Connect with us

ព័ត៌មានជាតិ

កម្ពុជា ជំរុញសហគ្រាសផលិតកែច្នៃអាហារ​ឱ្យស្របតាម​ស្តង់ដារសម្រាប់ទីផ្សារជាតិ និងអន្តរជាតិ​

បានផុស

នៅ

គម្រោងប្រឹក្សាយោបល់ និងដំណោះស្រាយបច្ចេកទេស ផ្នែកម្ហូបអាហារ ឬហៅថា TASK Program ក្នុងការរៀបចំ បង្កើតជាមជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារកម្ពុជា ដើម្បីបម្រើសេវាកម្ម និងការចែករំលែកចំណេះដឹង ចំណេះធ្វើ និង អភិវឌ្ឍន៍សហគ្រាសប្រកបដោយចីរភាព តាមរយៈការផ្តល់នូវសម្ភារៈបច្ចេកទេស គ្រឿងចក្រ គ្រឿងម៉ាស៊ីន សម្រាប់ ផលិត និងអនុវត្តផ្ទាល់ រួមផ្សំ និងការបង្ហាត់បង្រៀន ការស្រាវជ្រាវ  ការពិសោធន៍ ជូនដល់សហគ្រាសផលិត និងកែច្នៃ ម្ហូបអាហារនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាន សុភា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា សម្រាប់គម្រោង TASK Program ដំណាក់កាលទី១ បានចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៨ ដល់ ២០២០ ដោយ ផ្តោតគោលដៅតែនៅរាធានីភ្នំពេញប៉ុណ្ណោះ ហើយដែលបានជ្រើសរើសសហគ្រាសម្ហូបអាហារឲ្យចូលរួមចំនួន ១១ មូលដ្ឋាន ជ្រើសចេញពីសហគ្រាសប្រមាណ ១៥០ មូលដ្ឋាន។

ភាពជោគជ័យនៃ គម្រោង TASK Program-I ភាគីកូរ៉េ តាមរយៈ វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) បានបន្តផ្តល់ការគាំទ្រ និងអនុវត្តគម្រោង TASK PROGRAM ដំណាក់កាលទី ២ ចាប់ពីឆ្នាំ ២០២១ ដល់២០២៣ ដោយបានពង្រីកវិសាល ភាពទៅកាន់ខេត្តគោលដៅ បាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ  ក្នុងនោះមានការចូលរួមពីសហគ្រាស ពីខេត្ត បាត់ដំបងចំនួន ៥ មូលដ្ឋាន ខេត្តសៀមរាប ចំនួន៥ មូលដ្ឋាន  ដោយជ្រើសចេញពីសហគ្រាសប្រមាណ ៧០ មូលដ្ឋានក្នុងខេត្តនីមួយៗ និងសហគ្រាសចំនួន ២មូលដ្ឋាន ទៀតក្នុងរាជធានីភ្នំពេញ ដែលធ្លាប់បានទទួលការអនុវត្តក្នុង គម្រោង TASK PROGRAM-I ដោយសហគ្រាសទាំង២ នោះបានកំពុងបន្តពង្រីកមុខផលិតផលរបស់ខ្លួន ដែល តម្រូវឲ្យមានការគាំទ្រពីគម្រោងបន្ត។នេះជាការបញ្ជាក់របស់លោក មាន​ សុភា។

បន្ថែមពីលើនេះរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ទៀតថា ដោយភាពជោគជ័យនៃការអនុវត្តគម្រោង TASK Program ទាំងពីរដំណាក់កាលនេះហើយ ទើបនៅពេលដ៏ខ្លីនេះ ភាគីកូរ៉េ នឹងបន្តកិច្ចគាំទ្រតាមរយៈការផ្តល់ជំនួយអភិវឌ្ឍផ្លូវការតាមរយៈរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដល់រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំបង្កើតជា មជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារកម្ពុជា ហៅកាត់ថា FTC ដែលនឹង ចេញជារូបរាងពិតប្រាកដនាពេលខាងមុខដ៏ខ្លី ក្នុងការបម្រើសេវាកម្ម និងការចែករំលែកចំណេះដឹង ចំណេះធ្វើ និង អភិវឌ្ឍន៍សហគ្រាសប្រកបដោយចីរភាព តាមរយៈការផ្តល់នូវសម្ភារៈបច្ចេកទេស  គ្រឿងចក្រ គ្រឿងម៉ាស៊ីន សម្រាប់ ផលិត និងអនុវត្តផ្ទាល់ រួមផ្សំ និងការបង្ហាត់បង្រៀន ការស្រាវជ្រាវ  ការពិសោធន៍ ជូនដល់សហគ្រាសផលិត និងកែច្នៃ ម្ហូបអាហារនៅកម្ពុជា។

នាឱកាសនេះដែរ លោក Kim Youngchan នាយកគម្រោង TASK Program និង FTC បានលើកឡើងដូច្នេះ ថាសម្រាប់គម្រោង TASK បានចុះទៅជាក់ស្ដែងតាមមូលដ្ឋានដូចជា ខេត្តបាត់ដំបង, សៀមរាប និងភ្នំពេញផងដែរ។ ជាងនេះទៅ សម្រាប់សហគ្រាសជាសមាជិក ត្រូវបានអញ្ជើញឱ្យចូលរួមទស្សនៈកិច្ចនៅសាធារណៈរដ្ឋកូរ៉េ ដើម្បីដកស្រង បច្ចេកទេស និងដំណើរផ្សេងទៀត។

លោកបន្ថែមថា បើទោះបីជាគម្រោងនេះបានបញ្ចប់នៅចុងឆ្នាំនេះក៏ដោយ តែតាមរយៈគម្រោងបង្កើតមជ្ឈមណ្ឌល ស្រាវជ្រាវម្ហូបអាហារកម្ពុជា ភាគីកូរ៉េ នឹងបន្តចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មចំណីអាហារនៅក្នុងប្រទេសកម្ពុជា បន្ត៥ឆ្នាំទៀត។

លោកលើកឡើងថា «យើងទាំងអស់គ្នានឹងព្យាយាមបង្កើតជាឱកាស ក៏ដូចជាជំរុញការងារនៅក្នុងគម្រោងនេះ ដើម្បីផ្តល់ ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ក៏ដូចជាសហគ្រាសនានាឱ្យត្រូវតាមតម្រូវការជាក់ស្តែង»។

សូមគូរបញ្ជាក់ថា នៅថ្ងៃទី ១៩ ដល់ ២៥ ខែវិច្ឆិកា ខាងមុខនេះ តាមរយះគម្រោង TASK Program នឹងផ្តល់ឱកាស សម្រាប់សហគ្រាសទាំង ១២មូលដ្ឋាន បានទៅធ្វើទស្សនៈកិច្ចសិក្សា និងចូលរួមការរៀបចំការតាំងពិពណ៍ជាលក្ខណៈ អន្តរជាតិ ផ្នែកឧស្សាហកម្មម្ហូបអាហារ ក៏ដូចជាមានការបង្ហាញផលិតផលបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ នៅសាធារណៈ រដ្ឋកូរ៉េ មុននឹងគម្រោងត្រូវបានបញ្ចប់នាចុងឆ្នាំ២០២៣ ខាងមុខ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារថៃបំភ្លឺជាថ្មីម្តងទៀត​ថា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មិន​បាន​ថ្លែងសុំទោសថៃជុំវិញ​បញ្ហា​ប្រាសាទ​តាមាន់​ធំ​នោះ​ទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ កម្មករ​ខេត្តកណ្ដាល និងខេត្តតាកែវ ពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េ ដែលកៀរគរ​ដោយ​ទណ្ឌិត សម រង្ស៊ី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនជាតិចិន​៥នាក់ ដែលផ្ទុះអាវុធនៅ​អគារ​រតនៈសម្បត្តិ ត្រូវ​តុលាការចោទ​ប្រកាន់​ពាក់ព័ន្ធ​បទ​ល្មើស​ព្រហ្មទណ្ឌ

ព័ត៌មានជាតិ៨ ម៉ោង មុន

Breaking News ៖ សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយដោះមីននៅកម្ពុជាឡើងវិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រទេស​តំបន់​អាស៊ាន និង​ចក្រ​ភព​អង់​គ្លេស​រៀប​ចំវេទិកា ស្តីពីការ​អភិវឌ្ឍន៍​ក្របខណ្ឌ​និរន្តរភាព​សេដ្ឋកិច្ច​ច្នៃប្រឌិត

អង្គរក្ស
សន្តិសុខសង្គម២២ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៩ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១៤ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ប្រាប់ ហ្សេលេនស្គី កុំ​ឲ្យ​តូចចិត្ត​តូច​ថ្លើម គ្មាន​នរណា​មិន​ឲ្យ​អ៊ុយក្រែន​ចូលរួម​កិច្ច​ចរចា​ទេ

Sokha Hotels

ព័ត៌មានពេញនិយម