំរៀងល្បីៗចូលរួមផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម