Connect with us

ព័ត៌មានជាតិ

តួនាទីសំខាន់គណៈកម្មការ​កោសល្យវិច័យ​ គឺ​រកការពិត​បើ​បេក្ខជនមិនពេញចិត្តលទ្ធផលប្រឡង

បានផុស

នៅ

យោង​តាម​សេចក្តីប្រកាស​របស់ក្រសួងអប់រំ យុវជននិងកីឡា បាន​រៀបចំកម្រងភារកិច្ច​របស់គណៈមេប្រយោគ និង​គណៈកម្មការ​​នានា​សម្រាប់គ្រប់គ្រង​ដំណើរការ​រៀបចំ​ការ​ប្រឡងបាក់ឌុប​។

ក្នុង​នោះ​គណៈកម្មការ​កោសល្យវិច័យ​ជា​ការងារ​មួយ​សំខាន់​ ដែល​ទទួល​ភារកិច្ច​​ដើម្បីរកការ​ពិតនិង​ភាព​ត្រឹមត្រូវ​លើ​កិច្ចការ​របស់​បេក្ខជន និង​លើ​ការអនុវត្ត​ភារកិច្ច​របស់​គណៈមេប្រយោគនិង​គណៈកម្មការ​ផ្សេងៗ ក្នុង​ករណី​ដែល​ក្រសួងអប់រំ យុវជន និង​កីឡា​ពិនិត្យ​ឃើញ​ថា​ ការ​ប្រឡង​មាន​ភាពមិន​ប្រក្រតី​លើ​ភារកិច្ច​របស់​បេក្ខជន និង​លើ​ការ​អនុវត្ត​ភារកិច្ច​របស់​គណៈមេប្រយោគនិង​គណៈកម្មការ​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សមាសភាព

គណៈកម្មការ​កោសល្យវិច័យ ត្រូវ​ចាត់តាំង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ចំណោម គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស បុគ្គលិក​អប់រំ​ដែល​មាន​សមត្ថភាព និង​សុចរិតភាព និង​ប្រធាន​គណៈកម្មការ​ដែល​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នោះ។

សមាសភាព​ជាក់ស្ដែង កំណត់​ដោយ​លិខិតឧទ្ទេសនាម​របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

២. តួនាទី

គណៈកម្មការកោសល្យវិច័យជាតំណាងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្នុងការស្រាវជ្រាវរកការពិត​នៃភាពមិនប្រក្រតីក្នុងការប្រឡង។

៣. ភារកិច្ច

– សិក្សា​ភាពមិនប្រក្រតីដើម្បីអនុវត្តភារកិច្ចឱ្យចំទិសដៅ
– រក្សាការ​សម្ងាត់​លើខ្លឹមសារ​នៃភាពមិនប្រក្រតីក្នុងការប្រឡង
– ធ្វើកោសល្យវិច័យ​ក្នុងបន្ទប់សម្ងាត់
– ធ្វើកោសល្យវិច័យតែក្នុងរង្វង់​បញ្ហាដែលមានចែងក្នុងភាពមិនប្រក្រតីច្បាស់លាស់
– សិក្សា​ស្រាវជ្រាវឱ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយលើបញ្ហាដើម្បីរកការពិត
– វេចខ្ចប់​សំណុំ​ឯកសារ​ដែលបានធ្វើកោសល្យវិច័យ​តាមគោលការណ៍​និងតម្កល់ទុកដាក់ ដោយឡែក​នៅកន្លែងមួយ​មានសុវត្ថិភាព​គ្រប់គ្រាន់​និង​ត្រឹមត្រូវ
– ធ្វើរបាយការណ៍ច្បាស់លាស់​ជាលាយលក្ខណ៍អក្សរជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្តីពីលទ្ធផល​នៃការធ្វើកោសល្យវិច័យ​ដើម្បីសុំសេចក្ដីសម្រេច
– គ្មាន​សិទ្ធិកែតម្រូវលើ​ឯកសារ​ដែល​ត្រូវ​ធ្វើ​កោសល្យវិច័យ​ឡើយ​ លើកលែង​តែ​បាន​ទទួល​សេចក្តី​សម្រេច ឬ​ចំណារ​យល់ព្រម​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ទើប​សមាជិក​គណៈកម្មការ​កោសល្យវិច័យ​ដែល​ជា​សាមី​បញ្ហា​អាច​កែ​តម្រូវ​បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម