Connect with us

ព័ត៌មានជាតិ

​សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ជាង ២ខែមកនេះ រាជរដ្ឋាភិបាល នីតិកាលទី ៧ សម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាឆ្លងរបៀបវារៈមួយចំនួន។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍ថា ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានសម្រេចវឌ្ឍនភាពយ៉ាងល្អប្រសើរ ជាពិសេសតាមរយៈការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ និងវិធានការគន្លឹះទាំង ៥ ដែលកំពុងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋានទាំងអស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ប​ន្តថា រាជរដ្ឋាភិបាល ក៏កំពុងអនុវត្តការកែទម្រង់សំខាន់ៗជាច្រើន ដែលជាការឆ្លើយតបទៅនឹងសេចក្ដីទុកចិត្ត របស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល ក៏ដូចជាការត្រៀមខ្លួនទប់ទល់នឹងការវិវត្តថ្មីៗ នៃនិន្នាការក្នុងតំបន់ និងសកល ដែលកាន់តែតានតឹង និងពិបាកប៉ាន់ស្មាន។

ផ្អែកតាមស្មារតីនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ នឹងពិភាក្សាទៅលើរបៀបវារៈសំខាន់ៗ ដែលឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពការងារដែលសម្រេចបាន និងទិសដៅការងារបន្ត ក៏ដូចជាកិច្ចការចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវធ្វើ ដើម្បីអភិវឌ្ឍរបៀបវារៈគោលនយោបាយ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។ របៀបវារៈទាំងនោះ រួមមាន៖

១. សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។

២. សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤។

៣. សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។

៤. បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាង រាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ នាទីutes មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

Sokha Hotels

ព័ត៌មានពេញនិយម