ព័ត៌មានជាតិ
ក្រុមហ៊ុនMinibeaជប៉ុន ថ្លែងអំណរគុណក្រសួងការងារចំពោះការគាំទ្រប្រតិបត្តិការអាជីវកម្ម
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលានេះ បានជួបពិភាក្សាការងារជាមួយលោក Yoshihisa Kainuma អគ្គនាយក្រុមហ៊ុនមីនីបៀ(Minibea)ទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបដ៏ស្និទ្ធស្នាលនេះ លោកអគ្គនាយកបានអបអរសាទរលោកហេង សួរដែលត្រូវបានរាជរដ្ឋាភិបាលទុកចិត្តឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្នុងអាណត្តិទី៧។

បន្ថែមពីនេះ អគ្គនាយកក្រុមហ៊ុនមីនីបៀ បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងភាពងាយស្រួលក្នុងក្របខណ្ឌវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាតាំងពីឆ្នាំ២០១១ដែលជាការចាប់ផ្តើមវិនិយោគដំបូង។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមីនីបៀជប៉ុនដែលទទួលការបណ្តុះបណ្តាលកូនជាងដើម្បីឱ្យសិក្ខាកាមមានសមត្ថភាព និងមានជំនាញកាន់តែប្រសើរ ហើយបន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន បន្តទទួលការបណ្តុះបណ្តាលកូនជាងដើម្បីផ្តល់ឱកាសដល់សិក្ខាកាមឱ្យទទួលបានបទពិសោធន៍បន្ថែម និងការផ្ទេរបច្ចេកវិទ្យាទំនើបរបស់ជប៉ុនសម្រាប់អភិវឌ្ឍជំនាញ និងការពង្រឹងសមត្ថភាពសិក្ខាកាមក្នុងទីផ្សារការងារដែលមានភាពប្រកួតប្រជែង។

លើសពីនេះ ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល លោករដ្ឋមន្ត្រី បានកោតសរសើរដល់អគ្គនាយកក្រុមហ៊ុនមីនីបៀជប៉ុនដែលបានបង្កើតបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈយ៉ាងល្អប្រសើរក្នុងសហគ្រាសដែលជាសហគមន៍សុខសាន្ត៕






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ