ព័ត៌មានជាតិ
មហាយក្សចិន បង្ហាញសក្ដានុពលរោងចក្រផលិតយានយន្តដើរដោយថាមពលអគ្គីសនី
(ក្វាងស៊ី, ចិន)៖ មហាយក្សចិន បានបង្ហាញសក្ដានុពលរោងចក្រផលិតយានយន្តដើរដោយថាមពលអគ្គីសនីដែលមានមូលដ្ឋាននៅក្នុងទីក្រុងគួយកាំង ទៅកាន់អ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានដែលមកពីជុំវិញតំបន់អាស៊ាន ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៣កន្លងទៅ។

តំបន់ផលិតយានយន្តដើរដោយថាមពលអគ្គិសនីចិន-អាស៊ាន មានផ្ទៃដីប្រមាណ ៦៦៧ហិកតា និងបាន ប្រើទុនវិនិយោគប្រមាណជា ២ពាន់លានដុល្លារអាមេរិក។ វាត្រូវបានបង្កើតឡើងដើម្បីជាមូលដ្ឋានផលិតយានយន្តអគ្គិសនីដ៏ធំបំផុត នៅភាគខាងត្បូង និងភាគនិរតីប្រទេសចិន និងតំបន់អាស៊ានផងដែរ។

បច្ចុប្បន្ននៅទីតាំងនេះ មានក្រុមហ៊ុនល្បីៗជាច្រើន កំពុងដំណើរការច្រវាក់ផលិតកម្មរបស់ពួកគេ មានដូចជា ក្រុមហ៊ុន Emma, Luyuan, Tailg, Lima, Zuboo, OPAI, Haopai និងFeineng។ ក្នុងនោះមានក្រុមហ៊ុនប្រមាណ៥០ កំពុងដំណើរការផលិតកម្ម ដោយបង្កើតបានជាសមត្ថភាពផលិតប្រចាំឆ្នាំនូវម៉ូតូអគ្គិសនីចំនួន ៥លានគ្រឿង ម៉ូតូអគ្គិសនីកង់បីចំនួន ៥០០,០០០គ្រឿង និងគ្រឿងបន្លាស់យានយន្តអគ្គិសនីចំនួន ៥លាន ជាមួយនឹងអត្រានៃការផ្គត់ផ្គង់ក្នុងស្រុក ៨០ភាគរយ។បច្ចុប្បន្ន យានយន្តអគ្គិសនីផលិតនៅទីតាំងនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសឥណ្ឌា, ថៃ, ហូឡង់, នេប៉ាល់, ប៉េរូ, កូស្តារីកា និងម៉ាដាហ្គាស្កាជាដើម។

កាលពីឆ្នាំ២០២១ ក្រុមហ៊ុនផលិតបានយានយន្តអគ្គិសនីចំនួន ២៣០,០០០គ្រឿង ដែលមានទំហំទឹកប្រាក់ ៣២០លានយ័ន។ នៅឆ្នាំ២០២២ យានយន្ដ ៥២០,០០០គ្រឿងត្រូវបានផលិត មានទំហំទឹកប្រាក់ ១.៣ពាន់លានយ័ន។ នៅឆ្នាំ២០២៣ ក្រុមហ៊ុនគ្រោងផលិតយានយន្តអគ្គិសនី ១លានគ្រឿង ដែលមានទំហំទឹកប្រាក់ ១.៥ពាន់លានយ័ន។ ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនផលិតបាន ៦៣០,០០០គ្រឿង គិតចាប់ពីខែមករា ដល់ខែសីហា ដោយមានទំហំទឹកប្រាក់ ៩៣៣លានយ័ន។ បច្ចុប្បន្នក្រុមហ៊ុន ក៏មានរោងចក្រនៅ ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីផងដែរ។

ច្រវាក់ផលិតកម្មនៅក្នុងរោងចក្រនេះ ក្រៅតែពីប្រើកម្លាំងមនុស្សហើយនោះ ក៏មានប្រើកម្លាំងរ៉ូបូតមួយ ចំនួន ផងដែរ។ ច្រវាក់ផលិតកម្មត្រូវបានគេមើលឃើញថា មានការទទួលខុសត្រូវខ្ពស់លើការផលិតទៅលើ ការងារ បច្ចេកទេស និងការដំឡើងគ្រឿងបង្គំ។

ក្រោយពិនិត្យច្រវាក់ផលិតកម្មហើយនោះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសអាស៊ាន ក៏បាននាំគ្នាឡើងជិះ ម៉ូតូ អគ្គិសនី ដើម្បីឈ្វេងយល់ពីបច្ចេកទេស និងគុណភាពរបស់ម៉ូតូទាំងនោះ។ ម៉ូតូអគ្គិសនីទាំងនេះ ត្រូវ បានបំពាក់បច្ចេកវិទ្យាទំនើប ដោយមានផ្ទាំង LCD សម្រាប់មើលព័ត៌មាននានានៃដំណើរការរបស់ម៉ូតូ ហើយកម្លាំងរបស់វាខ្លាំង និងខ្សោយទៅតាមប្រភេទម៉ូតូ។ ក្នុងនោះម៉ូតូដែលមានកម្លាំងខ្ពស់ បើកក៏បាន ល្បឿនលឿនផងដែរ។ ជាមួយគ្នានោះ ថ្មផ្ទុកថាមពលអគ្គិសនី ក៏ត្រូវបានអះអាងថា អាចផ្ទុកបានយូរ ឬឆាប់ ទៅតាមប្រភេទម៉ូតូនីមួយៗ។

ក្នុងដំណើរទស្សនកិច្ចនៅតំបន់ផលិតយានយន្តអគ្គិសនីនេះ ក្រុមអ្នកសារព័ត៌មានអាស៊ាន ក៏បានទៅ ពិនិត្យ ច្រវាក់ ផលិតកម្មដោយផ្ទាល់នៅរោងចក្ររបស់ក្រុមហ៊ុន លូយៀន (Luyuan)។ ក្រុមហ៊ុននេះគ្របដណ្តប់លើផ្ទៃដីប្រហែល ១៧.២ហិកតា ជាមួយការវិនិយោគជាង ៤០០លានយ័ន ព្រមទាំងមានសមត្ថភាពផលិតយានយន្ដប្រចាំឆ្នាំចំនួន ២លានគ្រឿង ជាមួយបុគ្គលិកប្រមាណ ២,០០០នាក់៕






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ