Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាជម្រើសបន្ថែមសម្រាប់ពលរដ្ឋ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងហើយ លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាជ្ញាធរជាតិនេះ នឹងក្លាយជាជម្រើសបន្ថែមសម្រាប់ពលរដ្ឋក្នុងការដោះស្រាយបញ្ហា ប៉ុន្តែ មិនមែនជាយន្តការបង្ខិតបង្ខំនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្តការថ្នាក់ជាតិថ្មីមួយ ដែលនឹង​បំពេញ​បន្ថែ​ម​ឱ្យយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់ សំដៅឆ្លើយ​តប​ទៅ​នឹ​ង​ការ​ងារកែទម្រង់វិស័យយុត្តិធម៌ ដែលជាវិធានគន្លឹះមួយ ក្នុងចំណោមវិធានគន្លឹះទាំង៥ ដាក់ចេញដោយសម្តេចធិបតី នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ យន្តការថ្មីនេះ មានគោលបំណងដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពរហ័សរហួនក្នុងការដោះស្រាយវិវាទ ដោយនឹងជួយកាត់បន្ថយការកកស្ទះសំណុំនៅតុលាការ បង្ខិតសេវាដោះស្រាយវិវាទឱ្យដល់ពលរដ្ឋនៅមូលដ្ឋាន និងធានាសុខដុមរមនា និងយុត្តិធម៌សង្គម។

ជុំវិញនៃការរៀបចំយន្តការថ្មីនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ដូច្នេះថា៖ «កិច្ចការទាំងនេះ គឺដើម្បីផ្ដល់នូវជម្រើសបន្ថែមជូនប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហា ហើយសូមបញ្ចាក់ យ​ន្តការថ្មីនេះ ការអនុវត្តមិនមែនធ្វើឡើងដើម្បីបង្ខិតបង្ខំពលរដ្ឋឱ្យទៅប្រើសេវានេះទេ ប៉ុន្តែ ជាជម្រើសបន្ថែមសម្រាប់ប្រជាពលដ្ឋ»។ ការបញ្ជាក់របស់សម្ដេចធិបតី បង្កក្រែងមានការបកស្រាយនានា ដែលខុសពីគោលបំណងនៃការបង្កើតយន្តការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកនេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ដូច្នេះថា៖ «ក្រែងមានការបកស្រាយខុសពីហ្នឹង ថាទៅចាប់បង្ខំ ទី១ មានបញ្ហាត្រូវតែទៅដោះស្រាយនៅតុលាការ បើអត់ដោះស្រាយនៅតុលាការ ត្រូវបង្ខំទៅដោះស្រាយតាមយន្តការនេះ គឺមិនមែនទេ គឺជាការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ ហើយផ្ដល់ភាពស្របច្បាប់ជូនគាត់»។ សម្ដេចធិបតី បន្ថែមថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គ្រាន់តែជាជម្រើស ហើយក៏ដូចជាការជួយដោះស្រាយវិវាទ ដោយធ្វើយ៉ាងណាបំពេញនូវភាពស្របច្បាប់សម្រាប់ការដោះស្រាយក្រៅប្រព័ន្ធនេះ ឱ្យមានទម្ងន់ជាផ្លូវច្បាប់ កុំឱ្យសម្របសម្រួលក្រៅផ្លូវការហើយ អត់មានអីបញ្ជាក់នូវផ្លូវច្បាប់ណាមួយ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី សង្ឃឹមថា​ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ នឹងជំរុញបង្ខិតសេវាយុត្តិធម៌ឱ្យកាន់ជិតពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាយថវិកា និងពេលវេលា សម្រួលបន្ទុកការកកស្ទះសំណុំរឿងនៅតុលាការ ជាពិសេសធ្វើសុខដុមរមនីយកម្មសហគមន៍។ ជាមួយគ្នានេះ សម្ដេច ក៏បានណែនាំឱ្យក្រសួងយុត្តិធម៌ ត្រូវធ្វើ សន្ទនាកម្មរវាងយន្តការនេះជាមួយយន្តការដែលមានស្រាប់ដទៃ ដូចជា អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ជាដើម ដើម្បីធានាថា យន្តការមិនជាន់តួនាទីភារកិច្ចគ្នា ដោយមានភាពបំពេញឱ្យគ្នាទៅវិញទៅមក។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៤ សំខាន់ៗ រួមមាន៖ ទី១. សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។ ទី២. សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ទី៣. សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។ និងទី៤. បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្ងៃទី ១ ពិធីបុណ្យចូលឆ្នាំ ​ទេសចរ​មក​លេង​ខេត្តបាត់ដំបងកើនឡើង​ ទាំង​ទេសចរជាតិ​និង​អន្តរជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានជាតិ២ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ២២ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

Sokha Hotels

ព័ត៌មានពេញនិយម