Connect with us

ព័ត៌មានជាតិ

ស្អែក​នេះ​ក្រុង​បាត់ដំបង បើកពិធី​ប្រកួត​អុំទូក តំបន់​​កម្សាន្ត​ពីរ​ជា​គោលដៅ​​ទាក់ទាញ​​អ្នក​ទេសចរ

បានផុស

នៅ

ខេត្តបាត់ដំបង បានត្រៀមខ្លួន​រួចជាស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ក្នុងថ្ងៃបុណ្យអុំទូកមកដល់នាថ្ងៃទី ២៨-២៩ តុលា ស្អែក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំសម្រាប់ថ្ងៃបុណ្យប្រពៃណីជាតិឆ្នាំនេះ គេសង្កេតឃើញទីតាំង​សំខាន់ៗ ២ គោលដៅដែល​រំពឹង​នឹង​ទាក់ទាញ​អ្នក​ដើរកម្សាន្ត​​ច្រើន​​ក្នុង​នោះ​គោលដៅទី ១ នៅ​ប៉ែកខាងលិចនៃដងស្ទឹងសង្កែដែលមានវិមានឯករាជ្យ ទើប​តែ​សាងសង់រួចជាមេដែកឆក់ដ៏សំខាន់​មួយ រីឯគោលដៅទី ២ នៅប៉ែកខាងកើតប្របមាត់ស្ទឹងសង្កែ ដែលមានសម្រស់សួនច្បារសម្តេចក្រឡាហោម រួមមាន​តូបលក់សម្ភារជាហូរហែ ជាមួយសម្ភារនិងម្ហូបខ្មែរគ្រប់ប្រភេទដែលជាមេដែកឆក់ទី ២ សម្រាប់ឆក់យកកំណើនភ្ញៀវក្នុងនិងក្រៅស្រុក ដើរកម្សាន្តនឹងទិញសម្ភារជាអនុស្សាវរីយ៍ នឹងបរិភោគចំណីអាហារដែលជាស្នាដៃខ្មែរ តាមចិត្តដែលភ្ញៀវ​ត្រូវការទៅតាមតម្រូវការដោយគ្មានការខ្វះខាត។

គោលដៅទាំង ២ ខាងលើនេះ ក្រោយពីរៀបចំរួចគេសង្កេតឃើញមានមនុស្សម្នាជាច្រើនមកកម្សាន្តទាំងមុនថ្ងៃបុណ្យជាតិចូលមកដល់នាថ្ងៃទី ២៨-២៩ ខែតុលា ពិសេសនៅពេលរាត្រី។

ទិដ្ឋភាពដែលបានរៀបចំក្នុងឆ្នាំនេះ​ទាំងមន្ត្រីនៃមន្ទីរជំនាញ និងមន្ត្រីរដ្ឋបាលខេត្តបានប្រាប់ថា មានសភាពអធិកអធម​ខណះថ្ងៃបុណ្យមិនទាន់ដល់ផងមនុស្សម្នាក្មេងចាស់ប្រុសស្រី សម្រុកមកលេងកម្សាន្តយ៉ាងច្រើនបង្ហាញយ៉ាងច្បាស់​ថា ពិធីបុណ្យអុំទូកឆ្នាំនេះប្រាកដជាមានកំណើនភ្ញៀវច្រើនណាស់មកទស្សាកម្សាន្ត ជាពិសេសគយគន់ វិមានឯករាជ្យ ដែលបង្ហាញខ្លួនយ៉ាងស្រស់បំព្រងនៅពេលរាត្រី។

មន្ត្រីដដែលបន្ត​ថា ដើម្បីលើកកម្ពស់សន្តិសុខទូទៅ ក៏ដូចជាគាំទ្រទៅដល់ពិធីបុណ្យអុំទូក និងបណ្តែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៣ នាថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជា​ឱ្យសមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទាំងយប់និងថ្ងៃដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវមកកម្សាន្តប្រកបដោយសុវត្ថិភាពគ្រប់ៗគ្នា។

ពលរដ្ឋដែលបានមកកម្សាន្តមុនថ្ងៃបុណ្យឯណេះវិញបាន​លើកឡើងថា បានមើលឃើញ​ពី​ភាព​រីកចម្រើននៃការអភិវឌ្ឍក្នុង​ខេត្ត។ ក្នុងចំណោមនោះលោកស្រី ចាន់នី បានប្រាប់ថា លោកស្រីរំភើបចិត្តពេលមកអង្គុយបរិវេណវិមានឯករាជ្យមានអារម្មណ៍ថា លោកស្រីនិងក្រុមគ្រួសារដូចកំពុងអង្គុយនៅមុខវិមានឯករាជ្យ នៅរាជធានីភ្នំពេញអីចឹង​ដែរ។

លោកស្រីបន្តថា “ខ្ញុំគិតថាឆ្នាំនេះគឺមានភ្ញៀវមកកម្សាន្តច្រើនជាងឆ្នាំមុន ដូចលោកមន្ត្រីលើកឡើងដែរ ព្រោះខ្ញុំមើលឃើញ ហើយ​ចេះតែនឹកក្នុងចិត្តថា បច្ចុប្បន្នប្រទេសជាតិ​មានការរីកចម្រើន ជាពិសេស​កន្លែង​ដើរលេង​មានការ​រៀបចំ​បាន​ល្អ​មិនចាញ់​ប្រទេសជិតខាងប៉ុន្មាននោះទេ”៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៤ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

Sokha Hotels

ព័ត៌មានពេញនិយម