Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មចាប់ដៃជាមួយក្រុមហ៊ុនភីធីធីលក់ផលិតផលខ្មែរ​នៅតាមស្ថានីយចាក់សាំង

បានផុស

នៅ

អគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុន ជី (ខេមបូឌា) បានអនុវត្ត គម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ​នៅស្ថានីយ​ប្រេងឥន្ធនៈភីធីធី តាមបណ្តារាជធានី-ខេត្ត ក្នុងគោលបំណងជួយជ្រោមជ្រែង​លើកកម្ពស់ផលិតផលខ្មែរ​ដែលជាផលិត​ផលលក្ខណៈគ្រួសារតូចៗ លើកកម្ពស់ទីផ្សារក្នុងស្រុក និងផលប្រយោជន៍សហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឪបើតាមក្រសួងពាណិជ្ជកម្ម គម្រោងនេះបានអនុវត្តដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ទី២ និងទី៣ ឆ្នាំ ២០២៣ រួចមកហើយ ។

បន្ទាប់ពីទទួលបានជោគជ័យនៃគម្រោងនេះ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានអះអាងថា នឹងបន្តអនុវត្តគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០រសៀល ក្នុងរាជធានី-ខេត្ត ចំនួន៩ តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ចំនួន១០ ដែលមានដូចជា៖ ស្ថានីយប្រេងឥន្ធនៈ ភីធីធីព្រៃកី រាជធានីភ្នំពេញ ស្ថានីយប្រេងឥន្ធនៈភីធីធីជុំ២ (ស្គន់) ខេត្តកំពង់ចាម ស្ថានីយប្រេងឥន្ធនៈភីធីធី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្ថានីយប្រេងឥន្ធនៈភីធីធីឧត្តុង្គ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្ថានីយប្រេង ឥន្ធនៈភីធីធីបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ ស្ថានីយប្រេងឥន្ធនៈភីធីធី​ក្រុងស្វាយរៀង ខេត្តស្វាយរៀង ស្ថានីយប្រេងឥន្ធនៈភីធីធីស្វាយអន្ទរ ខេត្តព្រៃវែង ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងក្រចេះ ខេត្តក្រចេះ និងស្ថានីយ ប្រេងឥន្ធនៈភីធីធីឃ្លាំងលើ ខេត្តព្រះសីហនុ ដោយដាក់តាំងលក់ផលិតផលដូចជា៖ អាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ បន្លែ ត្រី សាច់ជាដើម។

ប្រជាពលរដ្ឋប្រកបរបរជាលក្ខណៈគ្រួសារមិនទាន់មានកន្លែងលក់ដូរ អាចទាក់ទងក្រុមការងារក្រសួងពាណិជ្ជកម្ម​តាមលេខ ទូរសព្ទ៖ ០១២ ៨៥១ ២៣៩, ០៩៩ ៩៥៤ ៥៦៥, ០៨៩ ៣៦០ ៣៣៣ ឬទាក់ទងទៅមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្តគោលដៅខាងលើ។

ក្រសួងពាណិជ្ជកម្ម បានបង្កើតពាក្យស្លោកថា “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” “ប្រជាជនម្នាក់ទិញផលិត​ផលខ្មែយ៉ាងតិចមួយមុខ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន គាំទ្រ​ការកំណត់​អាយុ​អប្បបរមា សម្រាប់​អ្នកប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រើប្រាស់​រថយន្តក្រុង​ជាង​៦០០​គ្រឿង ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្ងៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ចរាចរណ៍៧ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម