Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ បើកវគ្គវិក្រឹតការគ្រូបច្ចេកទេស ត្រៀមបណ្ដុះបណ្ដាលជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ ១,៥ លាននាក់

បានផុស

នៅ

នៅ​ថ្ងៃ​ទី ២៦ ខែ​តុលា ឆ្នាំ ២០២៣ នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បើក​វគ្គ​វិក្រឹតការ​គ្រូ​បច្ចេកទេស​ស្ដីពី «​វិធីសាស្ត្រ​បង្រៀន និង​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ» ដើម្បី​គាំទ្រ​ដល់​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ មួយ ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ វគ្គ​វិក្រឹតការ​នេះ គឺជា​វគ្គ​ទី ១ ដែល​បណ្ដុះបណ្ដាល​គ្រូឧទ្ទេស​ចូលរួម​ប្រមាណ ២៤៨ នាក់ មកពី​សាលា​បណ្ដុះបណ្ដាល​បច្ចេកទេស​នៅ​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី គូស​បញ្ជាក់​ថា វគ្គ​វិក្រឹតការ​នេះ ដើម្បី​ពង្រឹង និង​ពង្រីក​ចំណេះដឹង និង​ជំនាញ​របស់​គ្រូឧទ្ទេស​កាន់តែ​ស៊ីជម្រៅ​តាម​ជំនាញ​នីមួយៗ ជាពិសេស​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​ក្នុង​ការផ្ទេរ​ចំណេះដឹង និង​ជំនាញ​ដល់​សិក្ខាកាម​សិស្ស និស្សិត ឲ្យ​មាន​កម្រិត​ស្តង់ដារ​ជាក់លាក់​ច្បាស់លាស់ ដើម្បី​ធានា​ថា សិក្ខាកាម​ដែល​ជា​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ មាន​សមត្ថភាព​ជាក់លាក់ ដែល​វិស័យ​ឯកជន​ទទួល​យក​ដោយ​ក្តី​សោមនស្ស និង​វាយ​តម្លៃ​ខ្ពស់។

បន្ថែម​ពី​នេះ លោក​រដ្ឋមន្ត្រី បាន​រំលឹក​ដល់​គ្រូឧទ្ទេស​ពី​ដើមចម នៃ​ការ​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជូន​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​នេះ​ថា ជា​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុង​គោលបំណង​ធ្វើ​ឲ្យ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ អាច​ទទួល​បាន​ជំនាញ​ជាក់លាក់​ច្បាស់លាស់ ដើម្បី​អាច​ទទួល​បាន​ឱកាស​ការងារ​សមរម្យ និង​ឆាប់រហ័ស​ក្នុង​ទីផ្សារ​ការងារ។

ប្រការ​នេះ គឺជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​ជីវភាព​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ដែល​អាច​ចាក​ចេញពី​ស្ថានភាព​ក្រីក្រ​លំបាក​យ៉ាង​ឆាប់រហ័ស​។ តាមរយៈ​ការ​បណ្ដុះបណ្ដាល​កម្រិត​ថ្នាក់​ជាតិ​របស់​រាជរដ្ឋាភិបាល​នេះ នឹង​ក្លាយ​ជា​ពលករ​ជំនាញ អ្នកបច្ចេកទេស ព្រម​ទាំង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ។

សូម​បញ្ជាក់​ថា វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​ស្តីពី «​វិធីសាស្ត្រ​បង្រៀន និង​ការប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​»​នេះ នឹង​ចាប់ផ្ដើម​បណ្ដុះបណ្ដាល​ពី​ថ្ងៃ​ទី ២៦ ខែ​តុលា​នេះ រហូតដល់​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។ ​ក្រសួង ក៏​នឹង​បន្ត​វគ្គ​វិ​ក្រឹ​ត​ការ​ជា​បន្តបន្ទាប់ ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​គ្រូឧទ្ទេស​ទៅតាម​និយាម​ស្តង់ដារ ក្នុង​គោលបំណង​ធានា​ការ​ផ្ទេរ​ជំនាញ​ដល់​យុវជន​យ៉ាង​មាន​ប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

អ្នកវិភាគ អ្នកឃ្លាំមើល និងសហជីពនៅកម្ពុជា៖ RFA គ្មានវិជ្ជាជីវៈជាសារព័ត៌មាននោះទេ ខណៈកំពុងបម្រើផលប្រយោជន៍ក្រុមជ្រុលនិយមក្រៅច្បាប់

ចរាចរណ៍៥ នាទីutes មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

កីឡា១២ នាទីutes មុន

ផ្អើលជា​ថ្មី! Neymar សុខចិត្តបន្ថយប្រាក់ឈ្នួល ដើម្បីត្រឡប់ទៅ Barca វិញ

ជីវិតកម្សាន្ដ១៦ នាទីutes មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

សិង្ហបុរីស៊ើបអង្កេតលទ្ធភាព​​រត់ពន្ធតាមម៉ាឡេស៊ីនូវបន្ទះឈីប Nvidia ដែលអាមេរិក​បិទទៅចិន​

សន្តិសុខសង្គម២៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សហគ្រាសចិន
សន្តិសុខសង្គម៧ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម