Connect with us

ព័ត៌មានជាតិ

បណ្ឌិត យ៉ង សាំងកុមារ ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើដល់វិស័យកសិកម្មជាច្រើន  

បានផុស

នៅ

លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា រាជរដ្ឋាភិ បាលកម្ពុជា បានយកចិត្តទុកដាក់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់វិស័យកសិកម្មជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ នៅពេលដែលលោករដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាប្រកាសផ្តើមអនុវត្តគម្រោង “ការលើកកម្ពស់ជីវភាព ធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវ នៅតំបន់បឹងទន្លេសាប” នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣នេះ។

នៅក្នុងសិក្ខាសាលានេះ លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា វិស័យកសិកម្មកម្ពុជា នៅមានកាលានុវត្តភាពធំ គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានតម្រង់ទិសដាក់ឲ្យអនុវត្តច្បាស់លាស់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍកសិកម្ម ហើយក្រសួង និងគ្រប់ភាគីពាក់ព័ន្ធមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ឲ្យទទួលបានជោគជ័យ។

លោកថា «រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើដល់វិស័យកសិកម្ម ជាពិសេសការបង្កើនវិនិយោគលើការស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រ ផ្លូវជនបទ បណ្តាញអគ្គិសនី ឥណទានជនបទជាដើម ដើម្បីជំរុញផលិតកម្មកសិកម្ម ការកែច្នៃប្រកបដោយគុណភាពប្រកួតប្រជែង និងការនាំចេញកសិផល»។

លោករដ្ឋលេខាធិការ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់នូវតម្រូវការជាក់លាក់ ក្នុងការជួយដល់កសិករខ្នាតតូច ដើម្បីលើកកម្ពស់ជីវភាព សន្តិសុខស្បៀងជាតិ សេដ្ឋកិច្ច និងប្រព័ន្ធកសិកម្មដែលធន់នឹងអាកាសធាតុ។

ម្យ៉ាទៀត តាមប្រសាសន៍ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ២ សម្រាប់វិស័យកសិកម្ម ដែលនឹងត្រូវដាក់ឲ្យដំណើរការនៅដំណាច់ឆ្នាំ ២០២៣នេះ ទី១. យន្តការសម្របសម្រួល និងកម្មវិធីសមហេតុផល។ ទី.២ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ។

ពាក់ព័ន្ធនឹងគម្រោង “ការលើកកម្ពស់ជីវភាព ធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវ នៅតំបន់បឹងទន្លេសាប” នេះ លោកបណ្ឌិត យ៉ង សាំងកុមារ យល់ថា គឺជាគម្រោងដែលមានសារៈសំខាន់ ដើម្បីកសាងសមត្ថភាពប្រជាសហគមន៍ដាំស្រូវ ឲ្យកាន់តែធន់នឹងអាកាសធាតុ ហើយលោកសង្ឃឹមថា គម្រោងនេះ នឹងដំណើរការប្រកបដោយប្រសិទ្ធភាព និងមានប្រសិទ្ធផលខ្ពស់៕   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

រំលោភ
សន្តិសុខសង្គម៤ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២៤ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម២១ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម