Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ស៊ើបអង្កេត និងចាត់វិធានការម៉ឺងម៉ាត់ចំពោះ​អ្នកចែកចាយព័ត៌មានមិនពិត

បានផុស

នៅ

ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសបដិសេធ ក្រោយមានគណនីហ្វេសប៊ុកមួយបង្ហោះចែកចាយពាក់ព័ន្ធករណីលុបបំបាត់សេវាឯកជន (បន្ទប់ថែទាំជំងឺ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ថែទាំពិនិត្យផ្ទៃពោះ) ឱ្យអស់មុនឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងសុខាភិបាល ការចុះផ្សាយនេះ គឺជាការចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិតដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងសុខាភិបាលយ៉ាងធ្ងន់ធ្ងរ។ ក្រសួងសុខាភិបាល ក៏សូមអំពាវនាវដល់សាធារណជនមេត្តាកុំជឿលើព័ត៌មានបំភ្លៃនេះ និងឈប់បន្តផ្សព្វផ្សាយ ឬចែកចាយតទៅទៀត។

ទន្ទឹមនេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះអ្នកចែកចាយព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងសុខាភិបាលយ៉ាងធ្ងន់ធ្ងរ។

គួររំលឹកថា ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Longheng Chheang បានសរសេរបង្ហោះចែកចាយនៅលើបណ្ដាលសង្គមហ្វេសប៊ុករបស់ខ្លួនថា  “ក្រសួងសុខាភិបាលបានសម្រេចបិទ និងលុបបំបាត់សេវាឯកជន (បន្ទប់ថែទាំជំងឺ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ថែទាំពិនិត្យផ្ទៃពោះ) ឱ្យអស់មុនឆ្នាំ២០២៥”។ ដែលការបង្ហោះនេះ គឺជាការចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិតសាធារណជនយល់ច្រឡំ៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម